ភ្នំពេញ​៖ តារា​សម្តែង​អ្នកមេម៉ាយ ចាយរាងអ្នកនាង សុខ សោ​ម៉ា​វ​ត្តី ជួប​រឿង​ស៊យ ​ដោយ​ធ្លាក់​ពីលើ ​កាំជណ្តើរ បណ្តាលឱ្យ​ជាំ​លើ​សាច់​ខ្នង ពាក់វាលមិនកើត ទើបធ្វើឲ្យនាង ខកខានចូលរួម កម្មវិធីធំៗជាច្រើន ដូចជាថ្ងៃដាក់បញ្ចាំង រឿង​ថ្មី​របស់​នាង "ទឹកចិត្ត​ម្តាយ​សម័យថ្មី​" ក៏​នាង​ខកខាន​ដែរ ​។​ 

អ្នកមេម៉ាយរូប​ស្រស់ សុខ សោម៉ាវត្តី ​បានឲ្យដឹងថា គ្រោះថ្នាក់​នេះ​បណ្តាលមកពី ​នាង​មិន​ប្រយ័ត្ន ក្រោយពី​ពាក់​ស្រោម ជើង​រួច​ក៏​ចុះមក ​កាំជណ្តើរក៏​ស្រាប់តែរអិល​ចុះមក ធ្វើឱ្យ​នាង​ជាំ​សាច់​ស្មា និង ខ្នង​ទាំងសងខាង​។ ទោះបីជា​មិន​ធ្ងន់ ពិតមែន ធ្វើឱ្យ​នាង​ឈឺ​និង​ជាំ រហូតដល់​ថ្នាក់​ បោះបង់​ចូលរួម​កម្មវិធី​សម្ពោធរឿង​ថ្មី​របស់​នាង និង​ខកខាន​មិនបាន ​ជួប​ថតរូប​ជាមួយ​ អ្នកគាំទ្រ​របស់​នាង​។ ទោះបីជា​នាង​ខកខាន ​មិន​ចូលរួម​ពិធី​ផ្លូវការ ក៏​នាង​បាន​លួច​ទៅ​មើល​រឿង​របស់​នាង​ដោយ ស្ងាត់​ផងដែរ​។​ ​

ជាមួយនឹងស្នាមញញឹម អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី បន្ត​ថា នាង​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ ឬ​ឈឺ​ខ្លាំង ក្រោយពី​រអិល​ធ្លាក់​ពី​កាំជណ្តើរ​នោះ នាង​អាច​ទៅ​ថតធម្មតា​វិញ គ្រាន់តែ​ពេល​ ពាក់អាវ​វាល​ស្មា ឃើញ​សាច់​ជាំ​តែម្តង​។ នាង​មានការ​សោកស្តាយ​ផងដែរ ចំពោះ​កើតរឿង​ស៊យ ដែល​ធ្វើឱ្យ​បាត់​មុខ ក្នុង​ពិធី​សម្ពោធ​រឿងធំ​ខណៈ​តួ​ និងតារា​ផ្សេងទៀត ​ស្ទើរ​គ្រប់រូប​បាន​ចូលរួម ​។​ 

​សូមជម្រាបថា ឆ្នាំ​ថ្មី​នេះ​នាង​ទទួល​ថត​រឿង ​បាន​ថ្មី​ចំនួន​ពីរ​ទៀតហើយ​មាន ចំណងជើង​ថា “​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​” និង “​និស្សិត ពេទ្យ​”​។ ខាងមុខនេះ នា​ខែមេសា ឆ្នាំ​២០១៧ រឿង​ថ្មី​របស់​នាង "Super Mom” នឹង​សម្ពោធ ហើយ​ខែឧសភា ឆ្នាំ២០១៧ រឿង​មួយទៀត​របស់​នាង​គឺ “​ខូចចិត្ត​អាជីព​” ក៏​នឹង​ស​ម្តោ​ធ​ចេញ​ជា​ផ្លូវការ​ផងដែរ៕

ប្រភព៖ looking today

ដោយឡែកពត៌មានគួរឥ្យចាប់អារម្មណ៍មួយទៀត៖

កប់ហ្មង! តូតា ទទួលកាដូកាបូប Diorពីនរណាគេហ្ន៎ (មានវីដេអូ)

ភ្នំពេញ៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូតមុខស្រស់ កម្ពស់បាន ម៉ាក់ សែនសូនីតា ហៅតូតា ហាក់សង្កេតឃើញថា ក្នុងឆ្នាំថ្មីនេះដូចជាមានរាសីខ្ពស់ត្រដែត បន្ទាប់ពីគ្រងតំណែងជាតួឯកស្រី ក្នុងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំជាច្រើនកន្លងមក។

ដោយឡែក ខែមីនានេះ ជាខែកំណើតផ្ទាល់ របស់តារាស្រីវ័យក្មេង លេងខ្លួនរូបនេះ ដែលប្រិយមិត្ត ក៏ធ្លាប់បានសង្កេតឃើញថា នាងទទួលបានកាដូខួបកំណើត និងការ Suprise កម្មវិធីខួបកំណើតផ្សេងៗ តាំងពីដើមខែ ជាហូរហែមកដល់ថ្ងៃនេះផងដែរ។ បើនិយាយពីកាដូវិញ សឹងតែរាប់ភ្លេចទៅហើយ ដែលរាប់បញ្ចូលទាំងបាច់ផ្កា នំខេក គ្រឿងសំអាង និងរបស់ប្រើប្រាស់ផ្សេងៗជាច្រើន។

យ៉ាងណាមិញ ក្នុងល្ងាចថ្ងៃទី ១៥នេះវិញ កញ្ញាតូតា បានបង្ហោះអំណោយខួបកំណើតមួយទៀតហើយ ដែលលើកនេះកាដូខួបកំណើតហាក់មានតម្លៃក្រាស់ក្រែលតែម្ដង គឺកាបូបយួរដៃម៉ាក Dior ដែលធ្វើឲ្យកញ្ញាហាក់រំភើបខ្លាំង និងពេញចិត្តជាមួយនឹងអំណោយនេះតែម្ដង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី