រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ បើក​រ៉ឺ​ម៉ក់​ម៉ូតូ​បុក​ រថយន្ត​តាក់ស៊ី​ម៉ែត្រ ហើយ​ចុះ​ទៅ​រក​វាយ​អ្នក​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ តែ​ប៉ះ​ចំ​អ្នក​បើក​ជា​កីឡាករ​ប្រដាល់​ជើងចាស សៅ ប៊ុ​ន​នឿ​ន ដាល់​មួយ​ដៃ​សន្លប់​មួយសន្ទុះ​ដឹងខ្លួន​វិញ​ស្វាង​ស្រា​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​រដ្ឋសភា ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កីឡាករ​ប្រដាល់​ជើង​ចាស់ សៅ ប៊ុ​ន​នឿ​ន បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​ខ្មែរ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-4110 តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​លិចទៅ​កើត។

ខណៈ​ពេល​មក​ដល់​រង្វង់​មូល​សម្តេច​ជួនណា​ត ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក់​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មិន​បាន​បន្ថយល្បឿន​ក៏​បាន​ប៉ះ ជាមួយ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​ខាងស្តាំ​បណ្តាល​ឱ្យ​កំ​ពិត​ទ្វារ​ខាងស្តាំ ភ្លាម​ៗ​នោះ​ដែល​ម្ចាស់​រ៉ឺ​ម៉ក់​ម៉ូតូ​ចុះ​ពីលើ​ម៉ូតូ​ចង់​រករឿង​វ៉ៃ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ដែល​ជា​កីឡាករ​ប្រដាល់​ជើង​ចាស់​ត្រូវ​កីឡាករ​ប្រដាល់ សៅ ប៊ុ​ន​នឿ​ន វាយ​មួយ​ដៃ​បណ្តាល​ឱ្យ​សន្លប់​អស់​មួយភាំង​រង​របួស​បែក​មាត់ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រ៉ឺ​ម៉ក់​ម៉ូតូ​ដឹងខ្លួន​ខុស​បាន​សុំ​ទោស​កីឡាករ សៅ ប៊ុ​ន​នឿ​ន តែ​ដោយសារ​រថយន្ត​ខូចខាត​ដែរ​កីឡាករ​ដែល​ជា​អ្នក​បើករថយន្ត​ទាមទារ​សំណង​ចំនួន​៥០​ដុល្លារ​អ្នក​បើក​រ៉ឺ​ម៉ក់​ម៉ូតូ​អត់​មាន​ប្រាក់​សុំ​សង​១៥​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

កូនស្រី ទូរស័ព្ទហៅប្រុសទៅ ដេកផ្ទះសំណាក់ ឪពុកដឹង ប្តឹងប៉េអឹមឲ្យចាប់ខ្លួនខាងប្រុស ចោទពីបទចាប់រំលោភ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្រោយពីមានពលរដ្ឋ មួយគ្រួសារបានប្តឹងថា ជនសង្ស័យបានធ្វើសកម្មភាព ល្បួងកូនស្រីវ័យ ១៣ឆ្នាំ របស់គាត់ទៅរំលោភ នៅផ្ទះណាក់ចាន់រះ តែនារីរងគ្រោះអះអាងផ្ទុយថា ពុំមានការចាប់រំលោភទេ គឺនាងទូរស័ព្ទហៅខាងប្រុស ទៅដេកជាមួយដោយការស្ម័គ្រចិត្តច។

ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនកាល រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងុសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ ខ អ ជ អាយុ១៣ឆ្នាំ នៅសង្កាត់អូអំបិល ក្រុងសិរីសោភ័ណ។

យោងពាក្យបណ្តឹងរបស់លោក ឆាត សុខុន ភេទប្រុស អាយុ៣៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧កន្លងទៅ កូនស្រីរបស់គាត់ឈ្មោះ ខ ធ ជ បានជិះម៉ូតូចេញពីផ្ទះទៅដើរលេងជាមួយមិត្តភក្តិស្រីៗ មានឈ្មោះមាស និងឈ្មោះ ចិត្រ។ ស្រាប់តែឈ្មោះ ចិត្រ បានញុះញង់ (មេអណ្តើក) ឲ្យកូនស្រីគាត់ខលរកជនស័ង្សយ ហើយបានទៅជួបគ្នានៅផ្ទះណាក់ចាន់រះ ក្នុងបន្ទប់លេខ២ និងបានរួមរ័ក្សគ្នាបានសម្រេចជាច្រើនដង ។ ក្រោយមកឪពុកម្តាយខាងស្រី បានរកឃើញកុណស្រីនៅផ្ទះសំណាក់ខាងលើ ទើបមានរឿងផ្អើលឆោរហូតដល់ ប្តឹងប៉េអឹមចាប់ខ្លួន ចាន់ ចំរើន យកមកសួរនាំតែម្តង ។

ពាក់ពន្ធ័ករណីខាងលើ លោក ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចសួរនាំជនសង្ស័យ ចាន់ ចំរើន ហៅអាខ្នុរ បានសារភាពថា រូបគេពិជាបានទៅដេកជាមួយគ្នា នៅផ្ទះណាក់ចន្ទ័រះ មែន ដែលការទៅនេះគឺនាង ខ អ ជ ជាអ្នកទូរស័ព្ទហៅឲ្យរូបគេទៅ ។

លោកបន្តថា ចំពោះជនរងគ្រោះ ខ អ ជ ពេលសមត្ថកិច្ចសួរនាំបានឆ្លើយសារភាពថា នាងពិតជាបានទូរស័ព្ទហៅឈ្មោះ ចាន់ ចំរើន ទៅដេកនៅផ្ទះសំណាក់ចន្ទ័រះមែន ចំពោះការរួមភេទគ្នា គឺធ្វើឡើងដោយការស្ម័គ្រចិត្តទាំងពីរនាក់ ពុំមាននរណាបង្ខិតបង្ខំទេ ព្រោះនាងស្រលាញ់ ចាន់ ចំរើន ខ្លាំងតាំងពីចុងឆ្នាំ២០១៦មកម្លេះ ។

ក្រោយសួរនាំជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលការ ចាត់ការបន្តតាមច្បាប់ បើទោះបីជាភាគីទាំងពីរបានអះអាងថា ស្រលាញ់គ្នា រួមរ័ក្សគ្នាដោយ ការស្ម័គ្រចិត្តក៏ដោយ តែជនសង្ស័យនៅតែ ត្រូវបានចាប់ខ្លួន បើយោងច្បាប់ស្តីពីការបង្ក្រាបការជួញ ដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ មាត្រា៤២ បានចែងនិងហាមឃាត់រួមភេទ ជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]