ខេត្តបាត់ដំបង ៖ ជន​ចម្លែក​ម្នាក់ ដែល​តែង​ជិះ​ម៉ូតូ​ឈប់​បោយ​ដៃ​ហៅ​ក្មេង​ៗ​នៅ​តាម​ភូមិ ឬ​តាម​ដងផ្លូវ​ដែល​ល្បី​ថា ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​ចាប់​ក្មេង​ប្រុស​ស្រី​វះ​យក​ក្រលៀន បង្ក​ឱ្យ​មានការ​ចលាចល​ពេញ​ក្រុង​បាត់ដំបង កាលពី​ជាង​២​ស​ប្ដា​ហ៍​មុន​នោះ ត្រូវ​សមត្ថកិច្ច​បញ្ចប់​​​​មន្ទិល​សង្ស័យ​ហើយ ក្រោយ​ពី​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៤ មីនា ស្ថិតនៅ​ក្បែរ​សាលារៀន​ឯកជន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​គេ​អះអាង​ថា គឺជា «​ជន​កើតរោគ​ចិត្ត ឬ​មាន​សតិ​មិន​ប្រក្រតី​» ។

ជន​ជ​ម្លែ​ក​ដែល​ពលរដ្ឋ​ហៅ​ថា ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​នេះ ឈ្មោះ​វ៉ា​ន់ គឹ​ម​ស្រស់ អាយុ​២៥​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​បាត់​ដំបង រស់នៅ​ភូមិ​ដប់​ម៉ឺន សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​បង្ក្រាប​បាន​ជន​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយពេល​ជាង​២​ស​ប្ដា​ហ៍ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ។ លោក​ថា អាណាព្យាបាល​របស់​ជន​នេះ បាន​អះអាង​កូន​គាត់​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី និង​កើតរោគ​ចិត្ត​ទៀត​ផង តែ​មិន​មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​នោះ​ទេ ។

លោក​បន្ត​ថា ការ​ឃាត់ខ្លួន​ជន​នេះ​បាន គឺ​យោង​តាម​ការ​ផ្ដល់​តម្រុយ និង​ភិនភាគ​ជន​នេះ ពី​ប្រជាពលរដ្ឋ​ដែល​តែង​ជិះ​ម៉ូតូ​ដើរ​ធ្វើ​សកម្មភាព​ចាប់​ក្មេង​តាម​ភូមិ​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង​ក្នុង​ចេតនា​មិនល្អ រហូត​បង្ក​ភាព​ចលាចល​ធ្វើ​ឲ្យ​អ្នក​ភូមិ​យល់​ថា ជា​ជន​ចម្លែក​ដើរ​ចាប់​ក្មេង​វះ​យក​ក្រលៀន​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ចម្លែក​ឈ្មោះ​វ៉ា​ន់ គឹ​ម​ស្រស់ បាន​ឆ្លើយ​ថា កន្លង​មក ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​ដើរ​ធ្វើ​សកម្មភាព​បែប​នេះ មែន តែ​ក៏​ប​ដិ​សេន៍​ថា ខ្លួន​មិនមែន​ដើរ​ចាប់​ក្មេង​ប្រុស​-​ស្រី​វះ​យក​ក្រលៀន​នោះ​ទេ ។ ជន​នេះ​និយាយ​ថា ខ្លួន​តែង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ជាមួយ​ក្មេង​ៗ មិន​ថា ប្រុស​ឬ​ស្រី​នោះ​ទេ ហើយ​នៅ​ក្នុង​អំឡុង​ដែល​ពលរដ្ឋ មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​ជា​បន្ត​បន្ទាប់​ទៅ​លើ​ក្មេង​ៗ ។

