រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលជាព្រូរថយន្តដឹកអុសបាន បែកក្បាលស្លាប់ភ្លាមមួយរំពេច ដោយសារតែរថយន្តធុនធំ២គ្រឿងបុកផ្ទុបគ្នា ខណៈពេលរថយន្តទាំង២គ្រឿងនោះមានមួយ គ្រឿងបានខូចម៉ាស៊ីន ដេរមិនឆេះទៅមុខមិនរួច និងមួយគ្រឿងទៀតបានទៅអូស ដើម្បីបញ្ឆេះម៉ាស៊ីន ហើយជនរងគ្រោះបានចូលចន្លោះកណ្តាលរថយន្តទាំង ២គ្រឿង ដើម្បីថ្ពក់ខ្សែកាបភ្ជាប់ពីរថយន្តមួយទៅរថយន្តមួយទៀត ។ ក្រោយពេលថ្ពក់រួចខ្វះការប្រុងប្រយ័ត្នមិនបានរត់ ចេញភ្លាមៗទេ ហើយនៅពេលដែលរថយន្តខូចនោះឆេះវិញ ក៏បោលស្ទុះទៅបុករូបគេផ្ទប់គ្នាជាមួយគូទរថយន្តដែលកំពុងអូសនោះបែក ក្បាលស្លាប់តែម្តង ។

គ្រោះថ្នាក់ដ៏រន្ធត់នោះបានកើតឡើងកាលពីវេលា ម៉ោង២និង៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវលេខ120K (ផ្លូវអូរដឹមកប់ស្រូវ) ត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

យុវជនរងគ្រោះឈ្មោះផៃ ប៊ុនលីម អាយុ២១ឆ្នាំ ជាព្រូរថយន្តមានទីលំនៅភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តដែលខូចម៉ាស៊ីននោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអីុ បើកដោយបុរសម្នាក់ឈ្មោះហុង ទ្រី អាយុជាង៣០ឆ្នាំ ដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះដែលស្លាប់នោះ និងមានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា ។ ឯរថយន្តមួយគ្រឿងទៀតដែលគេហៅឱ្យទៅសណ្តោងនោះមិនត្រូវបានគេស្គាល់ម៉ាកនោះទេ ប៉ុន្តែស្គាល់ថា ជារថយន្តប្រភេទយីឌុបដឹកអុសនៅក្រុមហ៊ុន ជាមួយគ្នានោះដែរ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]