ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានី ភ្នំពេញ បានឃាត់ខ្លួន មេខ្លោងពីរនាក់ ពីបទនាំសិស្ស សាលាក្មេងៗ ដែលនៅ ព្រហ្មចារីយ៍ ឲ្យតាតានិង អ្នកមាន ទ្រព្យសម្បត្តិរួមភេទ។

ការឃាត់ខ្លួន ជនសង្ស័យពីរនាក់ ដែលនាំអូសទាញ ក្មេងសិស្សសាលា យកទៅ លក់ព្រហ្មចារីយ៍ ឲ្យភ្ញៀវរួមភេទ ខាងលើនេះ បានធ្វើឡើង កាលពីវេលា ម៉ោង ១៥៖៤០ នាទីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១២ នៅមុខ ភោជនីយ៍ដ្ឋាន សេងលីប ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ ។

យោងតាម មន្រ្តីនគរបាល បានឲ្យដឹងថា លោក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតីជន បានដឹកនាំកម្លាំង សមត្ថកិច្ច ទៅឃាត់ខ្លួន មេខ្លោងទាំងពីរនាក់នេះ ពីបទ សញ្ចាកម្ម ទី១ ឈ្មោះ នូ ស្រីដា ភេទស្រី អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់ នៅផ្ទះជួល សង្កាត់ ជ្រោយចង្វារ ខណ្ឌឫស្សីកែវ មានមុខរបរ អ្នករត់តុ នៅភោជនីយ៍ដ្ឋាន មីលីណែ និងទី២ ឈ្មោះ នី ស្រីស ភេទស្រី អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ មុខរបររត់តុ នៅភោជនីយ៍ដ្ឋាន មីលីណែ ។

មន្រ្តីនគរបាល បានបន្តថា ប្រតិបត្តិការដែលដឹកនាំ បញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការរង នគរបាល រាជធានីភ្នំពេញ បានជួយសង្គ្រោះ ក្មេងស្រី ទាំងពីរនាក់នេះ ក្នុងនោះទី១ ឈ្មោះ ហ.ស.ព អាយុ១៦ឆ្នាំ រស់នៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរជាសិស្ស និងទី២ ឈ្មោះ អ.ស.ព អាយុ២២ឆ្នាំ នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម មានមុខរបរ រៀនសំអាង ដែលជនរងគ្រោះ ទាំងពីរនាក់ នៅព្រហ្មចារីយ៍ ទាំងអស់ ។

បើយោង តាមមន្រ្តីនគរបាល ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួន

www.dap-news.com

www.dap-news.com

ក្មេងស្រីរងគ្រោះដែលសមត្ថកិច្ចជួយសង្រ្គោះ

ដោយ ដើមអម្ពិល-ស៊ន សុភក្រ្ត 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]