ចិន៖ ស្ថិតក្នុងវ័យ ១០៥ឆ្នាំ លោកយាយ Li Yuzhen គឺជាអ្នកថតរូបម្នាក់ ក្នុងចំណោមអ្នកថតរូប ដែលចាស់ជាងគេ និងមានបទពិសោធន៍ច្រើនជាងគេបំផុត របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន សៀងហៃ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Li Yuzhen បានធ្វើជាអ្នកថតរូបស្ម័គ្រចិត្តអស់រយៈពេល ៦៤ឆ្នាំមកហើយ ដោយក្តីស្រលាញ់ចំពោះការថតរូបនេះ បានចាប់ផ្តើមឡើងតាំងពីពេលដែលគាត់បានរៀបការ ជាមួយប្តីរបស់គាត់ នៅក្នុងឆ្នាំ១៩៥៣ មកម្ល៉េះ។

លោកយាយ បានឲ្យដឹងថា ប្តីរបស់គាត់ជាម្ចាស់ស្ទូឌីយ៉ូថតរូបមួយកន្លែងក្នុងខេត្ត ក្វាងទុង (Guangdong) ប្រទេសចិន ហើយប្តីគាត់បានយកចំណេះគ្រប់បែបយ៉ាងដែលមាន មកបង្រៀនឲ្យលោកយាយបានចេះ។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ លោកយាយបានដុះខាត់ជំនាញថតរូប ក៏ដូចជាការផ្តិតរូបនៅក្នុងបន្ទប់ងងឹតយ៉ាងខ្លាំង ហើយនៅទីបំផុតលោកយាយ ក៏ក្លាយទៅជាអ្នកចាត់ការទូទៅក្នុងស្ទូឌីយ៉ូថតរូបមួយផ្សេងទៀត។ មិនតែប៉ុណ្ណោះលោកយាយ ក៏ជាមនុស្សម្នាក់ ដែលបានមើលឃើញការអភិវឌ្ឍការថតរូបនៅក្នុងប្រទេសចិន អស់ជាច្រើនទសវត្សរ៍មកហើយដែរ ចាប់តាំងពីរូបភាពសខ្មៅ រហូតដល់រូបភាពឌីជីថល ដែលមានពណ៌ធម្មជាតិ។

បច្ចុប្បន្នលោកយាយ Li Yuzhen ធ្វើការនៅក្នុងស្ទូឌីយូ៉ថតរូបមួយកន្លែងក្នុងទីក្រុង Lianhui ខេត្តក្វាងស៊ី (Guangxi) ដែលជារបស់កូនស្រីគាត់។ លោកយាយ បាននិយាយថា អ្វីដែលគាត់ចូលចិត្តថតរូបបំផុតនោះ គឺជាគ្រួសាររបស់គាត់តែមួយគត់។

ប្រភពព័ត៌មានបានបន្តថា ក្តីស្រលាញ់ចំពោះការថតរូប បានបន្តចូលក្នុងតំណក់ឈាមជំនាន់ក្រោយ នៃគ្រួសាររបស់លោកយាយ Li Yuzhen ហើយលោកយាយបានផ្ទេរបទពិសោធន៍ដែលលោកយាយមាន ក៏ដូចជាគន្លឹះនៃការថតរូប ទៅកាន់ចៅទួតរបស់គាត់ថែមទៀតផង៕ 

ប្រភព៖ Shanghaiist

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ មុខស្អាតឡើងកប់ តែសាច់ដុំវិញជាងស្រីកីឡាកាសទៀត តាមពិតស្រីស្អាតម្នាក់នេះ ជាកីឡាការិនីចិនដំបូងគេដែល...

កីឡាការិនីសាច់ដុំម្នាក់ បានធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមុខមាត់ និងរូបរាងរបស់នាង។

យោងទៅតាមសារព័ត៌មាន Shanghaiist បានឲ្យដឹងថា នារីជនជាតិចិនម្នាក់ដែលពោរពេញទៅដោយសាច់ដុំមិនចាញ់បុរស មានឈ្មោះថា Mou Cong អាយុ ៣២ឆ្នាំ ជាអ្នកទទួលបានពានជ័យលាភីចំនួន២ នៅកម្មវិធី Arnold Amateur World Championships ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។

នាងបានប្រកួតប្រជែងជាមួយកីឡាការិនី ១៥ រូបផ្សេងទៀត ហើយនាងបានជាប់ជាជើងឯកតុបតែងខ្លួនស្អាតបំផុត និងរាងស្អាតបំផុត ក្នុងចំនោមកីឡាការិនីដែលមានកម្ពស់ចាប់ពី ១.៦៧ម៉ែត្រចុះក្រោម។

ភាពជោគជ័យនេះ សបញ្ជាក់ឲ្យឃើញថា ការខិតខំប្រឹងប្រែងរបស់នាងមិនអត់ប្រយោជន៍នោះទេ។ នាងបានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទើបនាងអាចទទួលបានរាងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]