បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្រោយពីមានពលរដ្ឋ មួយគ្រួសារបានប្តឹងថា ជនសង្ស័យបានធ្វើសកម្មភាព ល្បួងកូនស្រីវ័យ ១៣ឆ្នាំ របស់គាត់ទៅរំលោភ នៅផ្ទះណាក់ចាន់រះ តែនារីរងគ្រោះអះអាងផ្ទុយថា ពុំមានការចាប់រំលោភទេ គឺនាងទូរស័ព្ទហៅខាងប្រុស ទៅដេកជាមួយដោយការស្ម័គ្រចិត្តច។ ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនកាល រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងុសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ ខ អ ជ អាយុ១៣ឆ្នាំ នៅសង្កាត់អូអំបិល ក្រុងសិរីសោភ័ណ។ 

យោងពាក្យបណ្តឹងរបស់លោក ឆាត សុខុន ភេទប្រុស អាយុ៣៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧កន្លងទៅ កូនស្រីរបស់គាត់ឈ្មោះ ខ ធ ជ បានជិះម៉ូតូចេញពីផ្ទះទៅដើរលេងជាមួយមិត្តភក្តិស្រីៗ មានឈ្មោះមាស និងឈ្មោះ ចិត្រ។ ស្រាប់តែឈ្មោះ ចិត្រ បានញុះញង់ (មេអណ្តើក) ឲ្យកូនស្រីគាត់ខលរកជនស័ង្សយ ហើយបានទៅជួបគ្នានៅផ្ទះណាក់ចាន់រះ ក្នុងបន្ទប់លេខ២ និងបានរួមរ័ក្សគ្នាបានសម្រេចជាច្រើនដង ។ ក្រោយមកឪពុកម្តាយខាងស្រី បានរកឃើញកុណស្រីនៅផ្ទះសំណាក់ខាងលើ ទើបមានរឿងផ្អើលឆោរហូតដល់ ប្តឹងប៉េអឹមចាប់ខ្លួន ចាន់ ចំរើន យកមកសួរនាំតែម្តង ។ 

ពាក់ពន្ធ័ករណីខាងលើ លោក ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចសួរនាំជនសង្ស័យ ចាន់ ចំរើន ហៅអាខ្នុរ បានសារភាពថា រូបគេពិជាបានទៅដេកជាមួយគ្នា នៅផ្ទះណាក់ចន្ទ័រះ មែន ដែលការទៅនេះគឺនាង ខ អ ជ ជាអ្នកទូរស័ព្ទហៅឲ្យរូបគេទៅ ។ 

លោកបន្តថា ចំពោះជនរងគ្រោះ ខ អ ជ ពេលសមត្ថកិច្ចសួរនាំបានឆ្លើយសារភាពថា នាងពិតជាបានទូរស័ព្ទហៅឈ្មោះ ចាន់ ចំរើន ទៅដេកនៅផ្ទះសំណាក់ចន្ទ័រះមែន ចំពោះការរួមភេទគ្នា គឺធ្វើឡើងដោយការស្ម័គ្រចិត្តទាំងពីរនាក់ ពុំមាននរណាបង្ខិតបង្ខំទេ ព្រោះនាងស្រលាញ់ ចាន់ ចំរើន ខ្លាំងតាំងពីចុងឆ្នាំ២០១៦មកម្លេះ ។ 

ក្រោយសួរនាំជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលការ ចាត់ការបន្តតាមច្បាប់ បើទោះបីជាភាគីទាំងពីរបានអះអាងថា ស្រលាញ់គ្នា រួមរ័ក្សគ្នាដោយ ការស្ម័គ្រចិត្តក៏ដោយ តែជនសង្ស័យនៅតែ ត្រូវបានចាប់ខ្លួន បើយោងច្បាប់ស្តីពីការបង្ក្រាបការជួញ ដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ មាត្រា៤២ បានចែងនិងហាមឃាត់រួមភេទ ជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

កូនទមិឡ! វាយម្តាយក្មេកឡើងទ្រោមខ្លួន ព្រោះខឹងស្រឡាញ់ចៅមិនស្មើគ្នា តែខ្លួនឯងស្រវឹងឡប់ឡែជោគខ្លួនរាល់ថ្ងៃ

(ភ្នំពេញ)៖ ក្នុងអាការៈញញីញញ័រភិតភ័យ ស្ត្រីចំណាស់ម្នាក់ បានរត់ទៅប្ដឹងនគរបាលសង្កាត់ភ្នំពេញថ្មី ទាំងព្រឹក ក្រោយត្រូវកូនប្រសាប្រុស វាយដំច្រំធាក់យ៉ាងដំណំ បណ្តាលឲ្យរបួសជាទម្ងន់ ទាំងកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ នៅ ស៊ីថន អាយុ៦៥ឆ្នាំ ស្នាក់នៅកន្លែងហិង្សាខាងលើ ចំណែកកូនប្រសារប្រុស ដែលគាត់មកប្តឹងនោះ មានឈ្មោះ លី ម៉េងជី អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា។

តាមសំដីរបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កន្លងមកកូនប្រសាចិត្តតិរច្ឆានរូបនេះ តែងតែអុកឡុក និងប្រើអំពើហិង្សាជាញឹកញាប់មកហើយ ដោយចោទប្រកាន់គាត់ថា ស្រឡាញ់ចៅមិនស្មើគ្នា ប៉ុន្តែដោយអាណិតដល់កូន ទើបគាត់មិនដាច់ចិត្តប្តឹងសមត្ថកិច្ច។

លុះដល់យប់កើតហេតុ ខណៈដែលគាត់កំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែកូនប្រសារូបនេះ មិនដឹងមកពីផឹកស៊ីនៅកន្លែងណា ពេលចូលដល់ក្នុងផ្ទះ ក៏ស្រែកឡូឡាដាក់ប្រពន្ធ ហើយបានទៅលើកចំនៀងផ្ទះ គប់មកលើគាត់ ដែលកំពុងអង្គុយនោះ ធ្លាក់លើជើងខាងស្តាំរបស់ម្ដាយជរា ត្រូវកំភួនដៃស្តាំ និងពកក្បាល រងរបួសទ្រោមខ្លួនតែម្តង ភ្លាមៗនោះ គាត់បានរត់ចេញពីផ្ទះ ដើម្បីគេចមួយគ្រាសិន។

រហូតដល់ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ គាត់ក៏សម្រេចចិត្តទៅប្តឹងកូនប្រសាខាងលើតែម្ដង ពីបទប្រើអំពើហិង្សាមកលើគាត់ជាម្តាយក្មេកដើម្បីតាមចាប់ខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]