ភ្នំពេញ៖ ជារឿងមួយ គួរឲ្យភ្ញាក់ផ្អើល ដែលតារាសម្តែងរូបស្រស់ កញ្ញា អ៊ុន អាលីហ្សា បានប្រកាសប្រាប់មហាជន ថានាងបានសម្រេចក្តីប្រាថ្នាតាំងពីក្មេងរបស់នាងហើយ គឺបានចូលជាមន្រ្តីប៉ូលិស។

កាលពីថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឃើញតារាស្រីរូបស្រស់ អ៊ុន អាលីហ្សា បានបង្ហោះរូបថត ដោយស្លៀកពាក់ជាឯកសណ្ឋានប៉ូលិស ជាមួយនឹងមិត្តភក្តិរបស់នាងជាច្រើននាក់ទៀត។

នៅក្នុងនោះ មានមនុស្សជាច្រើនបានសាកសួរនាងថា តើនេះជាការពិតមែនឬ ដែលកញ្ញាហ៊ានលះបង់ ស្បែកដ៏សម៉ត់ខ្ចី ចូលទៅធ្វើជាប៉ូលិសយ៉ាងដូច្នេះ។ ជាពិសេស ក៏មានអ្នកខ្លះ បានគិតថា ជាការសម្តែងក្នុងឈុតឆាកណាមួយ តែប៉ុណ្ណោះ ដែលគេតម្រូវឲ្យនាង ស្លៀកឯកសណ្ឋានប៉ូលិស។

យ៉ាងណាមិញ បើមើលតាមរយៈComment ដែលកញ្ញា អ៊ុន អាលីហ្សា បានឆ្លើយតបទៅកាន់ អ្នកលេងបណ្តាញសង្គម គឺរូបនាង បានប្រាប់ថា វាជាការពិត ដែលរូបនាង បានចូលជាប៉ូលិស ហើយនេះក៏ជាក្តីប្រាថ្នារបស់នាង តាំងពីក្មេងមកដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្ដែង អ៊ុន អាលីហ្សា បានចេញវីដេអូបកស្រាយ ចំពោះការរិះគន់ពីសំណាក់មហាជន ខណៈដែកនាងបានចូលរួមសម្ដែង ក្នុងបទថ្មី «ផ្កាយព្រឹក» ដែលត្រូវបានលោក ម៉ៃ សុគន្ធ យកមកច្រៀងឡើងវិញ ហើយថតជា MV ថ្មី មានលក្ខណៈសិចស៊ី ហួសពីការស្មាន និងខុសពីអត្ថន័យដើម។

តារាសម្ដែង អ៊ុន អាលីហ្សា បានបញ្ជាក់ថា អ្វីដែលនាងបានចូលរួមសម្ដែង ក្នុងបទនេះ គឺនាងមិនបានដឹងទាល់តែសោះថា តួប្រុសត្រូវថតអាក្រាយកាយ ព្រោះតែអ្នកដឹកនាំមិនបានប្រាប់នាងឲ្យដឹង ហើយនេះជាកំហុសអចេតនាមួយ ដែលបានក្លាយជាមេរៀន ដ៏ឈឺចាប់សម្រាប់នាង។ នៅពេលមានការិះគន់ថា អាលីហ្សា ធ្វើបែបនេះ ដើម្បីចង់ល្បី ត្រូវបាននាងបកស្រាយថា នាងមិនចាំបាច់ត្រូវការកេរ្តិ៍ឈ្មោះល្បីអ្វីទៀតទេ ព្រោះតាមរយៈការប្រឡុកក្នុងសិល្បៈ ជាច្រើនឆ្នាំមកនេះ គឺមហាជនស្គាល់នាងច្រើនហើយ។

អាលីហ្សា បន្ថែមទៀតថា ក្នុងឈុតដែលនាងចូល ក្នុងអាងហែលទឹកនោះ គឺនាងមិនបានស្រាត ដូចអ្វីដែលមហាជនរិះគន់ឡើយ ពោលគឺនាងស្លៀកកន្សែងចោមពុង ងូតទឹកធម្មតា ប៉ុន្តែអ្វីដែលនាងហួសចិត្តនោះ គឺមិនបានដឹងថា តួប្រុសហ៊ានថតស្រាត ក្នុងបទច្រៀងនេះឡើង។

សូមស្ដាប់ការបកស្រាយរបស់ អ៊ុន អាលីហ្សា តើនាងនិយាយអ្វីខ្លះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]