(ភ្នំពេញ)៖ នគរបាល​ម្នាក់​ ដែល​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​មនុស្ស​៣នាក់​ស្លាប់​ នៅខណ្ឌចំការមន កាលពីខែធ្នូ ឆ្នាំ២០១៥នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍​បន្ថយ​ទោស​ពី​១០ឆ្នាំមក​ត្រឹម​២ឆ្នាំ​វិញ​ នៅថ្ងៃទី១៥ ខែមីនានេះ។​

លោក​ ចាយ​ ច័ន្ទ​តារា​វណ្ណ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ នៅថ្ងៃទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ បាន​បន្ថយ​ទណ្ឌកម្ម​លើ​ជនជាប់ចោទ​ឈ្មោះ​ កែវ​ សុវណ្ណា​រិទ្ធ​ ដោយ​យល់​ថា​ ជនរងគ្រោះ​៣នាក់ ​បាន​ព្រួត​កាប់​មក​លើ​ជនជាប់ចោទ​មុន​។​ ដូច្នេះ​ជនជាប់ចោទ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ទើប​បាញ់​ទៅ​លើ​ពួកគេ​ ។​ នេះ​ជា​ហេតុផល​នៃ​ការ​បន្ថយ​ទោស​។

ជនជាប់ចោទ​ ត្រូវ​បាន​តុលាការចោទប្រកាន់​ពី​បទ​ ឃាតកម្ម​តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ ២២C ផ្លូវ​លេខ ៣៥៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំការមន កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ ២០១៥។ ជនរងគ្រោះ​ មាន​ មេភូមិ​៤ ឈ្មោះ ជុប ឡាយ អាយុ ៦២ ឆ្នាំ​កូនប្រុស​គាត់​ឈ្មោះ ប៊ុន លឿន អាយុ​១៨ ឆ្នាំ និង​ក្មួយ​របស់​គាត់​ឈ្មោះ ប៊ុន ឫទ្ធី អាយុ​៣០​ឆ្នាំ។

ជនជាប់ចោទ​ កែវ សុវណ្ណារិទ្ធ អាយុ២៦ឆ្នាំ ជាមន្រ្តីនគរបាល​ពាក់​​សក្ដិ​មួយ​ បាន​និយាយ​នៅក្នុង​បន្ទប់​សវនាការ​​ថា ​គាត់​ត្រូវ​បាន​ជនរងគ្រោះ​ពឹង​ឲ្យ​ដើរ​ទារ​លុយ​នៅ​តាម​ផ្ទះ​ពី​ជនជាតិ​ចិន​ព្រោះ​ខ្លួន​ចេះ​ភាសា​ចិន​ ដោយ​បាន​២៥ដុល្លារ​ឲ្យ​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ​ចោទ​ថា​គាត់​កិបកេង​លុយ​។ ពេលនោះ​ជនរងគ្រោះ​ កូនប្រុស និង​ចៅ​របស់​ជនរងគ្រោះ ​បាន​យក​ដា​វសា​ម៉ូ​រ៉ៃ​កាប់​ត្រូវ​ក្បាល​ដៃ​ចង្កេះ​ចំនួន ៥ កន្លែង​របួសធ្ងន់​ ហើយ​គាត់​ក៏​បាញ់​ការពារ​ខ្លួន​តែម្តងទៅ​៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចាប់​បាន «ប្រមាត់​ប្រមង់វះ​ក្រលៀន​ក្មេង» ​ហើយ

ខេត្តបាត់ដំបង ៖ ជន​ចម្លែក​ម្នាក់ ដែល​តែង​ជិះ​ម៉ូតូ​ឈប់​បោយ​ដៃ​ហៅ​ក្មេង​ៗ​នៅ​តាម​ភូមិ ឬ​តាម​ដងផ្លូវ​ដែល​ល្បី​ថា ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​ចាប់​ក្មេង​ប្រុស​ស្រី​វះ​យក​ក្រលៀន បង្ក​ឱ្យ​មានការ​ចលាចល​ពេញ​ក្រុង​បាត់ដំបង កាលពី​ជាង​២​ស​ប្ដា​ហ៍​មុន​នោះ ត្រូវ​សមត្ថកិច្ច​បញ្ចប់​​​​មន្ទិល​សង្ស័យ​ហើយ ក្រោយ​ពី​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៤ មីនា ស្ថិតនៅ​ក្បែរ​សាលារៀន​ឯកជន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​គេ​អះអាង​ថា គឺជា «​ជន​កើតរោគ​ចិត្ត ឬ​មាន​សតិ​មិន​ប្រក្រតី​» ។

ជន​ជ​ម្លែ​ក​ដែល​ពលរដ្ឋ​ហៅ​ថា ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​នេះ ឈ្មោះ​វ៉ា​ន់ គឹ​ម​ស្រស់ អាយុ​២៥​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​បាត់​ដំបង រស់នៅ​ភូមិ​ដប់​ម៉ឺន សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​បង្ក្រាប​បាន​ជន​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយពេល​ជាង​២​ស​ប្ដា​ហ៍ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ។ លោក​ថា អាណាព្យាបាល​របស់​ជន​នេះ បាន​អះអាង​កូន​គាត់​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី និង​កើតរោគ​ចិត្ត​ទៀត​ផង តែ​មិន​មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​នោះ​ទេ ។

លោក​បន្ត​ថា ការ​ឃាត់ខ្លួន​ជន​នេះ​បាន គឺ​យោង​តាម​ការ​ផ្ដល់​តម្រុយ និង​ភិនភាគ​ជន​នេះ ពី​ប្រជាពលរដ្ឋ​ដែល​តែង​ជិះ​ម៉ូតូ​ដើរ​ធ្វើ​សកម្មភាព​ចាប់​ក្មេង​តាម​ភូមិ​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង​ក្នុង​ចេតនា​មិនល្អ រហូត​បង្ក​ភាព​ចលាចល​ធ្វើ​ឲ្យ​អ្នក​ភូមិ​យល់​ថា ជា​ជន​ចម្លែក​ដើរ​ចាប់​ក្មេង​វះ​យក​ក្រលៀន​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ចម្លែក​ឈ្មោះ​វ៉ា​ន់ គឹ​ម​ស្រស់ បាន​ឆ្លើយ​ថា កន្លង​មក ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​ដើរ​ធ្វើ​សកម្មភាព​បែប​នេះ មែន តែ​ក៏​ប​ដិ​សេន៍​ថា ខ្លួន​មិនមែន​ដើរ​ចាប់​ក្មេង​ប្រុស​-​ស្រី​វះ​យក​ក្រលៀន​នោះ​ទេ ។ ជន​នេះ​និយាយ​ថា ខ្លួន​តែង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ជាមួយ​ក្មេង​ៗ មិន​ថា ប្រុស​ឬ​ស្រី​នោះ​ទេ ហើយ​នៅ​ក្នុង​អំឡុង​ដែល​ពលរដ្ឋ មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​ជា​បន្ត​បន្ទាប់​ទៅ​លើ​ក្មេង​ៗ ។

ជនសង្ស័យ​ឈ្មោះ​វ៉ា​ន់ គឹ​ម​ស្រស់ ដែល​ពលរដ្ឋ​ចាត់​ទុក​ថា ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​នេះ​បាន​រៀបរាប់​ថា ខ្លួន​ធ្លាប់​ប្រព្រឹត្ត​នៅ​ភូមិ​តា​ប្រូច សង្កាត់​​ក្ដុល​ដូនទាវ​ចំនួន​៣​លើក ទៅ​លើ​ក្មេង​ស្រី នៅ​ម្ដុំ​ខាងជើង​រង្វង់​មូល​ព្រះ​នរាយ (​ដៃ​ប្រាំបី​) ក្នុង​សង្កាត់​ចំការ​សំរោង ចំនួន​១​លើក​ទៅ​លើ​ក្មេង​ប្រុស និង​នៅ​ក្នុង​ផ្សារ​ទំនើប​«​ភូ​ពុ​យ​»​ចំនួន​១​លើក​ទៅ​លើ​ក្មេង​ស្រី ។

និស្សិត​រោគ​ចិត្ត​រូប​នេះ បញ្ជាក់​ទៀត​ថា ខ្លួន​តែង​តឺ​នុយ​ឯកសណ្ឋាន​ជា​និស្សិត ពេល​ជិះ​ម៉ូតូ​ឃើញ​ក្មេង​ៗ ខ្លួន​តែង​ឈប់​បោយ​ដៃ​ហៅ​ក្មេង​ៗ​ទាំងនោះ​ឲ្យ​មក​ក្បែរ ហើយ​ស្ទាបអង្អែល​ដៃជើង​ខ្លួនប្រាណ រហូត​ដល់​ប្រដាប់​ភេទ​លេង​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន ជា​ថ្នូរ​នឹង​ទឹកប្រាក់​១០០០​រៀល តែ​ខ្លួន​មិន​ដែល​ចាប់​ពួក​គេ​រំលោភ​សេពសន្ថវៈ​ម្ដងណា​ទេ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]