ចិន៖ នារីវ័យក្មេងម្នាក់ ដែលជាជនជាតិចិន បានឆក់យកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយកាលពីដើមខែមីនាកន្លងទៅនេះ នាងបានបង្ហាញវីដេអូខ្លីមួយរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយការញ៉ាំម្ទេសក្រៀម និងម្ទេសស្រស់យ៉ាងច្រើន បានដោយងាយ ហាក់ដូចជាមិនហឹរបន្តិចណា សោះ។

វីដេអូខ្លីដែលមានរយៈ ពេលត្រឹមតែ១៨វិនាទីប៉ុណ្ណោះ មកដល់ពេលនេះបានទាក់ទាញអ្នកទស្សនាចូលទៅមើលជាង៤លានដងឯណោះ។ 

នេះគឺដោយសារតែនាងមានសមត្ថភាពពិសេសខុសប្លែក ពីមនុស្សធម្មតា ដោយអាចបរិភោគម្ទេសបានយ៉ាងច្រើនដោយមិនហឹរ។ ចំណែកឯទឹកមុខរបស់ស្រីស្អាតរូបនេះវិញ ក៏មិនប្រែប្រួលដែរ ទោះជាពេលដែលនាងកំពុងតែញ៉ាំម្ទេសដ៏ហឹរ នៅក្នុងថាសអស់ជាច្រើនក៏ដោយ។

ពិតជាគួរឱ្យសរសើរនូវសមត្ថភាព របស់នាងខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះស្រីស្អាតម្នាក់នេះ ក៏មានសមត្ថភាពពិសេសអាចញ៉ាំក្រូចឆ្មារ ដែលមានរសជាតិជូរបានយ៉ាងឆ្ងាញ់ផងដែរ៕

តោះទស្សនាវីដេអូរបស់នាងដូចខាងក្រោម៖

ដោយឡែកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតគឺ៖

នៅឯប្រទេសប្រេស៊ីលឯណោះវិញ នារីម្នាក់តាមទាន់ប្ដី កំពុងផឹកស៊ីជាមួយស្រីស្នេហ៍ ស្ទុះទៅចាប់វាយទាំងគូ។

អ្នកមានស្នេហាពិតជាមិនចង់ឲ្យស្នេហាដែលពួកគេខំសាងឡើងជាមួយគ្នាត្រូវបែកបាក់ដោយងាយៗនោះឡើយ។ ប៉ុន្តែប្រសិនបើ ភាគីទាំងសងខាងមិនអាចទ្រាំរស់នៅជាមួយគ្នាបន្តបាន ពួកគេក៏តែងតែព្យាយាមរកនូវដំណោះស្រាយដើម្បីបែកគ្នាតាមសន្តិវិធី។

ដោយឡែក គូស្នេហ៍សញ្ជាតិប្រេស៊ីលមួយគូ (មិនបង្ហាញអត្តសញ្ញាណ) នេះវិញ មិនបានរំសាយចំណងស្នេហារវាងពួកគេឲ្យដាច់ស្រេចនោះទេ ខណៈដែលភាគីខាងប្រុស ត្រូវបានប្រពន្ធរបស់ខ្លួនតាមទាន់ពេលកំពុងតែផឹកស៊ីជាមួយស្រីថ្មី ក្នុងហាងស្រាមួយកន្លែង ដែលបណ្ដាលឲ្យប្រពន្ធទ្រាំមិនបាន ស្ទុះទៅវាយទាំង២នាក់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងហាងស្រាមួួកន្លែង ក្នុងទីក្រុង Rio Verde ភាគកណ្ដាលប្រទេសប្រេស៊ីល។​​ នារីម្នាក់បានស្ទុះទៅវាយប្ដីខ្លួនមួយដៃ និងវាយស្រីកំណាន់ប្ដីម្នាក់ទៀតមួយដៃចំកណ្ដាលមុខ និងចាប់បោចសក់យកមកវាយយ៉ាងក្ដៅគគុក។

សកម្មភាពវាយតប់ មានគ្រប់សកម្មភាព រួមទាំងគប់កៅអី គប់ដបស្រា និងរត់ដេញវាយគ្នាពេញហាង បើទោះបីជាអ្នកដំណើរ និងអ្នកនៅទីនោះបានព្យាយាមឃាត់យ៉ាងណាក៏ដោយ។ ហេតុការណ៍កើតឡើងកាន់តែយូរ បុរសជាប្ដីក៏ទប់កំហឹងលែងបានក៏វាយបកទៅវិញទៅមក ប្រៀបដូចជាការប្រកួតប្រដាល់ ដែលរកឈ្នះចាញ់មិនឃើញ។

ក្រោយវាយគ្នាចប់មក អ្នកឆ្លងកាត់ទីនោះក៏បានប្រាប់ថា ហេតុការណ៍នេះមិនដឹងចប់ដោយរបៀបណាទេ ដោយគ្រាន់តែដឹងថាចុងក្រោយ បុរសជាប្ដីចូលមកអង្គុយផឹកស្រារបស់គាត់បង្ហើយ។ ហើយហេតុការណ៍នេះ ក៏មិនមាននរណាម្នាក់បានប្ដឹងទៅកាន់ប៉ូលិសដែរ ដោយភាគីរៀងៗខ្លួនបានបញ្ចប់បន្ទាប់ពីវាយគ្នារួច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]