តៃវ៉ាន់៖  តារាសម្តែងដ៏ល្បី២ដួង លោក Wallace Huo និង នាងRuby Lin ពេលនេះ ពួកគេបានក្លាយជា ឪពុកម្តាយគេហើយ។

តាមការពិតទៅ នាង Ruby Lin ដែលគ្រប់គ្នាតែងហៅនាងថាព្រះនាង ចៀវៃ បានសម្រាលកូន តាំងពីថ្ងៃទី៦ ខែមករា មកម្ល៉េះ តែរូបនាង មិនសូវទម្លាយមុខមាត់កូនស្រី របស់នាងប៉ុន្មានទេ។

ក្នុងនោះដែរ បើទោះបីលោក Wallace Huo រវល់នឹងការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏រូបលោក នៅតែត្រឡប់ទៅផ្ទះដែរ។ តារាប្រុសរូបនេះ បាននិយាយថា «ប្រពន្ធខ្ញុំ Ruby ខិតខំធ្វើការណាស់ ហើយនៅពេលខ្ញុំទំនេរពីការងារ ខ្ញុំនឹងត្រឡប់ទៅផ្ទះភ្លែត និងចំណាយពេលនៅជាមួយពួកគេ។ ជាពិសេសកូនរបស់ខ្ញុំ នាងតូច និងគួរឲ្យស្រលាញ់ណាស់ ដែលនាងតែងធ្វើរឿងប្លែកៗជារៀងរាល់ថ្ងៃ ហើយតែងធ្វើឲ្យខ្ញុំញញឹមបានគ្រប់ពេលតែម្តង នៅពេលខ្ញុំមើលទៅនាង»

មិនតែប៉ុណ្ណោះ លោក Wallace Huo ថែមទាំងនិយាយថា ពេលនេះ លោកបានក្លាយជាអ្នកជំនាញ ដូរកន្ទបកូនស្រីទៅហើយ តែរឿងងូតទឹកវិញ នៅតែជារឿងលំបាកមួយ ដែលលោកមិនទាន់យកឈ្នះបាន។

បន្ថែមពីនោះ នៅពេលគេសាកសួរថាចង់បាន កូនទី២ទៀតដែរឬអត់ គឺលោក Wallace Huo បានឆ្លើយថា «ខ្ញុំមានគម្រាងកាត់បន្ថយការងាររបស់ខ្ញុំ ហើយរឿងហ្នឹង ខ្ញុំក៏កំពុងគិតដែរ»៕ 

ប្រភព៖ jaynestars

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា Ruby Lin បានរៀបចំនំខេកយ៉ាងស្រស់ស្អាត ឲ្យស្វាមីរបស់នាង។

អ្នកនាង Ruby Lin តារាសម្តែងស្រីល្បីឈ្មោះ ដែលភាគច្រើនគេស្គាល់នាងថា ជាព្រះនាង ចៀវៃ ក្រោយពីនាងបានរៀបការយ៉ាងមានសេចក្តីសុខជាមួយនឹង លោក Wallace Huo ដោយមិនប៉ុន្មានខែផង ក៏បានលេចលឺដំណឹងថា អ្នកនាងកំពុងតែសម្ងំពរពោះកូនស្រីដំបូងបាត់ទៅហើយ។

ដោយឡែក នៅចំថ្ងៃChristmas តែម្តង អ្នកនាងRuby Lin ក៏បានរៀបចំ នំខេកដ៏គួរឲ្យស្រលាញ់មួយភ្ជាប់ជាមួយនឹងពាក្យថា «I Love DADDY» ដើម្បីអបអរកូនដំបូង និង Surprise ថ្ងៃខួបកំណើតរបស់ស្វាមីនាងផងដែរ។

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើននាក់ បានសរសើរពីស្នេហារបស់ពួកគេ មិនដាច់ពីមាត់ ដោយថា ស្រលាញ់គ្នាកាន់តែយូរស្នេហាកាន់តែផ្អែម បន្ថែមពីនេះទៅទៀត យើងក៏បានឃើញថា ពួកគេទទួលបានពាក្យជូនពរយ៉ាងច្រើនលើសលុប ពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]