ក្រោយពីការទន្ទឹងរង់ចាំពីទស្សនិកជន កាលពីថ្ងៃសៅរ៍ ទី 11 ខែ មីនា នេះ Eragold Concert 2017 ឈានមកដល់ ទីរួមខេត្តកំពង់ឆ្នាំង ជាមួយកំពូលតារាចម្រៀងជាច្រើនរូប ។ ព្រឹត្តការណ៍ដ៏កក្រើកនេះមានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា សុគន្ធនីសា កញ្ញា វីឌីណែត កញ្ញា សួស វីហ្សា លោក ថែល ថៃ និងលោក នួន សុធារ័ក្ស ហើយការប្រគុំតន្ត្រីនេះ ក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង ទំព័រហ្វេសប៊ុកផ្លូវការ Eragold Singapore ។

តាមរយៈបទថ្មីដ៏កន្ត្រាក់អារម្មណ៍ លោក ព្រាបសុវត្ថិ បានអង្រួនឆាកតន្ត្រី Eragold Concert ជាមួយក្បាច់រាំដ៏គួរឲ្យជក់ចិត្ត ដែលធ្វើឲ្យទស្សនិកជនទាំងអស់ រំភើបរីករាយ និងហ៊ោកញ្ជៀវពេញផ្ទៃពហុកីឡដ្ឋានខេត្ត កំពង់ឆ្នាំង ។ អ្នកទស្សនាផ្ទាល់យ៉ាងកុះករ ក៏បានចូលរួមទស្សនាស្តង់លក់ផលិតផល ហើយចាប់ចិត្តខ្លាំង ជាមួយរសជាតិដ៏ស្រស់ថ្លា របស់ទឹកសណ្តែកធម្មជាតិ Eragold ព្រមទាំងរីករាយជាមួយការថតរូប ការទទួលបានរង្វាន់ភ្លាម និងជាពិសេសការទទួលបានឳកាសសម្រាប់រង្វាន់ធំគឺ ម៉ូតូ Honda Dream 2017 1 គ្រឿង ទូរទស្សន៍ LED 32 អ៊ីញ 5 គ្រឿង និងរង្វាន់ជាច្រើនទៀត ដែលផ្តល់ជូនផ្ទាល់នៅរាល់ទីតាំងនៃការប្រគុំតន្រ្តី ។ លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលពត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក Eragold Sigapore ។

កម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះនាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះឆៅ Gold Cupp អាហារបំប៉ន Calsome និងភេស្ជៈប៉ូវកម្លាំង Zeus ។ រាល់ផលិតផលទាំងអស់នាំមកជូនផ្តាច់មុខដោយ Soon Soon Group។

Eragold Concert 2017 នឹងមានវត្តមាន នៅទីរួមខេត្ត កំពង់ចាម នៅថ្ងៃទី 18 ខែ មីនា ឆ្នាំ 2017 ខាងមុខនេះ និងជាបន្តទៀតនៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប និង ក្រុងតាខ្មៅ។ កុំភ្លេចចូលរួមទស្សនា និងទទួលយករសជាតិដ៏ស្រស់ថ្លា ពីទឹកសណ្តែកធម្មជាតិ Eragold ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]