ភ្នំពេញ៖ មតិមិនពេញចិត្តជាច្រើនរបស់មហាជន បន្ទាប់ឃើញវីដេអូមួយ ដែលតារាស្រី ម៉ាក សែនសូនីតា ហៅកញ្ញា តូតាបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង បង្ហាញពីសកម្មភាព ពេលដែលនាងកំពុងនិយាយ វីដេអូខល ជាមួយនឹងមិត្តភក្តិ ខណៈកំពុងតែបើកឡាន។

ដោយក្នុងនោះយើងឃើញថា មិត្តភក្តិរបស់កញ្ញា តូតាបានប្រើវីដេអូខលនេះ ដើម្បីSurprise នំខេក ខួបកំណើតឲ្យនាង ដោយសារតែពួកគេនៅឆ្ងាយមិនអាចចូលរួមអបអរថ្ងៃកំណើតនាង ដោយផ្ទាល់បាន ទើបជាហេតុដែលធ្វើឲ្យពួកគេសម្រេចចិត្តទិញនំខួបកំណើតនេះ ដើម្បីអបអរនាងតាមរយៈវីដេអូខល បញ្ជាក់ពីក្តីស្រលាញ់រាប់អានចំពោះមិត្តភក្តិតែម្តងទៅ។

ប៉ុន្តែមិនថាយ៉ាងណា ក៏មានមហាជនជាច្រើនហាក់ដូចជាមិនពេញចិត្ត និងព្រួយបារម្ភពីសុវត្ថិភាពរបស់នាង រួមទាំងអ្នកបើកបរដទៃទៀតផងដែរ។ ពីព្រោះថាការនិយាយទូរស័ព្ទ ឬប្រើប្រាស់វីដេអូខល ពេលដែលយើងកំពុងតែបើកបរនេះ គឺវាមានហានិភ័យខ្ពស់ ដោយវាមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់យើងតែម្នាក់ឯងនោះទេ ប៉ុន្តែវាថែមទាំងបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិត អ្នកដែលបើកបរលើដងផ្លូវដទៃទៀត ដែលគេមិនដឹងអ្វីថែមទៀតផង។

ទាក់ទងនឹងកំហុសដោយអចេតនានេះផងដែរ កញ្ញា តូតា ក៏បានសូមអភ័យទោស និងអរគុណចំពោះការព្រួយបារម្ភរបស់មហាជនផងដែរ ដោយនាងបានលើកឡើងថា៖ 

« អគុណទាំងអស់គ្នាសំរាប់ដំបូន្មាន....ហើយក៏សុំទោសដែលព្រោះអីគាត់callមកគឺចៃដន្យស្របពេលខ្ញុំកំពុងបើកឡាន តែយ៉ាងណាមុនពេលដែលខ្ញុំលើក ខ្ញុំដឹងខ្លួនច្បាស់ ហើយខ្ញុំមានការទទួលខុសត្រូវ សង្ឃឹមថាកុំប្រកាន់ណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា