រាជធានីភ្នំពេញ៖ ការប្រកួតបាល់ទាត់ Tiger Street Football Festival 2017 ដែលជាលើកទី៥របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្នុងការរៀបចំការប្រកួតដើម្បីផ្តល់ឪកាសដល់យុវជនខ្មែរដែលស្រលាញ់វិស័យកីឡាបាល់ទាត់បានបញ្ចេញសមត្ថភាព និងក្លាយជាម្ចាស់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនស្រាបៀរបៀថៃហ្គ័រ រហូតដល់ទៅ ១៥ ០០០ដុល្លារអាមេរិក ។

ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី១២ មីនា ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖

- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

- លោក Roland Bala អគ្គនាយកក្រុមហ៊ុនស្រាបៀរថៃហ្គ័រ

- លោក Artem Zyabkin ប្រធានគ្រប់គ្រងពាណិជ្ជកម្មក្រុមហ៊ុនស្រាបៀរថៃហ្គ័រ

- លោក មៃ តុលា អគ្គលេខាធិកាស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ទន្ទឹមនឹងនេះ ការប្រកួតផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ មានមកពី៥មណ្ឌល និង៤០ក្រុម រួមមាន៖ កំពង់សោម៦ក្រុម បាត់ដំបង៦ក្រុម សៀមរាប១០ក្រុម កំពង់ចាម៦ក្រុម និងភ្នំពេញ១២ក្រុម បន្ទាប់ពីធ្វើការជម្រុះអស់រយៈពេលជិត២ខែ ។

- លេខ១ គឺបានទៅលើក្រុម Victory Youth FC ដែលទទួលបានមេដាយមាស និងសាច់ប្រាក់ចំនួន ១៥ ០០០ដុល្លារអាមេរិក និងពានរង្វាន់មួយ។

- លេខ២ គឺបានទៅលើក្រុម Siem Reap FC ដែលទទួលបានមេដាយប្រាក់ និងទឹកប្រាក់ចំនួន ៥ ០០០ដុល្លារអាមេរិក។

- លេខ៣ គឺបានទៅលើក្រុម វនីដា FC ដែលទទួលបានមេដាយសំរិទ្ធ និងទឹកប្រាក់ចំនួន ២ ៥០០ដុល្លារអាមេរិក។

- លេខ៤ គឺបានទៅលើក្រុម GLF FC ដែលទទួលបានទឹកប្រាក់ចំនួន ១ ០០០ដុល្លារអាមេរិក។

ក្រៅពីការប្រកួតបាល់ទាត់ គឺមានកម្មវិធីច្រើនជាងនៅមណ្ឌលផ្សេងទៀតដូចជាមានការដាក់តាំងលក់ សម្ភារៈកីឡា មានកន្លែងលេងហ្គេមកំសាន្តដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ពីស្រាបៀរថៃហ្គ័រ មានស្តង់ដែលអាចយកបដាសរសេរឈ្មោះគាំទ្រក្រុមដែលអ្នកពេញចិត្ត ព្រមទាំងទទួលបានការភ្ជាប់ Internet ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ដោយគ្រាន់តែចូលទៅកាន់ Facebook Page របស់ស្រាបៀរថៃហ្គ៍រ (Tiger Beer KH) និងចុច Like។

ទន្ទឹមនឹងនោះក្រុមហ៊ុនស្រាបៀរ Tiger ក៏មានការបង្ហាញផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Tiger Crystal នៅក្នុងកម្មវិធីប្រកាសសម្ពោធលក់ជាផ្លូវការនៅក្នុងពិធីសម្ពោធដ៏ឧឡារិកមួយដែលគេហៅថា “Tiger Crystal Cool Night” ដែលនឹងដាក់ឲ្យភ្ញៀវកិត្តិយសទាំងបានភ្លក់នូវរសជាតិនៃស្រាបៀរ Tiger Crystal ផងដែរ។ ហើយកម្មវិធីនេះធ្វើនៅក្នុងក្លឹបទឹកកក Tiger Crystal Igloo ដោយមានការអញ្ជើញចូលរួមពីឌីជេល្បីៗតាំងពីថ្ងៃទី ១០ ដល់ ១២ ខែមីនា ចាប់ពីម៉ោង ៦ ដល់ ១១យប់។

ក្នុងកម្មវិធី “Tiger Crystal Cool Night” ក៏មានលេងហ្គេមឡើងជញ្ជាំងភ្នំ Tiger Crystal Wall អស់រយៈពេលចំនួនបីថ្ងៃ បន្ទាប់ពីការប្រកួតឡើង Tiger Crystal Wall យ៉ាងសស្រាក់សស្រាំរបស់បេក្ខជន បេក្ខនារីរួចមក យើងក៏បានរកឃើញម្ចាស់ជ័យលាភី ដែលទទួលបាននូវរង្វាន់ iPhone7 ចំនួនមួយគ្រឿង និងរង្វាន់លើកទឹកចិត្តជូនដល់បេក្ខជន បេក្ខនារី ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ។

ដោយឡែក ការប្រគុំតន្ត្រីយក្សរយៈពេលដល់ទៅ៣រាត្រីចាប់ផ្តើមពីយប់ទី១០,១១,១២ ដែលនឹងមានតារាល្បីៗដូចជា៖ លោក ខេមរៈសិរីមន្ត  លោក ឆាយ វីរៈយុទ្ធ ក. ពេជ្រសោភា លោក ឆន សុវណ្ណារាជ ក. ទេព បូព្រឹក្ស ក.សុខសីឡាលីន ក.សួស វីហ្សា លោក ដេវីដ ក.វីឌីណែត លោក នី កូ លោក វង្សតារារតនា លោក ឃី សុគន្ធ លោក ថែល ថៃ កញ្ញា ឈិន ម៉ានិច ។

ហើយក៏មានបង្ហាញការធ្វើម្ហូបពីចុងភៅជំនាញមកពីប្រទេសសិង្ហបុរី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]