បរទេស៖ សម្រស់លើផ្ទៃមុខ កើតចេញពីបណ្ដុំនៃភ្នែក ច្រមុះ មាត់ និងទម្រង់មុខ ដែលការបូកបញ្ចូលគ្នានៃបណ្ដុំសរីរាង្គទាំងនេះ អាចធ្វើឲ្យមនុស្សម្នាក់ៗមានភាពស្រស់ស្អាតខុសប្លែកពីគ្នាបានដោយសារពួកវា។

យ៉ាងណាមិញ ចិញ្ចើមក៏ជាផ្នែកមួយនៃទម្រង់មុខ ដែលវាអាចជួយឲ្យផ្ទៃមុខមនុស្សយើងកាន់តែស្រស់ស្អាត ថែមឡើងមួយកម្រិតទៀត ហើយប្រសិនបើគ្មានចិញ្ចើមនៅលើផ្ទៃមុខទេ នោះសម្រស់របស់យើង នឹងមើលទៅហាក់បីដូចជាបាត់របស់អ្វីម្យ៉ាង យ៉ាងដូច្នោះដែរ។

យ៉ាងណាមិញ សម្រាប់នារីៗ ការយកចិត្តទុកដាក់លើការថែរក្សាចិញ្ចើមក៏មានភាពខុសគ្នាពីបុរសដែរ ដោយនារីៗតែងតែយកនៅខ្មៅដៃគូរចិញ្ចើម ឬឧបករណ៍ដទៃទៀតមកកែច្នៃចិញ្ចើមរបស់ពួកគេឲ្យកាន់តែមានភាពទាក់ទាញ។ 

ប៉ុន្តែជាមួយនឹងការតុបតែងបន្ថែមលើសម្រស់ធម្មជាតិនេះ ក៏មាននារីខ្លះបានកែច្នៃជ្រុល ដែលបណ្ដាលឲ្យចិញ្ចើមរបស់ពួកគេមានទម្រង់ខុសធម្មតា និងមើលទៅគួរឲ្យចង់សើចតែម្ដង ដែលទម្រង់ចិញ្ចើមទាំងនោះ អាចធ្វើឲ្យអ្នកទាំងអស់គ្នាមិនហ៊ានស្រមៃថានឹងធ្វើតាមនោះទេ។

ខាងក្រោមនេះ ជាកម្រងរូបភាពគំរូចិញ្ចើមប្លែកៗដែលធ្លាប់បានបង្ហោះលើបណ្ដាញសង្គមកន្លងមក ដែលអាចធ្វើឲ្យអ្នកហួសចិត្តបាន៖  

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

អាចនឹងសើចចំហរមាត់! ពេលឃើញត្រីសមុទ្រ ទាំង១០ក្បាល ដែលមានមុខមាត់ស្រដៀងមនុស្សល្បីៗ ជុំវិញពិភពលោក

បរទេស៖ កាលពីពេលថ្មីៗនេះ រូបភាពត្រីមួយក្បាល ដែលមានព្រុយមើលទៅដូចជាសក់ក្បាល ប្រធានាធិបតីអាមេរិកថ្មី លោកដូណាល់ ត្រាំ ត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតពេញបណ្តាញអ៊ិនធើណេត ហើយមានមនុស្សជាច្រើនអត់ទ្រាំទប់សំណើចមិនបាន ដោយសារស្រដៀងខ្លាំងពេក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

បន្ទាប់ពីរូបភាពត្រីមួយក្បាលនោះល្បីមិនទាន់បានប៉ុន្មានផង ស្រាប់តែរូបភាពត្រីសមុទ្រ ចំនួន៩ សន្លឹកទៀត ត្រូវបានបង្ហាញចេញមក ដោយអមជាមួយនឹងតារា ព្រមទាំងមនុស្សល្បីៗមួយចំនួន មកជាមួយផង ដែលមានមុខមាត់ស្រដៀងនឹងត្រីទាំងអស់នោះបេះបិទ។

ចង់ដឹងថា រូបទាំងអស់នោះ គួរឲ្យចង់សើចប៉ុណ្ណោះ យើងនាំគ្នាទៅមើលទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]