ជនសង្ស័យ​ឈ្មោះ​វ៉ា​ន់ គឹ​ម​ស្រស់ ដែល​ពលរដ្ឋ​ចាត់​ទុក​ថា ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​នេះ​បាន​រៀបរាប់​ថា ខ្លួន​ធ្លាប់​ប្រព្រឹត្ត​នៅ​ភូមិ​តា​ប្រូច សង្កាត់​​ក្ដុល​ដូនទាវ​ចំនួន​៣​លើក ទៅ​លើ​ក្មេង​ស្រី នៅ​ម្ដុំ​ខាងជើង​រង្វង់​មូល​ព្រះ​នរាយ (​ដៃ​ប្រាំបី​) ក្នុង​សង្កាត់​ចំការ​សំរោង ចំនួន​១​លើក​ទៅ​លើ​ក្មេង​ប្រុស និង​នៅ​ក្នុង​ផ្សារ​ទំនើប​«​ភូ​ពុ​យ​»​ចំនួន​១​លើក​ទៅ​លើ​ក្មេង​ស្រី ។

និស្សិត​រោគ​ចិត្ត​រូប​នេះ បញ្ជាក់​ទៀត​ថា ខ្លួន​តែង​តឺ​នុយ​ឯកសណ្ឋាន​ជា​និស្សិត ពេល​ជិះ​ម៉ូតូ​ឃើញ​ក្មេង​ៗ ខ្លួន​តែង​ឈប់​បោយ​ដៃ​ហៅ​ក្មេង​ៗ​ទាំងនោះ​ឲ្យ​មក​ក្បែរ ហើយ​ស្ទាបអង្អែល​ដៃជើង​ខ្លួនប្រាណ រហូត​ដល់​ប្រដាប់​ភេទ​លេង​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន ជា​ថ្នូរ​នឹង​ទឹកប្រាក់​១០០០​រៀល តែ​ខ្លួន​មិន​ដែល​ចាប់​ពួក​គេ​រំលោភ​សេពសន្ថវៈ​ម្ដងណា​ទេ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ពិតជាសាហាវខ្លាំងណាស់ ! កូនចុងបាញ់ឪពុកចុងធ្លាយត្រចៀកឆ្វេងដល់ភ្នែកស្តាំ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ​ជា​កូនចុង​ ដែល​ប៉ុនប៉ង​បាញ់​ឪពុកចុង​សម្លាប់​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២ មីនា បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ អម​សាលាដំបូង​ខេត្ត នៅ​ល្ងាច​ម៉ោង​៤​ថ្ងៃ​ទី​១៤ មីនា បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​រត់គេច​ខ្លួន ។

លោក​វរសេនីយ៍ទោ គង់ ដា​រា មេ​បញ្ជា​កងរាជអាវុធហត្ថ​ ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ មីនា ថា​ជនសង្ស័យ​ជា​កូនចុង​ដែល​បាញ់​ឪពុកចុង​ខ្លួនឯង​មានឈ្មោះ ឈឿ​ន ធា​រ័​ត្ន ហៅ ជឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នង​ទួល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ត្រូវ​បាន​កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ និង​កម្លាំង​ប្រជា​ការពារ​ឃុំ​អូរ​ស្វាយ​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩ ថ្ងៃ​ទី​១៤ មីនា ស្ថិត​នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ជា​កូនចុង​ឈ្មោះ ឈឿ​ន ធា​រ័​ត្ន ហៅ ជឿន បាន​យក​កាំភ្លើង​ឆ្នុក​ដូង​ប្រភេទ​ច្នៃ បាញ់​ចំនួន​១​គ្រាប់​ ទៅ​លើ​ឪពុកចុង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ មីនា ស្ថិត​នៅ​ចំណុច​ពើយ​យួន​លើ​ខ្នងភ្នំ​ដងរែក ក្នុងភូមិ​ទំនប់​ថ្មី ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ដោយ​ត្រូវ​ចំ​ពី​ត្រចៀក​ខាងឆ្វេង​ធ្លា​យមក​ក្រោម​ភ្នែក​ខាងស្តាំ ហើយ​ត្រូវ​បាន​សាច់ញាតិ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។

យោង​តាម​ចម្លើយ​សារភាព​ ពី​ជនសង្ស័យ​ជា​កូនចុង​ថា ខ្លួន​ពិតជា​បាន​បាញ់​ឪពុកចុង​ពិតប្រាកដ ដោយសារ​តែ​រឿង​គំនុំ​ទាស់​ ពាក្យ​សំដី​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]