(ភ្នំពេញ)៖ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន អ្នកគាំទ្រផលិតកម្ម «បុត្រាភាពយន្ត» ថ្មីៗនេះ បានជ្រើសនិពន្ធបទចម្រៀងថ្មី បែបមនោសញ្ជេតនា គឺបទ «ទឹកភ្នែក Tom Boy» ដែលជាបទបន្តភាគ ពីបទដែលល្បីរបស់លោក អាន វីសាល គឺបទ «ទឹកភ្នែកខ្ទើយ» ខណៈដែលបទថ្មីនេះ បង្ហាញពីចរិត របស់មនុស្សស្រីស្រឡាញ់ស្រីដូចគ្នា ដែលនៅក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ ក៏មានមនុស្សប្រភេទនេះ ច្រើនដែរ។

បទ «ទឹកភ្នែក Tom Boy» គឺជាការនិពន្ធទំនុកច្រៀងដោយ Jasmine និងសម្រួលបទភ្លេង ដោយលោក ឈុន សុដារិន្ទ ហើយច្រៀងដោយតារាចម្រៀង អ្នកនាង ឃិត សំម៉ាលីស ដែលជាម្ចាស់ផលិតកម្ម ខណៈដែលបទនេះ ចេញមិនទាន់បានប៉ុន្មានថ្ងៃផង គឺមានចំនួន Like និង Share រាប់ពាន់នាក់ទៅហើយ។

ដើម្បីជ្រាបច្បាស់ថាបទ «ទឹកភ្នែក Tom Boy» ប្លែក និងគួរឲ្យចាប់អារម្មណ៍បែបណាខ្លះ សូមទស្សនាកំសាន្ត ទាំងអស់គ្នា៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ឌុច លីដា មួយរយៈនេះ ឡើងកូដមួយទំហឹង ខណៈរឿងស្នេហាមិនជោគជ័យ

ភ្នំពេញ៖ ស្រីស្រស់ប្រសប់ ភាពក្រមិចក្រមើម កញ្ញា ឌុច លីដា មួយរយៈនេះឡើងកូដមួយទំហឹង ហ៊ាន​ថត​ឈុត​ស្រើបស្រាលឱបថើប ដោះ​សម្លៀកបំពាក់​គ្នា ទន្ទឹមនឹងនោះ កញ្ញាមិនទាន់ខ្វល់ខ្វាយ រឿងស្នេហានៅឡើយទេខណៈ កំពុងតែមមាញឹកខ្លាំងក្នុងការងារ សិល្បៈច្រើន តែបើមានបុរសណាម្នាក់ ចង់បាននាងជាគូអនាគត បុរសម្នាក់នោះត្រូវតែទទួលស្គាល់ ពីការងារសិល្បៈដូចដែលធ្លាប់ដឹង ស្រាប់ហើយថា នាងជាតារាស្រីសិចស៊ីមួយរូប និង ហ៊ានលះបង់ខ្ពស់ក្នុងការសម្ដែង ។

តារាសម្តែងស្រីមិន ចូលចិត្តសិចស៊ីខ្លាំង កញ្ញា​ឌុ​ច លីដា បានបង្ហើបឱ្យដឹងកាលពី ពេលថ្មីៗនេះថា នាងមិនទាន់ខ្វល់ខ្វាយ រឿងស្នេហានៅឡើយទេ ដោយសារកំពុងតែ មមាញឹកខ្លាំងក្នុងការងារសិល្បៈ មិនទាន់ចង់ចំណាយពេលវេលា ទៅលើរឿងស្នេហាច្រើនឡើយ ។

ទោះយ៉ាងណា​តារាសម្តែងរាងស្រឡូន ឌុច លីដា ក៏បានបង្ហើបផងដែរថា បើមានបុរសណាម្នាក់ ចង់បាននាងជាគូអនាគត បុរសម្នាក់នោះត្រូវតែទទួលស្គាល់ ពីការងារសិល្បៈរបស់នាង ដូចដែលធ្លាប់ដឹងស្រាប់ហើយថា នាងជាតារាស្រីសិចស៊ីមួយរូប និង ហ៊ានលះបង់ខ្ពស់ក្នុងការសម្ដែង ដើម្បីឱ្យរឿងនីមួយៗ ដែលនាងបានសម្ដែង ប្រកបទៅដោយគុណភាព ហេតុដូច្នេះហើយ បុរសដែលចង់បាននាង ជាភរិយាត្រូវតែបើកចិត្ត ទទួលយករឿងមួយនេះ។ ពេលនេះ ឌុច លីដា នៅតែមិនទាន់បើកចិត្តដើម្បី ទទួលយកស្នេហា ពីបុរសណាមួយនៅឡើយ បើទោះបីជាវិថីសិល្បៈ កំពុងតែទទួលបានភាព ជោគជ័យខ្លាំងក៏ដោយ ។

​សូមរំលឹកថា កញ្ញា​ឌុ​ច លីដា កាលពី​ឆ្នាំ​២០១៦​ ល្បី​ខ្លាំង​ក្នុង​ខ្សែ​ភាព យន្ត “​នារី​វេទមន្ត​” ដែល​ក្នុង​រឿង​នោះ នាង​សម្តែង​ជា​តួ​ស្រី​ដែល​ស៊ិ​ច​ស៊ី​ខ្លាំង មាន​លាយឡំ​ឈុត​ស្រាត​ អមដោយ​ឈុត រំលោភ ដែល​ទទួល​ការរិះគន់ និង​ខ្លះ ទៀត​គាំទ្រ​នាង​ចំពោះ​ការ​ហ៊ាន​ថត ស្រាត​ឱ្យ​ផលិតកម្ម​រ៉ក ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]