ភ្នំពេញ៖ សម្រាប់មនុស្សក្នុងសតវត្សទី 21 នេះ គឺមានការរីកចម្រើនទាំងការរស់នៅ និងសម្រាប់សម្ភារៈប្រើប្រាស់។ មនុស្សភាពច្រើន គឺមិនផ្តោតលើតម្លៃប៉ុន្មានទេ ប៉ុន្តែគេផ្តោតទៅលើគុណភាពរបស់ផលិតផល និងម៉ាករបស់ផលិតផលនោះ។ ដោយហេតុនេះ Central Mall នឹងណែនាំនូវម៉ាកមួយប្រភេទ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ និងជាម៉ាកដែលល្បីល្បាញនៅបរទេសផងដែរ។ គ្រាន់តែលឺឈ្មោះ The North Face លោកអ្នកមួយចំនួនប្រាកដជាធ្លាប់លឺ និងស្គាល់អំពីគុណភាពភ្លាម។ THE NORTH FACE គឺជាឈ្មោះដែលបញ្ជាក់អំពីភាពត្រជាក់បំផុតនៅផ្នែកម្ខាងនៃភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់យ៉ាងច្បាស់នូវភ្នំហិម៉ាឡៃហើយ គឺវាមានភាពត្រជាក់ខ្លាំងណាស់ ដែលជាឧបសគ្គសម្រាប់អ្នកឡើង ប៉ុន្តែវាមិនមែនជាបញ្ហាចោទសម្រាប់អ្នកប្រើប្រាស់សំលៀកបំពាក់ ម៉ាក The North Face នោះទេ។

ចំពោះគុណសម្បត្តិរបស់អាវរងាម៉ាក The North Face គឺអាចជួយផ្តល់ភាពកក់ក្តៅ ហើយ The North Face ក៏មានជាសម្លៀកបំពាក់សម្រាប់អ្នកចូលចិត្តឡើងភ្នំដែរ។ ម៉ាក The North Face គឺមានផលិតផលជាច្រើន នៅក្នុងនោះ រួមមាន អាវរងា អាវយឺត ស្បែកជើង កាបូប និងសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងនោះដែល The North Face ក៏មានគោលដៅទាំង 4 របស់ខ្លួនដើម្បីសម្រេចបាននូវគុណភាព និងស្តង់ដាខ្ពស់បំផុតរបស់ខ្លួន។ ហើយខាងក្រោមនេះ គឺជាគោលដៅទាំង 4នោះ៖

១. តាមរយៈការវាយតម្លៃឧបករណ៍ និងមានការទទួលគំនិតយោបល់ ជាទៀងទាត់ពី អត្តពលិកដែលល្បីៗលំដាប់ថ្នាក់ពិភពលោក។

២. ការវិនិយោគទុន និង ការអភិវឌ្ឍសម្ភារៈថ្មីដូចជា PacLite ដែលបង្រួម រឺបត់ បានច្រើនជាន់បំផុតជាមួយនឹង Gore-tex ទម្ងន់ស្រាលដែលមានក្រណាត់ប្រភេទ Shell ។

៣. ការដាក់វត្ថុធាតុដើម និងធាតុផ្សំផ្សេងៗ ក្រោមការធ្វើតេស្តយ៉ាងធ្ងន់ធ្ងរ ដូចជា ការធ្វើតេស្ត Tent C130 ដែលពាក់ព័ន្ធនឹងការដាក់តង់នៅពីក្រោយស្លាបយន្តហោះ ដែលមានខ្យល់ខ្លាំងជាង 130km / ម៉ោង។

៤. ជំហានសំខាន់បំផុតគឺនៅក្នុងការដំណើរការផលិតផល ជាមួយនឹងការធ្វើតេស្តថ្ម tortuous នៅក្នុងមន្ទីរពិសោធន៍ ហើយយើងបានផ្ញើសម្លៀកបំពាក់ និងឧបករណ៍របស់យើងអោយអត្តពលិកសាកល្បងប្រើ ដើម្បីអោយដឹងច្បាស់ថាឧបករណ៍ទាំងអស់របស់យើងមានគុណភាពធន់ប៉ុណ្ណា នៅក្នុងការប្រើប្រាស់ក្នុងដំណើរផ្សងព្រេងពិតប្រាកដក្នុងពិភពលោក ។

លោកអ្នកពិតជាចាប់អារម្មណ៍ និងចង់ធ្វើជាម្ចាស់របស់វាហើយមែនទេ? កុំអោយរំលងឱកាសដ៏ល្អនេះអោយសោះ ព្រោះថាម៉ាកនេះបានមកដល់ ប្រទេសកម្ពុជាយើងជាយូរណាស់មកហើយ ហើយនឹងមានការដាក់លក់បញ្ចុះតម្លៃពិសេសដល់អតិថិជនផងដែរ។

ការលក់បញ្ចុុះតម្លៃនេះធ្វើឡើងនៅថ្ងៃទី ១៣ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ នៅផ្សារទំនើប អីុអនជាន់ផ្ទាល់ដី ច្រកចូលតាមផ្លូវព្រះសុធារស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]