ភ្នំពេញ៖ សក់ស្ងួត ជាហេតុនាំឲ្យសក់ត្រូវខូចខាត ហើយក៏ងាយបែកចុងផងដែរ ដូច្នេះដើម្បីការពារ និងថែរក្សាសក់ដែលបែកចុង អ្នកត្រូវធ្វើតាមវិធីខាងក្រោមនេះ៖ 

1.ប្តូរសាប៊ូកក់សក់

នៅពេលប្រើសាប៊ូ ឬក្រែមលាបសក់ សូមពិនិត្យច្បាស់លាស់ផលិតផលណាដែលសមស្របជាមួយនឹងសភាពសក់បែកចុង។ សាប៊ូឬក្រែមដែលមានធាតុផ្សំឡើងសម្រាប់តែព្យាបាលសក់បែកចុង តែម៉្យាងគត់។ ទន្ទឹមនឹងនោះផងដែរ អ្នកគួរកក់សម្អាតសរសៃសក់របស់អ្នកជាមួយនឹងទឹកត្រជាក់ ព្រោះវាអាចជួយពង្រឹងស្រទាប់សក់ខាងក្រៅឲ្យបានរឹងមាំល្អផងដែរ។

2. សិតសក់តាមសម្រួល

អ្នកជំនាញផ្នែកថែរក្សាសក់បានឲ្យដឹងថា ការសិតសក់រាល់ថ្ងៃទៅតាមពេលវេលា ហើយក៏ជាការចាំបាច់ដើម្បីជួយឲ្យប្រេង ជា្របចូលក្នុងសសៃសក់បានល្អបំផុតដែរ។ ការសិតសក់ទាំងដែលសក់នៅសើម អាចបណ្តាលឲ្យសក់ផុយជ្រុះច្រើន និងបែកចុងបាន ដូច្នេះប្រើក្រាសសិតសក់មានធ្មេញធំ អាចជួយកាត់បន្ថយសភាពសក់ជ្រុះ ស្ព្រៃយ៍ធ្វើឱ្យសក់ទន់ ការពារសក់ និងជួយឲ្យសក់ភ្លឺរលោង កាត់បន្ថយបញ្ហាសក់ស្ងួតបែកចុង។ គួរសិតថ្មមៗតិចៗដើម្បីការពារសក់ និងស្បែកក្បាលរបស់អ្នក។

3. លាបប្រេងការពារនិងថែរក្សាសក់បែកចុង

សក់ស្ងួត ជាហេតុនាំឲ្យសក់ត្រូវខូចខាត ហើយក៏ងាយបែកចុងផងដែរ។ ប្រេងលាបសក់ មិនត្រឹមតែបំបាត់សភាពសក់សំពោងនោះទេ ថែមទាំងជួយកាត់បន្ថយសក់បែកចុងផងដែរ។ លាបប្រេងលើសរសៃសក់ ជាពិសេសចាប់ពីពាក់កណ្តាលសក់រហូតដល់ចុងសក់ ដើម្បីការពារសក់ជួយឲ្យសក់ទន់រលើបថែមទៀត។

4. កាត់បន្ថយការលេងស្ទីលម៉ូដសក់

ការប្ដូរម៉ូដសក់ធ្វើឲ្យមុខមាត់យើងស្រស់ស្អាត និងផ្លាស់ថ្មីរហូត ប៉ុន្តែប្រសិនបើដូរច្រើនដងបន្តបន្ទាប់ពេក អ្នកអាចប្រឈមមុខ នឹងការខូចខាតសក់យ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលឲ្យសក់បែកចុង និងជ្រុះទៀតផង។ ដូច្នេះគួរកាត់បន្ថយការតុបតែងសក់ និងរកវិធីថែរក្សាសក់ល្អបំផុត

ការប្រើប្រាស់វិធីខាងលើនេះអាចជួយឲ្យសក់រឹងមាំ និងការពារបានបញ្ហាសក់បែកចុង។ តែយ៉ាងណាមិញការមានបញ្ហារឿងសក់ខូច សក់ជ្រុះ សក់គ្មានភាពរស់រវើក សក់បែកចុង និងសក់មានបញ្ហាផ្សេងៗ ដែលអ្នកគ្មានដំណោះស្រាយល្អជាងនេះនោះ អ្នកអាចប្រើប្រាស់ផលិតផល Hair Plus ដែលមានសមត្ថភាពអាចដោះស្រាយបញ្ហាដែលអ្នកកំពុងជួបប្រទះ ហើយអ្នកបានខំរកវិធីច្រើនហើយក្នុងការដោះស្រាយវានោះ។ ផលិតផល Hair Plus នេះក៏បានការទទួលស្គាល់ ពីសំណាក់អ្នកប្រើប្រាស់ជាច្រើនថាទទួលបានផលល្អណាស់។ ដូច្នេះអ្នកគួរតែគិតដល់បញ្ហាសក់របស់អ្នក កុំទុកឲ្យវាកើតជាបញ្ហាធំ ចំពោះសក់របស់អ្នកទៀតអីណា។

សូមចុចចូលគេហទំព័រ http://angkorbeauty.com/ ឬទៅកាន់អាស័យដ្ឋាន៖ ផ្ទះលេខ 13គ, ផ្លូវលេខ 271, ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Hotline: 09 6887 6887- 011 808189/090 668999/069 396989

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]