ខេត្តពោធិ៍សាត់ ៖ អំពើឃាតកម្មអារ.កសម្លាប់ក្មេងស្រីអាយុ៨ឆ្នាំ នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ កាលពីថ្ងៃទី២៦ កញ្ញា ២០១២ ឥឡូវនេះសមត្ថកិច្ចបានឃាត់ខ្លួនឃាតករចំនួន២នាក់ ដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី សូ សាហុង អធិការនគរបាលស្រុកភ្នំក្រវាញ ឱ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមសមត្ថកិច្ចបានសហការគ្នា ដុតដៃដុតជើងធ្វើការស៊ើបអង្កេតរហូតឈានទៅឃាត់ខ្លួន ជនសង្ស័យ២នាក់ កាលពីថ្ងៃទី២៨ កញ្ញា ២០១២ វេលាម៉ោង៤និង៥៣នាទីរសៀល ដើម្បីសាកសួរ លុះល្ងាចថ្ងៃទី២៩ ទើបពួកគេសារភាព ។ ជនសង្ស័យទាំង២នាក់ម្នាក់ឈ្មោះភី កុសល ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះឌិន សៅនី ហៅស៊ុយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ជាមួយក្មេងស្រីរងគ្រោះដែរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាបានវាយ និងអារ.កសម្លាប់ក្មេងស្រីឈ្មោះចាន់ កុសល អាយុ៨ឆ្នាំ នោះមែន ដោយសារមានគំនុំជាមួយម្តាយរបស់នាងរឿងក្របីស៊ីសំណាប និងដាក់ថ្នាំពុលមាន់ ។ ជនសង្ស័យឈ្មោះភី កុសល បានរៀបរាប់ថា កាលពី១២ថ្ងៃមុនក្របីរបស់ខ្លួនបានចូល ទៅស៊ីសំណាបរបស់ស្ត្រី ឈ្មោះរឿន តៃ អាយុ៣១ឆ្នាំ ជាម្តាយក្មេងស្រីរងគ្រោះ ហើយស្ត្រីរូបនោះបានជេរប្រមាថមកលើខ្លួន សុទ្ធតែពាក្យអសុរោះ រហូតឈ្លោះប្រកែកគ្នាបែបផ្សែង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]