ខេត្តឧត្តរមានជ័យ ៖ មានការភ្ញាក់ផ្អើលដោយសាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយ និងក្នុងថ្លុកឈាមគួរឱ្យសង្វេគ ហើយមានស្លាកស្នាមកាប់ជាច្រើនពូថៅ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មីនា ស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ករណីនេះ ត្រូវសមត្ថកិច្ចដាក់ការសង្ស័យថា អាចជារឿងគំនុំ រួមនឹងការរំលោភសេពសន្ថវៈ ហើយសម្លាប់ចោល ។

ប្រភពឱ្យដឹងថា សាកសពស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះជុន ច្រឹប អាយុ៤៥ឆ្នាំ មានប្តីឈ្មោះនឹប ប៊ុនខ្លី អាយុ៥១ឆ្នាំ មានទីលំនៅ

នៅក្នុងភូមិ-ឃុំកើតហេតុ ។ រីឯឃាតករ សមត្ថកិច្ចនៅពុំទាន់បានវែកមុខសញ្ញាបាននៅឡើយទេ តែកំពុងស្រាវជ្រាវរក ។

យោងតាមសម្តីអ្នកភូមិថា មុនពេលកើតហេតុ វេលាម៉ោង៦ល្ងាចថ្ងៃទី១៤ មីនា គេបានឃើញស្ត្រីរងគ្រោះរូបនេះ ស្ថិតនៅផ្ទះរបស់ខ្លួន ហើយប្តីចេញទៅព្រៃជួរភ្នំដងរែកបាត់ ដោយដេកនៅផ្ទះម្នាក់ឯង ។ អ្នកភូមិបានបញ្ចាក់ថា ពេលព្រឹកឡើង ក៏មានបុរសម្នាក់ បរគោយន្តកន្ត្រៃមកដឹកដំឡូងមីឱ្យស្ត្រីរងគ្រោះ ស្រាប់តែមកដល់រកមិនឃើញ ក៏ដើរទៅផ្ទះ ទើបភ្ញាក់ផ្អើលឃើញស្ត្រីរងគ្រោះដេកស្លាប់ នៅចម្ងាយពីផ្ទះ២០ម៉ែត្រ ហើយបានរាយការណ៍ដល់សមត្ថកិច្ច។

ខាងសមត្ថកិច្ចស្រុកត្រពាំងប្រាសាទបានឱ្យដឹងជំហានដំបូងថា តាមការពិនិត្យ ស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមដោយផ្កាប់មុខ មានរូបកាយអាក្រាត ដោយកម្លាំងបានរក្សាទុក ដើម្បីរង់ចាំមន្ត្រីជំនាញខេត្ត ចុះពិនិត្យបន្ថែម ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]