ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ តារាចម្រៀង និងជាតារាសម្ដែង កម្ពុជាសញ្ជាតិអូស្ត្រាលី Sati-Ya បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារមួយឃ្លានៅលើគណនី Facebook ផ្ទាល់ខ្លួនរបស់លោកថា  "Want to meet me in person? More information soon." ចង់ជួបខ្ញុំពេលខ្ញុំទៅដល់ស្រុកខ្មែរទេ? អ្នកនឹងមានឱកាសជួបខ្ញុំថតជាមួយខ្ញុំ ថែមទាំងបានស្តាប់ខ្ញុំច្រៀងផ្ទាល់ផង។ ពត៌មានបន្ថែមទៀតនឹងមានឆាប់ៗនេះ"

ស្របពេលនៃដំណើរជិតមកដល់របស់តារាប្រុសរូបនេះ យើងសូមលើកយកពីប្រវត្តិខ្លះៗរបស់លោក ដើម្បីជូនជាព័ត៌មានត្រួសៗ ដល់បណ្ដាអ្នកគាំទ្រដែលតែងតែស្រលាញ់ ចូលចិត្តតារាចម្រៀងរូបស្រស់សង្ហារនេះ។

លោកមានឈ្មោះពិតថា  ឪ សាទិត្យា កើតនៅខែវិច្ឆិកាឆ្នាំ១៩៨៧ ក្នុងខេត្តបាត់ដំបងប្រទេសកម្ពុជា។ លោកមិនត្រឹមតែជាតារាចម្រៀងទេ លោកក៏ជាតារាសម្ដែង និងជាអ្នកនិពន្ធបទភ្លេងផងដែរ។ លោកបានបង្ហាញខ្លួនជាលើកដំបូងនៅខែតុលា ឆ្នាំ២០១៦ ជាមួយបទចំរៀងដែលមានចំណងជើងថា​ "I never said Good bye" ដែលសំដែងជាមួយអតីត Freishy Girl តារាសំដែង និងតារាបង្ហាញម៉ូដ កញ្ញា ប្រាសាទ ដាវីន។ 

បន្ទាប់មក លោក សាទិត្យា បានបញ្ចេញ MV បទចម្រៀងមួយបទទៀតដែលមានចំណងជើងថា "ចិត្តកាយបេះដូងតែមួយ" នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦។

លើសពីនេះ លោក សាទិត្យា មិនត្រឹមតែអាចច្រៀងបទPop និង R&B បានល្អទេ លោកក៏អាចច្រៀងបានយ៉ាងល្អនូវបទមរតកដើម របស់អធិរាជសំលេងមាស ស៊ិនស៊ីសាមុត ថែមទៀតផង។

សូមទស្សនាវីដេអូចម្រៀងរបស់តារាចម្រៀង ឱ សាទិត្យា​ ខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]