ថៃ៖ ក្រោយផ្ទុះរឿងព្រះអង្គ Soe Win ដែលត្រូវជាចៅទួតរបស់ព្រះចៅ Thibo មហាក្សត្រប្រទេសមីយ៉ាន់ម៉ា ចេញមកសម្តែងភាពមិនពេញចិត្ត ចំពោះសាច់រឿង «ភ្លើងព្រះនាង» ថា «ជាការប្រមាថដល់ខ្សែរាជវង្សរបស់ខ្លួន» ថ្មីៗនេះរឿងនេះ ក៏បានសំណូមពរឱ្យផ្អាកការចាក់ផ្សាយ ជាបណ្តោះអាសន្ន ដើម្បីរក្សាចំណងមិត្តភាពរវាងប្រទេសជាមិត្តទាំងពីរ។

ក្នុងនោះដែរ លោក Kelly Tanapat ដែលសម្តែងជាតួឯកនៅក្នុងរឿង បានចេញមកសម្តែងភាពសោកស្តាយយ៉ាងខ្លាំងថា៖ 

«បើរឿងនេះត្រូវផ្អាកការចាក់ផ្សាយ ខ្ញុំពិតជាសោកស្តាយណាស់ ព្រោះរឿងនេះបានចំណាយធនធាន និងពេលវេលា ក្នុងការផលិតមិនតិចនោះទេ។ 

ប៉ុន្តែពេលនេះគ្រប់យ៉ាងនៅដំណើរការធម្មតា ព្រោះខាងស្ថានីយទូរទស្សន៍ និងអ្នកផលិត មិនទាន់ហៅទៅនិយាយអ្វីនៅឡើយ ហើយបច្ចុប្បន្នក៏កំពុងតែថតបន្ត។ ចំណែកឯផ្ទៃសាច់រឿង ក៏មិនបានសំដៅដល់នរណាម្នាក់ដែរ វាជាការបង្ហាញពីវប្បធម៌ប្រពៃណី ឯឈ្មោះទីក្រុងក៏ជាការសន្មត់តែប៉ុណ្ណោះ។ 

ក្នុងនាមជាអ្នកសម្តែង ខ្ញុំត្រូវសម្តែងឱ្យពេញសមត្ថភាព និងមានការប្រយ័ត្នប្រយែងមិនឱ្យប៉ះពាល់ទៅដល់ប្រទេសជិតខាង។ មុនថតរឿងនេះក៏មានការទទួលស្គាល់ពីប្រជាជនមីយ៉ាន់ម៉ាដែរ។ បើសួរមានបញ្ហាពាក់កណ្តាលផ្លូវបែបនេះ ក្រុមការងារ និងផលិតករពិតជាជួបផលអាក្រក់មិនខាន ព្រោះរឿងនីមួយៗមិនមែនផលិតតែមួយថ្ងៃចប់ទេ តែត្រូវប្រើពេលជាឆ្នាំឡើងទៅ ដើម្បីសម្រិតសម្រាំងឱ្យល្អមើល។»

ចំណែកឯតួឯកស្រីក្នុងរឿងនាង Aum Patcharapa ដែលដើរតួជាព្រះនាង Anun Thip ក៏បានផុសលើកស្ទួយ (Promote) រឿងភ្លើងព្រះនាង នៅក្នុងអ៊ីនស្តារក្រាមរបស់នាងផងដែរ ក្នុងគោលបំណងមិនចង់ឱ្យរឿងនេះត្រូវជួបការផ្អាកផ្សាយនោះទេ

ចុងក្រោយនាង Ketich chawallakorn តួស្រីឆ្នាស់នៅក្នុងរឿងនេះ ក៏បានផ្តល់បទសម្ភាសន៍ខ្លីៗជាមួយអ្នកសារព័ត៌មាននៅក្នុងស្រុកថា នាងមិនហ៊ានសម្តែងឱ្យលើស ឬខុសសាច់រឿងក្នុងន័យប្រមាថដល់ប្រទេសជិតខាងឡើយ គឺគ្រាន់តែសម្តែងឱ្យអស់ពីសមត្ថភាព និងតម្រូវទៅតាមចរិតលក្ខណៈរបស់តួអង្គក្នុងសាច់រឿងប៉ុណ្ណោះ៕ 

ព្រះចៅ Soe Win រូបទី២ នៅខាងស្តាំដៃ
លោក Kelly tanapat
នាង Aum Patcharapa
នាង Ketich chawallakorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]