ភ្នំពេញ៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូតមុខស្រស់ កម្ពស់បាន ម៉ាក់ សែនសូនីតា ហៅតូតា ហាក់សង្កេតឃើញថា ក្នុងឆ្នាំថ្មីនេះដូចជាមានរាសីខ្ពស់ត្រដែត បន្ទាប់ពីគ្រងតំណែងជាតួឯកស្រី ក្នុងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំជាច្រើនកន្លងមក។

ដោយឡែក ខែមីនានេះ ជាខែកំណើតផ្ទាល់ របស់តារាស្រីវ័យក្មេង លេងខ្លួនរូបនេះ ដែលប្រិយមិត្ត ក៏ធ្លាប់បានសង្កេតឃើញថា នាងទទួលបានកាដូខួបកំណើត និងការ Suprise កម្មវិធីខួបកំណើតផ្សេងៗ តាំងពីដើមខែ ជាហូរហែមកដល់ថ្ងៃនេះផងដែរ។ បើនិយាយពីកាដូវិញ សឹងតែរាប់ភ្លេចទៅហើយ ដែលរាប់បញ្ចូលទាំងបាច់ផ្កា នំខេក គ្រឿងសំអាង និងរបស់ប្រើប្រាស់ផ្សេងៗជាច្រើន។

យ៉ាងណាមិញ ក្នុងល្ងាចថ្ងៃទី ១៥នេះវិញ កញ្ញាតូតា បានបង្ហោះអំណោយខួបកំណើតមួយទៀតហើយ ដែលលើកនេះកាដូខួបកំណើតហាក់មានតម្លៃក្រាស់ក្រែលតែម្ដង គឺកាបូបយួរដៃម៉ាក Dior ដែលធ្វើឲ្យកញ្ញាហាក់រំភើបខ្លាំង និងពេញចិត្តជាមួយនឹងអំណោយនេះតែម្ដង។

ប្រភព៖ ហ្វេសប៊ុក

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ឃើញក្មេងៗបែបនេះ លី អ៊ីវ៉ាធីណា អាយុ៣២ឆ្នាំហើយ ម្សិលមិញ ធ្វើខួបកំណើត យ៉ាងសាមញ្ញបំផុត!​

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា បានរៀបចំធ្វើពិធីខួបកំណើតគម្រប់ខួប៣២ឆ្នាំរបស់ខ្លួន ដែលធ្វើជាលក្ខណៈបែបសាមញ្ញ ពោលគឺមានការចូលរួមតែមិត្តជិតដិតតែប៉ុណ្ណោះ ដោយក្នុងនោះ យើងក៏ឃើញមានវត្តមានដូចជា លោក ករុណា ពេជ្រ កញ្ញា អេននី ហ្សាម និងលោក សុគន្ធ ថេរ៉ាយុ ក៏បានចូលរួមកម្មវិធីខួបកំណើតរបស់នាងផងដែរ។

លើសពីនេះ កញ្ញា លី អ៊ីវ៉ាធីណា ក៏ទទួលបានកាដូពីមិត្តភក្តិ និងសារជូនពរថ្ងៃកំណើតយ៉ាងច្រើន ពីសំណាក់មិត្តរួមអាជីព ផលិតករ ក៏ដូចជាអ្នកគាំទ្រជាច្រើន នៅលើគណនីហ្វេសប៊ុករបស់នាងផងដែរ។

ជាពិសេសគេសង្កេតឃើញថា អ្នកចូលរួមទាំងអស់ ស្លៀកសុទ្ធតែឈុតពណ៌ក្រហមឆើតតែម្តង ដែលមើលទៅ ពិតជាស្រស់ស្អាត និងទាក់ទាញម្យ៉ាងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា