អាមេរិក៖ សកម្មភាពចោរប្លន់ធនាគារមួយកណ្ដាលទីក្រុង បានបង្កការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងក្លាដល់បុគ្គលិកធនាគារ និងអតិថិជន ពេលចោរប្លន់ម្នាក់បានសម្រុកចូលក្នុងធនាគារ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងធនាគារ Alpine ក្នុងទីក្រុងRockford រដ្ឋIllinois សហរដ្ឋអាមេរិក។  ចោរចិត្តឆៅឈ្មោះ Laurence Turner វ័យ៣៤ឆ្នាំ ម្នាក់បានសម្រុកចូលទៅក្នុងធនាគារ និងបាញ់គម្រាមមួយគ្រាប់។ ជាសំណាងល្អ គ្រាន់តែបាញ់មួយគ្រាប់ភ្លាម ក៏ស្រាប់តែសន្តិសុខ ដែលជាអតីតប៉ូលិសម្នាក់ ឈ្មោះ Brian Harrison ទាញកាំភ្លើងយ៉ាងរហ័សពីខ្លួនរបស់គាត់ បាញ់សំដៅទៅលើចោរនោះឲ្យដួលគ្រាំងវិញ។

ក្រោយពីបាញ់ដួល គាត់ក៏បាញ់ថែមមួយគ្រាប់ទៀត ដើម្បីធ្វើឲ្យចោរនោះមិនអាចតតាំងបាន ខណៈដែលគ្រាប់ទីមួយ បាញ់ចំដើមទ្រូង និងគ្រាប់មួយទៀតបាញ់ចំគូទ ហើយចុងក្រោយចោរប្លន់បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ហេតុការណ៍ទាំងស្រុងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពក្នុងធនាគារ។ វីដេអូឃ្លីបត្រូវបានប្រើប្រាស់ជាភស្ដុតាង ដើម្បីជួយសន្តិសុខដៃរហ័ស ឲ្យរួចផុតពីការចោទប្រកាន់ផងដែរ។ 

លោក Joe Bruscato ដែលជាមេធាវី បានអះអាងថា សកម្មភាពដែលលោក Brian Harrison បាញ់តបតទៅកាន់ចោរ  គឺជាការការពារខ្លួនឯង និងអ្នកដទៃដែលសកម្មភាពនឹងត្រូវបានរួចផុតពីការចោទប្រកាន់។

ចំពោះចោរវ័យ៣៤ឆ្នាំនេះវិញ ត្រូវបានប៉ូលិសប្រាប់ឲ្យដឹងថា ធ្លាប់ប្លន់ ៤ដងរួចមកហើយ ក្នុងនោះថ្ងៃចុងក្រោយបានលួចរថយន្តម្ដាយគាត់ ដើម្បីយកមកធ្វើសកម្មភាពប្លន់ធនាគារ។  ប៉ូលិសបានឲ្យដឹងទៀតថា ចោរប្លន់ធនាគារដែលមានគ្នាតែម្នាក់ឯងគត់នេះ ត្រូវបានរកឃើញថាមានសារជាតិអាភៀន និងថ្នាំញៀនជាច្រើនទៀត នៅក្នុងខ្លួន។

ជាចុងក្រោយ បុគ្គលិកធនាគារ និងមហាជន បានកោតសរសើរដល់លោកសន្តិសុខ ដែលជាប៉ូលិសចូលនិវត្តន៍រូបនេះ ដែលមានភាពរហ័សរហួន  អាចទប់ស្កាត់ស្ថានការដ៏អាក្រក់បាន៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

គ្រោះថ្នាក់ចរាចរណ៍ម្តុំលូ៥ កំពុងអំពាវនាវជួយវែកមុខជនបង្ក ព្រោះស្គាល់អត្តសញ្ញាណហើយ

ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ ខ្មែរឡូត បានទទួលសារពីប្រិយមិត្ដមួយរូប សំណូមពរឲ្យមានការចុះផ្សាយទាក់ទងនឹង គ្រោះថ្នាក់ចរាចរណ៍មួយ ដែលជនបង្កហេតុ ជិះរត់គេចមិនទទួលខុសត្រូវ។

នេះបើតាមការរៀបរាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម្តុំលូ៥ជិតបុរីភ្នំពេញថ្មី ដែលបណ្តាលឲ្យយុវជនមួយរូប បាក់ភ្លៅខាងឆ្វេងពីរកំណាត់យ៉ាងអាណោចអាធ័ម ហើយហេតុការណ៍មួយនេះ បង្កឡើងដោយរថយន្ត Corolla មួយគ្រឿងដែលមានស្លាកលេខ 2AF 3559 ដែលបានបុកយុវជនរូបនេះ ពីក្រោយ អូសប្រហែលជាង១០ម៉ែត្រ រួចក៏បានបើករថយន្តគេចខ្លួនបាត់តែម្តង។

បន្ទាប់ពីកើតហេតុ យុវជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ផងដែរ និងបើតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា យុវជនរូបនេះ បានទទួលការព្យាបាលរួចហើយ តែស្ថានភាពយ៉ាងណា ពុំទាន់ដឹងច្បាស់នោះទេ។

គួរបញ្ជាក់ដែរថា រូបភាពចំនួន ៤សន្លឹក ត្រូវបានបង្ហោះដោយគណនីសង្គមហ្វេប៊ុក ដែលមានឈ្មោះថា Sophaldanita Sin និងបានបង្កប់នូវពាក្យពេជន៍មួយចំនួន ដែលមានទាំងការអាណិតចំពោះយុវជន និងគ្រួសាររងគ្រោះ រួមផ្សំទាំងការអំពាវនាវដល់មហាជនឲ្យជួយវែកមុខជនបង្ក ដែលបានបើករថយន្តបង្កហេតុស្លាកលេខ 2AF 3559 មកចេញមុខទទួលខុសត្រូវផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]