កំពង់ចាម៖  កាលពីវេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ រថយន្ត LUXUS RX 300 ពាក់ស្លាកលេខ 2Q-9971 ពណ៌ខ្មៅបាន បើកបុកអ្នក ជិះម៉ូតូ មានគ្នា៣នាក់ បណ្តា លឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់ នៅត្រង់កែង ចេញពី ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ  ក្រោយពី ជនរងគ្រោះ ទាំង៣ នាក់ ទើបតែចេញ ពីហាងផឹកស៊ី នៅម្តុំ Garden Night Club 

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ មានទីលំនៅ នៅ ភូមិពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ប៉ុន្តែជនរងគ្រោះទាំងបីនាក់ មិនត្រូវបាន គេស្គាល់ អត្តសញ្ញាណ នោះទេ ។ សេចក្តីរាយការណ៍ បានបន្តថា ម្ចាស់រថយន្ត បានគេចខ្លួន បាត់ ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះ។

កម្លាំងសមត្ថកិច្ច បាននាំយក រថយន្តទៅរក្សាទុក នៅស្នងការ ដ្ឋាននគរបាល ខេត្តដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត ខណៈសមត្ថកិច្ច មិនទាន់បាន បញ្ជាក់ពីអត្តសញ្ញាណ របស់អ្នក បើករថយន្ត នៅឡើយ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]