ធនាគារ ANZ Royal គឺជាធនាគារដំបូងនៅប្រទេសកម្ពុជា ដែលមានទីស្នាក់ការសម្រាប់កម្ចីទិញផ្ទះ និងដាក់សម្ពោធជាផ្លូវការណ៍ក្នុងថ្ងៃនេះ ដែលមានទីតាំងក្នុងសាខាក្រមួនស។អតិថិជននឹងទទួលបាន សេវាពីក្រុមបុគ្គលិគជំនាញដែលប្រចាំការដើម្បីទទួលកម្ចីទិញផ្ទះ ទៅតាមតម្រូវការ។

អគ្គនាយកប្រត្តិបត្តិធនាគារ ANZ Royal Leonie Lethbridge បានមានប្រសាស៍ថា៖ ប្រទេសកម្ពុជា ជាក់ស្តែងទីក្រុងភ្នំពេញមានការលូតលាស់ខ្លាំង លើការភិវឌ្ឍន៍ទាំងដីលំនៅដ្ឋាន និង ដីសម្រាប់ប្រកបអាជីវកម្មនៅក្នុងតំបន់អាស៊ាន។ យើងបានកត់សម្គាល់ឃើញថា ត្រីមាសចុងក្រោយនេះសំណើរកម្ចីទិញផ្ទះ សម្រាប់មានកំណើន 16% នៃផ្នែកអចលនទ្រព្យទាំងមូល។ ដូច្នេះហើយ ធនាគារ ANZ Royal បានរៀបចំសេវាកម្មពិសេសរួមមានទីស្នាក់ការ សម្រាប់កម្ចីទិញផ្ទះដើម្បីបំពេញ នូវតំរូវការនេះ។

លោកស្រីបណ្ឌិត Lethbridge បានបន្ថែមថា៖ ការទិញផ្ទះក្នុងក្តីសុប្តិនតែងតែជាការវិនិយោគដ៏ធំជាង គេបំផុតសម្រាប់បុគ្គលទូទៅក្នុងជីវិត។ ការស្នើសុំកម្ចីទិញផ្ទះ តែងតែពាក់ព័ន្ធនឹងសុំណុំបែបបទជាច្រើន ដូច្នេះហើយធនាគារ ANZ Royal បានធ្វើអោយរឹតតែងាយស្រួលដល់អតិថិជនដែលអាចរក បុគ្គលិគជំនាញតាមរយៈ ទីស្នាក់ការសម្រាប់កម្ចីទិញផ្ទះ ដែលនឹងផ្តល់កិច្ចពិភាក្សានិងជួយរៀប ចំសំណើឥណទានបានឆាប់រហ័ស។ ទីស្នាក់ការសម្រាប់កម្ចីទិញផ្ទះបានចាប់ផ្តើមស្របពេលជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់ពិសេស ដែលនាំមុខគេក្នុងទីផ្សារ 6.99% សម្រាប់ឆ្នាំដំបូង។

ទីស្នាក់ការសម្រាប់កម្ចីទិញផ្ទះ មានទីតាំងក្នុងសាខាក្រមួនសរបស់ធនាគារ ANZ Royal នៅផ្ទះលេខ 20 វិថីក្រមួនសកែងផ្លូវលេខ 67 រាជធានីភ្នំពេញ។ ចាប់ផ្តើមបំរើសេវាកម្មពីម៉ោង 8:០០ព្រឹក ដល់ម៉ោង 4:០០ល្ងាច ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងពីម៉ោង 8:០០ ព្រឹក ដល់ម៉ោង 12:០០ថ្ងៃត្រង់នៅថ្ងៃសៅរ៍ (លើកលែងថ្ងៃឈប់សំរាក)។ សាខាក្រមួនសរបស់ធនាគារ ANZ Royal នៅតែបន្តទទួលបំរើប្រតិបត្តិការទូទៅ។

ទីស្នាក់ការសម្រាប់កម្ចីទិញផ្ទះគឺការផ្តល់ជូនជាសេវាពិសេសបន្ថែម សម្រាប់អតិថិជនបុគ្គលអោយរឹតតែ ងាយស្រួល។ លើសពីនេះទៅទៀតធនាគារ ANZ Royal បានវិនិយោគ 1លានដុល្លារអាមេរិក លើម៉ាស៊ីន ATM touch-screen និងមុខងារការពារការលួចយកពត៌មានពីកាតដែលមានប្រសិទ្ធិភាពជាងមុន។ ទន្ទឹមនឹងនេះ សាខារបស់ធនាគារ ANZ Royal ទូទាំងប្រទេស ក៏កំពុងមានការកែលម្អរអោយប្រសើរ ជាងមុនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកសេវាបម្រើអតិថិជនរបស់ធនាគារ ANZ Royal តាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]