ភ្នំពេញ៖ កាលពីម្សិលមិញនេះ មហាជនមានការភ្ញាក់ផ្អើល ដែលតារាសម្តែងស្រី ចន ច័ន្ទលក្ខិណា បានបង្ហូរទឹកភ្នែក ជាមួយនឹងទឹកមុខបែបតក់ស្លុតយ៉ាងខ្លាំង ដោយឃើញ លោក ទេព រិនដារ៉ូ ចូលសម្រាកមន្ទីរពេទ្យ។

តារាស្រីមានមុខជំនាញពេញដៃ រូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុករបស់នាង អមជាមួយនឹងសារខ្លីមួយថា «កើតអីបងសម្លាញ់»?។ ដោយឃើញរូបថត និងសារបែបនេះទៀត ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់ កាន់តែឆ្ងល់ និងនាំគ្នាសាកសួរ ដើម្បីចង់ដឹងការពិត ថាតើលោកទេព រិនដារ៉ូ មានរឿងអ្វី បានចូលមន្ទីរពេទ្យយ៉ាងដូច្នេះ។

ប៉ុន្តែតាមការពិត នេះគ្រាន់តែ ជាឈុតឆាកសម្តែង ក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ ដែលតម្រូវឲ្យ អ្នកនាង បញ្ចេញទឹកមុខបែបតក់ស្លុត ពេលឃើញ លោក ទេព រិនដារ៉ូ ចូលពេទ្យ។ ក្នុងនោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានអរគុណ ទៅកាន់អ្នកគាំទ្រផងដែរ ដែលជួយឈឺឆ្អាល និងសួរសុខទុក្ខទៅកាន់ លោក ទេព រិនដារ៉ូ ភ្លាមៗ ក្រោយឃើញនាងបង្ហោះរូប ដែលនេះ ជាសញ្ញាមួយ អាចបញ្ជាក់បានថា អ្នកគាំទ្រ ក៏ចាប់អារម្មណ៍ និងបារម្ភ ពីអ្នកសិល្បៈដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងតារាសម្តែងស្រី ចន ច័ន្ទលក្ខិណា ត្រូវបានគេដឹងថា មានមុខរបររាប់ភ្លេច ក្រៅពីអាជីពសិល្បៈ។

ចាប់តាំងពីចូលឆ្នាំ២០១៧ តារាសម្តែងស្រី និងជាតារាបង្ហាញម៉ូត អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ដូចជា បង្កើនមុខរបររកស៊ីជាច្រើន ដោយការរកស៊ីខ្លះ នាងក៏បានបើកជាហាង និងរបរខ្លះទៀត គឺនៅលក់តាមអនឡាញ មិនទាន់សម្រេចចិត្តបើកជាហាងធំនៅឡើយទេ។

ប្រហែលជាប្រិយមិត្ត ចង់ដឹងហើយ ថាតារាស្រីរូបនេះ បានបន្ថែមរបរថ្មីអ្វីខ្លះ ក្រៅពីអាជីពសិល្បៈ?

ជាការពិត អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាស្រីម្នាក់ ដែលមិនចេះនៅស្ងៀមនោះទេ តែងតែព្យាយាមធ្វើឲ្យខ្លួនឯង រវល់នឹងរបររកស៊ី បើទោះបីការងារសិល្បៈរបស់នាង មមាញឹក សឹងរកពេលសម្រាកមិនបានក៏ដោយ។

សព្វថ្ងៃនេះ តារារូបស្រីនេះ បានបើកហាងសាឡន ហាងលក់ផ្កា លក់កាបូប ស្បែកជើង គ្រឿងរក្សាសម្ផស្ស ដូចជាឡេលាបមុខ ឡេលាបដងខ្លួន និងគ្រឿងសម្អាងជាដើម។ ជាពិសេស រូបនាង ក៏បានបង្ហើបឲ្យដឹងថា នឹងជាអ្នកលក់រថយន្ត ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនាងមិនបានបញ្ជាក់យ៉ាងច្បាស់ទេថា ក្រុមហ៊ុនលក់រថយន្តនោះ ជារបស់នាងទៀត ឬយ៉ាងណា។

ពិតជាមិនធម្មតា នេះបានចំជាតារាស្រីម្នាក់ ដែលមានទាំងសម្រស់ មានទាំងសមត្ថភាព ក្នុងការនឹករកមុខរបររកស៊ីបន្ថែម ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា