ហុងកុង៖ កំពូលតារាសម្ដែងរបស់ហុងកុង Andy Lau បានចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីលោកបានសម្រាកព្យាបាល អស់រយៈពេលជិត ២ខែ ដោយសារតែលោកបានជួបនឹងហេតុការណ៍ធ្លាក់ពីលើខ្នងសេះ កាលពីពាក់កណ្ដាលខែមករាកន្លងទៅ ដែលបណ្ដាលឲ្យឆ្អឹងត្រគាករបស់លោកត្រូវបានបាក់។

ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភ របស់អ្នកគាំទ្រលើស្ថានភាពរាងកាយរបស់លោក ថ្មីៗនេះ Andy Lau បានសរសេរនៅក្នុងBlogផ្ទាល់ខ្លួន កាលពីថ្ងៃទី១០ មីនានេះថា៖ «ខ្ញុំបានចំណាយពេលពេញមួយថ្ងៃ សម្រាប់ធ្វើការត្រួតពិនិត្យស្ថានភាពរាងកាយរបស់ខ្ញុំ រហូតទាល់តែពេលល្ងាច ទើបលទ្ធផលបានចេញមក។ ខ្ញុំទន្ទឹងរង់ចាំលទ្ធផលនៅលើរទេះរុញ ហើយព្យាយាមស្ដាប់នូវរាល់អ្វីដែលគ្រូពេទ្យបានប្រាប់ទាក់ទងនឹងស្ថានភាពរាងកាយរបស់ខ្ញុំ តែខ្ញុំស្ដាប់អ្វីមិនចូលទាំងអស់ ប៉ុន្តែខ្ញុំសឹងតែលោតទៅអោបគ្រូពេទ្យទៅហើយ នៅពេលដែលគាត់ប្រាប់ថា ខ្ញុំអាចទៅផ្ទះបានហើយ»។

លើសពីនេះ Andy Lau ក៏បានធ្វើការឆ្លើយតបទៅនឹងអ្នកគាំទ្រដែលតែងតែបារម្ភពីរូបលោកដែរថា៖ «ឆ្អឹងត្រគាករបស់ខ្ញុំបានប្រសើរឡើងវិញហើយ។ ឆ្អឹងខ្នង សាច់ដុំ សរសៃភ្លៅក៏ចាប់ផ្ដើមប្រសើរឡើងវិញផងដែរ គ្រប់យ៉ាងនឹងត្រលប់មករកភាពប្រក្រតីក្នុងពេលឆាប់ៗនេះ។ ខ្ញុំអរគុណដល់បណ្ដាញផ្សព្វផ្សាយនានា ដែលបានទុកពេលវេលាឲ្យខ្ញុំក្នុងការព្យាបាល។ ខ្ញុំនឹងចងចាំអ្នកគ្រប់គ្នាដែលតែតែងគាំទ្រ និងផ្ដល់កម្លាំងចិត្តដើម្បីឆ្លងកាត់ហេតុការណ៍អាក្រក់នេះ។ ជឿខ្ញុំចុះ! ខ្ញុំនឹងអាចក្រោកឈរដោយខ្លួនឯងបានក្នុងពេលឆាប់ៗនេះ»។

ជាមួយនឹងការឆ្លើយតបខាងលើ កំពូលតារាសម្ដែង និងតារាចម្រៀងវ័យ ៥៥ឆ្នាំរូបនេះក៏បានបង្ហោះរូបថតរបស់ខ្លួន ជាមួយនឹងកាយវិការគោរពមកកាន់អ្នកគាំទ្រ ដោយគាត់កំពុងពាក់ម៉ាស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា Andy Lau បានធ្លាក់ពីលើខ្នងសេះ ក្នុងពេលកំពុងថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយក្នុងប្រទេសថៃ ដែលបណ្ដាលឲ្យឆ្អឹងត្រគាករបស់គាត់បានបាក់យ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនមកកាន់ទីក្រុងហុងកុងវិញ បន្ទាប់ពីទទួលបានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថៃ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ជ្រុលពេកទេដឹង? គ្រាន់តែ Taeyeon បង្ហោះរូបស្ករគ្រាប់មួយគ្រាប់សោះ នាំគ្នាលើកទ័ពមកវាយប្រហារនាងពេញអ៊ីនស្តាក្រាម!

