ភ្នំពេញ៖ ចំណងស្នេហ៍ផ្អែមល្ហែមរវាង អតីតតារាសម្តែងវ័យក្មេង អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ធ្មេចបើកៗបានកន្លងទៅរយៈពេល១ឆ្នាំហើយ បន្ទាប់ពីពួកគេបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ កាលពីថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៦។

មកដល់ថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៧នេះវិញ គឺគម្រប់បានមួយឆ្នាំល្មម ដែលអ្នកទាំងពីរបានកសាងសុភមង្គលរួមគ្នា។ អ្វីដែលពិសេសជាងនេះទៀតនោះ គឺ អ្នកនាង គង់ ចាន់ស្រីមុំ បានប្រាប់ថា នាង និងសីហា បានស្គាល់គ្នា៩ឆ្នាំមកហើយ ទម្រាំតែបានរៀបការជាមួយគ្នា។ 

សរុបទាំង៩ឆ្នាំនៃការស្គាល់គ្នា និងការរស់នៅជាមួយគ្នាមួយឆ្នាំទៀតគឺ១០ឆ្នាំ។ ក្នុងនោះដែរ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានប្រាប់ថា៖ «លឿនណាស់ន!!!នៅជាមួយគាត់១០ឆ្នាំហើយមានអារម្មណ៍ថា ពេលវេលាលឿនណាស់ តែរឿងល្អៗក៏មានច្រើនណាស់ដែរសម្រាប់ខ្ញុំ។ ចាប់តាំងពីគាត់ចូលមកក្នុងជីវិតខ្ញុំ គាត់បានបំពេញគ្រប់យ៉ាងជាប្តីល្អសម្រាប់ខ្ញុំ។ មិនដឹងរៀបរាប់យ៉ាងម៉េចទៀតទេ គ្រាន់តែចង់ប្រាប់ថា អរគុណគ្រប់យ៉ាង ហើយក៏អរគុណទៅដល់អ្នកគាំទ្រខ្ញុំទាំងពីរនាក់ កន្លងមកផងដែរ»៕ 

រំលឹកទៅដល់អនុស្សាវរីយ៍កាលពីមួយឆ្នាំមុន នៅថ្ងៃរៀបការ អ្នកនាងស្រីមុំ ពិតជាមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]hmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា