ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថ​កិ​ច​ចាប់ខ្លួន​ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​ចាបរំលោភ​កូនស្រី​ របស់​ខ្លួន​តែ​ទោះជា​យ៉ាងណា​ជនសង្ស័យ​មិន​បាន​សារភាព​នោះ​ទេ​​ហើយ​ប្រកែក​ថា ខ្លួន​មិន​បាន​ធ្វើ​ដូច​ការ​ចោត​ប្រកាន់​ឡើយ ។

បើ​ទោះជា​ន​ជនសង្ស័យ​ មិន​ព្រម​ឆ្លើយ​សារភាព​ក្តី​ តាម​រយៈ​ការ​ចង្អុលបង្ហាញ​របស់​ក្មេង​ស្រី​រង​គ្រោះ​ក៏​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ដើម្បី​ចាត់ការ​បន្ត ។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១ ថ្ងៃ​ទី​១៥ មីនា នៅ​ភូមិ​ពន្លឺ​ខែ ឃុំ​ពេ​ជ​មុនី ស្រុក​គងពិសី ជន​រង​គ្រោះ​ឈ្មោះ ថន ចាន់​រី ភេទ​ស្រី អាយុ​៤​ឆ្នាំ នៅ​ភូមិ​ពន្លឺ​ខែ ឃុំ​ពេជ្រ​មុន្នី ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​តាម​ការ​ចង្អុលបង្ហាញ​របស់​ក្មេង​រង​គ្រោះ​គឺ​ឈ្មោះ អ៊ុត វ៉ិ​ត អាយុ​២២​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​រ៉ា អធិការ​នគរបាល​ស្រុក​គងពិសី​បាន​ប្រាប់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ជន​នេះ​មិន​ព្រម​ឆ្លើយ​សារភាព​នោះ​ទេ ។

តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ថា មុន​ពេល​មក​ដាក់​ពាក្យបណ្តឹង​គឺ​គាត់​សង្កេត​ឃើញ​កូន​មាន​អាការ​ខុសធម្មតា​ដោយ​មាន​ធ្លាក់ឈាម​តាម​ទ្វា​មាស​ពេល​នោះ​គាត់​សួរ​ច្រើន​ដង​ទើប​កូនស្រី​ប្រាប់​ថា​ឈ្មោះ វ៉ិ​ត ចាប់​បី​នាង​ឡើង​ទៅ​លើ​ផ្ទះ​ហើយ​ធ្វើបាប​នាង​ទើប​មាន​ឈាម​ដូច្នេះ នាង​ឈឺ​ខ្លាំង​ណាស់​ក្រោយ​ឮ​កូន​ប្រាប់​ដូច្នេះ​គាត់​ក៏​បាន​នាំ​កូន​ទៅ​កាន់​ពេទ្យ​ខេត្ត​ដើម្បី​ឱ្យ​ពេទ្យ​ពិនិត្យ​មើល ពេល​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​វិញ​ទើប​គាត់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ប៉ះ​អ្នក​ណា​មិន​ប៉ះ ! បែរជា​ប៉ះ​ចំ​កីឡាករ​ប្រដាល់​ជើង​ចាស់ ដេក​ស្អាត​...

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ បើក​រ៉ឺ​ម៉ក់​ម៉ូតូ​បុក​ រថយន្ត​តាក់ស៊ី​ម៉ែត្រ ហើយ​ចុះ​ទៅ​រក​វាយ​អ្នក​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ តែ​ប៉ះ​ចំ​អ្នក​បើក​ជា​កីឡាករ​ប្រដាល់​ជើងចាស សៅ ប៊ុ​ន​នឿ​ន ដាល់​មួយ​ដៃ​សន្លប់​មួយសន្ទុះ​ដឹងខ្លួន​វិញ​ស្វាង​ស្រា​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​រដ្ឋសភា ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កីឡាករ​ប្រដាល់​ជើង​ចាស់ សៅ ប៊ុ​ន​នឿ​ន បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​ខ្មែរ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-4110 តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​លិចទៅ​កើត។

ខណៈ​ពេល​មក​ដល់​រង្វង់​មូល​សម្តេច​ជួនណា​ត ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក់​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មិន​បាន​បន្ថយល្បឿន​ក៏​បាន​ប៉ះ ជាមួយ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​ខាងស្តាំ​បណ្តាល​ឱ្យ​កំ​ពិត​ទ្វារ​ខាងស្តាំ ភ្លាម​ៗ​នោះ​ដែល​ម្ចាស់​រ៉ឺ​ម៉ក់​ម៉ូតូ​ចុះ​ពីលើ​ម៉ូតូ​ចង់​រករឿង​វ៉ៃ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ដែល​ជា​កីឡាករ​ប្រដាល់​ជើង​ចាស់​ត្រូវ​កីឡាករ​ប្រដាល់ សៅ ប៊ុ​ន​នឿ​ន វាយ​មួយ​ដៃ​បណ្តាល​ឱ្យ​សន្លប់​អស់​មួយភាំង​រង​របួស​បែក​មាត់ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រ៉ឺ​ម៉ក់​ម៉ូតូ​ដឹងខ្លួន​ខុស​បាន​សុំ​ទោស​កីឡាករ សៅ ប៊ុ​ន​នឿ​ន តែ​ដោយសារ​រថយន្ត​ខូចខាត​ដែរ​កីឡាករ​ដែល​ជា​អ្នក​បើករថយន្ត​ទាមទារ​សំណង​ចំនួន​៥០​ដុល្លារ​អ្នក​បើក​រ៉ឺ​ម៉ក់​ម៉ូតូ​អត់​មាន​ប្រាក់​សុំ​សង​១៥​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]