កូរ៉េខាងត្បូង៖ តារាស្រីសម្លេងពិរោះ កញ្ញា Taeyeon សមាជិកក្រុម Girls Generation ថ្មីៗនេះ នាងបានបិទComment រាល់ការបញ្ចេញយោបល់ទាំងអស់ពីអ្នកគាំទ្រនៅលើ គណនីអ៊ីនស្តាក្រាមរបស់នាង បន្ទាប់ពីរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីបណ្តាអ្នកនិយម លេងបណ្តាញសង្គមចិន។

គួរឲ្យដឹងថា បច្ចុប្បន្នមាន តារាKpop មួយចំនួន កំពុងរងការប្រហារពីបណ្តាអ្នកនិយមលេងបណ្តាញសង្គម នៅឯប្រទេសចិន ដោយសារតែពួកគេបានប្រើប្រាស់នូវផលិតផលកូរ៉េមួយចំនួន ដែលកំពុងស្ថិតនៅក្នុងបញ្ហានយោបាយ។ ជាក់ស្តែង នៅក្នុងនោះក៏មានតារាប្រចាំផលិតកម្ម SM ចំនួន២រូប គឺលោក Siwon ជាមួយនឹងប្អូនស្រី ព្រមទាំងកញ្ញា Taeyeon ក៏កំពុងតែក្លាយទៅជាជនរងគ្រោះ រងនូវការប្រហារនិងការស្អប់ ពីសំណាក់អ្នកគាំទ្រវង្វេងនយោបាយអស់ទាំងនោះ នៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួន របស់ពួកគេទាំងពីរផងដែរ។

យ៉ាងណាមិញ អ្នកនិយមលេងបណ្តាញសង្គមទាំងនោះ បានចាប់ផ្តើមវាយប្រហារ Taeyeon ដំបូងបន្ទាប់ពីនាង បានបង្ហោះរូបថត ស្ករគ្រាប់ ម៉ាក Lotte មួយគ្រាប់នៅលើ អ៊ីនស្តាក្រាម Story របស់នាង។ ដែលនាងត្រូវបានបង្ខំចិត្តឲ្យបិទការបញ្ចេញមតិ Comment នៅលើគណនីរបស់នាងភ្លាមៗ ដោយសារតែរឿងចម្រូងចម្រាស ស្ករគ្រាប់ទាក់ទងនឹងនយោបាយមួយនេះ។

គួរបញ្ជាក់ថា ស្ករគ្រាប់ Lotte រសជាតិទឹកដោះគោនេះ គឺមានប្រជាប្រិយភាពខ្លាំង ដូចជាស្ករគ្រាប់ ម៉ាក Tootsie Rolls នៅឯសហរដ្ឋអាមេរិកដែរ។ ដោយក្នុងនោះ Taeyeon នាងបានបង្ហោះរូបថតស្ករគ្រាប់នេះ ជាមួយនឹងអត្ថន័យនៅលើរូបថតថា៖ « ហេ ឯង! ហេតុអ្វីបានជាថ្ងៃនេះឯងឆ្ងាញ់ខ្លាំងម៉្លេះ..យើងនឹងញុំាឯងឲ្យអស់»។

ទាំងនោះបានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមចិន បានអះអាងថា ការបង្ហោះរូបអស់ទាំងនេះ គឺជាការរៀបចំនិងប្រកាសថា ផលិតកម្ម SM Entertainment បានគាំទ្រកូរ៉េខាងត្បូង និង Lotte។ ដែលវាជាបញ្ហារសើបយ៉ាងខ្លាំង សម្រាប់ប្រទេសទាំង២ (កូរ៉េខាងត្បូង និងចិន) ព្រមទាំងមានជាប់ពាក់ព័ន្ធដោយទាំង សហរដ្ឋអាមេរិកផងដែរ។

បន្ថែមពីនេះ ខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ក៏បានរាលដាលទៅដល់តារានៅក្នុង ផលិតកម្មSM ដោយពួកគេបានចែករំលែកនូវរូបថតកែសម្រួលមួយសន្លឹក របស់Taeyeon ដែលដៃសងខាងរបស់នាង បានកាន់នូវទង់ជាតិកូរ៉េខាងត្បូង និងចិន ដែលជារូបភាពយូរណាស់មកហើយ ថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]