រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​​ស្រវឹង​​ស្រា​ជិះ​​ម៉ូតូ​ដួល​សន្លប់​តែ​ម្នាក់ឯង ​បាន​ប៉ូលិស​ជួយ​ងើប​ពី​សន្លប់​បន្ដ​ដំណើរ​​ទៅ​មុខ​ទៀត បើ​ទោះបី​ប៉ូលិស​ឃាត់​មិន​ឱ្យទៅ ដោយ​រង់​ចាំ​បងប្អូន​មក​ទទួលយក​នៅ​តែ​មិន​ព្រម​​ដែរ​។​ ករណី​នេះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១ មីនា ២០១២​នៅ​ចំណុច​ស្ដុ​ប​ផ្សារ​ដី​ហុយ​តាម​បណ្ដោយ​​ផ្លូវ​សហ​ព័​ន្ធរុ​ស្ស៊ី ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌ​​សែន​សុខ ​។

មន្ដ្រី​ប៉ូលិស​ប្រចាំកា​រនៅ​គោលដៅ​ស្ដុ​ប​ផ្សារ​ដី​ ហុយ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​ តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ធរុ​ស្ស៊ី​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ស្ដុ​ប​ផ្សារ​ដីហុយ​​ ស្រាប់តែ​​ដួល​​ម៉ូតូ​​ផ្កាប់​មុខ​សន្លប់​បាត់​មួយសន្ទុះ​ទើប​ដឹងខ្លួន ។ ​ ​មន្ត្រី​ប៉ូលិស​​​បាន​​ឱ្យ​ដឹង​​ទៀតថា ការ​ដែល​បុរស​រង​គ្រោះ​ខាងលើ​ដួល​ម៉ូតូ​គឺ​​ដោយ​សារ​តែ​ស្រវឹងស្រា ហើយ​ជិះ​​ក្នុង​ល្បឿន​លឿន​​ ទើប​បណ្ដាល​​ឱ្យ​ដួល​​រង​របួស​រលាត់​ដៃជើង​ និង​បែក​មុខ​​បន្តិច​បន្តួច​តែប៉ុណ្ណោះ ​ចំណែក​​ឯ​ម៉ូតូ​​ក៏​រង​ការ​ខូចខាត​តិចតួច​ដែរ ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]