បន្ទាយមានជ័យ៖ កាលពីថ្មីៗនេះ ផ្ទះនៅឯស្រុកកំណើតរបស់តារាសម្តែងប្រុសរូបស្រស់សង្ហា លោក ខាត់ វ៉ៃហាំង ដែលមានទីតាំងស្ថិតនៅ ភូមិ/ឃុំ ឬស្សីក្រោកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆេះទាំងស្រុង ដោយមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង។

យ៉ាងណាមិញ ទាក់ទងនឹងដំណឹងដ៏គួរឲ្យសោកស្តាយនេះផងដែរ តារាសម្តែងលោក វ៉ៃហាំង បានបង្ហាញពីភាពសោកស្តាយយ៉ាងខ្លាំង ព្រមជាមួយនឹងពាក្យមួយឃ្លាយ៉ាងខ្លី ប៉ុន្តែមានន័យ ដោយថា៖ « វាជាការចងចាំ តែមិនមែនជាការចុះចាញ់»។ 

ដែលជាពាក្យលើកទឹកចិត្តសម្រាប់ខ្លួនឯង ដោយចង់មានន័យថា រឿងដែលមិនល្អ ឬបទពិសោធន៍ដ៏គួរឲ្យឈឺចាប់ ទុកវាត្រឹមតែជាការចងចាំទៅចុះ ងាកមកសាងវាជាថ្មីជាមួយនឹងការតាំងចិត្តមិនចុះចាញ់ ចាប់ពីពេលនេះតទៅវិញ ទើបជាការល្អ និងគង់តែបានរបស់ដែលបាត់បង់នោះ ត្រឡប់មកជាថ្មីនោះទេ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង