ថៃ៖ ថ្មីៗនេះ សន្ទុះប្រជាប្រិយភាពរបស់តារាសម្តែងស្រីវ័យក្មេង កញ្ញា Yaya Urassaya បានហក់ឡើងយ៉ាងខ្លាំងក្លា តាមរយៈរឿងភាគថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «រលកជីវិត»

គូជាមួយកម្លោះសង្ហា Mark Prin ស្រីស្អាត Yaya Urassaya បានទទួលការកោតសរសើរជាច្រើនពីសំណាក់អ្នកទស្សនាថា សម្តែងសម ចូលតួបានល្អគ្រប់ឈុតឆាក មិនថាជាឆាកស្នេហា កម្សត់ស្រក់ទឹកភ្នែក ឬក៏ឈុតវាយគ្នាជាមួយតួស្រីផ្សេងៗទៀត។

Mark Prin និង Yaya Urassaya

ងាកមកមើលពីជីវិតពិត Yaya Urassaya គឺជាកូនកាត់ជនជាតិថៃ-ន័រវេសមួយរូប ដែលជារឿយៗ គេកម្រឃើញនាងតែងខ្លួនស៊ិចស៊ីបញ្ចេញសាច់ខ្ចីបង្អួតកម្លោះៗណាស់។

ប៉ុន្តែមួយរយៈក្រោយនេះ បន្ទាប់ពីទទួលបានការគាំទ្រច្រើននៅក្នុងការសម្តែជាតួឯកស្រីរឿង «រលកជីវិត» បានធ្វើនាងមានភាពប្រែប្រួលខ្លាំង គួរឱ្យកត់សម្គាល់។ ពិសេសគឺទៅលើការស្លៀកពាក់តុបតែងខ្លួន ពេលចេញតាមកម្មវិធីផ្សេងៗ មើលទៅស៊ិចស៊ីខ្លាំង។

ជាក់ស្តែងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ OK! Awards កញ្ញា Yaya Urassaya បានស្លៀករ៉ូបពណ៌ខ្មៅមួយឈុត បង្អួតសាច់ដើមទ្រូងដល់ភ្នែកអ្នកគាំទ្រ។

ទន្ទឹមគ្នានេះដែរ គេក៏ឃើញ Nadech Kugimiya គូស្នេហ៍ជាទីស្រលាញ់តាមមើលថែនាងស្អិតផងដែរ ក្រោយមានលេចឮពាក្យចចាមអារ៉ាមមិនល្អមួយចំនួន ព្រោះតែការសម្តែងស្និទ្ធស្នាលគ្នារវាងកញ្ញា Yaya និង Mark Prin ៕

ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖ 

Nadech និង Yaya
Yaya Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]