ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា ដែលនៅតែមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើននៅក្នុងស្រទាប់មហាជន អ្នកនាង យក់ ថិតរដ្ឋា បានទទួលជោគជ័យ យ៉ាងខ្លាំង ចាប់តាំងពីឈានជើងមកប្រឡូកនៅក្នុងវិស័យសិល្បៈដំបូង។

បច្ចុប្បន្ននេះភាពល្បីល្បាញរបស់នាង ក៏នៅតែដក់ជាប់នៅក្នុងអារម្មណ៍ទស្សនិកជនអ្នកស្តាប់ជាច្រើននាក់។ 

ថ្មីៗនេះ នៅលើឆាកតន្រ្តីកម្មវិធីមួយ របស់ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) តារាចម្រៀង យក់ ថិតរដ្ឋា ក៏បានធ្វើឱ្យទស្សនិកជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងលើកយក បទចម្រៀងចាស់មួយបទ មកបកស្រាយឡើងវិញយ៉ាងពិរោះរណ្តំ។ 

បទមនោសញ្ចេតនាជ្រាលជ្រៅមួយបទនេះ មានចំណងជើងថា៖ «តើឱ្យអូនក្បត់បងម្តេចទៅ?» ដែលជាចម្រៀងដ៏ល្បីល្បាញខ្លាំង កំឡុងឆ្នាំ២០០៧ កាលពីជាង១០ឆ្នាំមុន ។ គួរឱ្យដឹងដែរថា សព្វថ្ងៃ អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងមួយរូប នៅក្នុងផលិតកម្មថោន៕

ចង់ដឹងថាទឹកដមសម្លេងរបស់ តារាចម្រៀងស្រី  អ្នកនាង យក់ ថិតរដ្ឋា កាលពីមុន និងបច្ចុប្បន្ន មានសំនៀងពិរោះខុសប្លែកគ្នាយ៉ាងណានោះ តោះមានតែទៅស្តាប់កម្សាន្តទាំងអស់គ្នា៖ 

អ្នកនាង យក់ ថិតរដ្ឋា

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់គួរឱ្យចាប់អារម្មណ៍មួយទៀតគឺ យក់ ថិតរដ្ឋា និងខេម ប៉ះគ្នាជាលើកដំបូងធ្វើឱ្យមាភាពកក្រើកខ្លាំងក្នុងបទថ្មី។

នេះជាលើកទីមួយហើយ ដែលតារាចម្រៀងមនោសញ្ចេតនា អ្នកនាង យក់ ថិតរដ្ឋា និងតារាចម្រៀងសម្លេងស្អកៗ លោក ខេម បានចាប់ដៃគូគ្នាបកស្រាយចម្រៀងមួយបទ ដែលកំពុងតែអង្រួនយុវវ័យអ្នកគាំទ្រជាច្រើននាក់។

បន្ទាប់ពីបានចូលខ្លួនមកច្រៀងនៅក្នុងផលិតកម្មថោន ដែលជាផលិតកម្មថ្មី អ្នកនាង យក់ ថិតរដ្ឋា ហាក់មានប្រជាប្រិយខ្លាំងឡើងៗ ជាពិសេសពេលនេះបានចាប់ដៃគូគ្នាជាមួយ លោក ខេម ទៀត កាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់អ្នកទាំងពីរកាន់តែកើនឡើងដូចគ្នា។

ដោយអ្នកទាំងពីរបានរួមគ្នា ច្រៀងចម្រៀងឆ្លើយឆ្លងក្នុងបទ ៖ «Cute ទៅណា?» ដែលជាស្នាដៃនិពន្ធបទភ្លេងថ្មី ចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ត្រៀមចូលឆ្នាំប្រពៃណីខ្មែរ៕

យក់ ថិតរដ្ឋា និងខេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា