ភ្នំពេញ៖ ភាគច្រើន មហាជនតែងចាប់អារម្មណ៍ថា ក្រុមគ្រួសារ របស់តារាសម្តែងស្រី ស៊ិចស៊ី ដេននី ក្វាន់ មុខស្រដៀងគ្នា ដែលធ្វើឲ្យគេមានការយល់ច្រឡំ មិនដឹងអ្នកណាជាអ្នកណានោះទេ។

ជាពិសេស មានបងស្រីរបស់កញ្ញា ដេននី ក្វាន់ម្នាក់ ឈ្មោះថា ចោម ច័ន្ទ គឺរូបនាង ពិតជា មានមុខដូចនឹង កញ្ញា ដេននីក្វាន់ ខ្លាំងជាងគេ ទាំងទម្រង់មុខ និងការលេងខ្លួន ស៊ិចស៊ីដូចគ្នា។ ប៉ុន្តែមានរឿងមួយ ដែលធ្វើឲ្យ ដេននី ក្វាន់ សប្បាយចិត្តជាពន់ពេក ពេលកើតមក មុខស្រដៀងបងស្រីយ៉ាងដូច្នេះ។ ដឹងអត់ថា ជារឿងអ្វី?

កាលពីម្សិលមិញ នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបជាមួយនឹងបងស្រីនាង និងអមជាមួយនឹងសារមួយថា «មុខដូចគ្នាអត់មិត្តៗ? ព្រោះទៅណា មកណា គេច្រលំរហូត ពិសេសអ្នកជំពាក់លុយ ចោម ច័ន្ទ គឺមកសងនឹង ដេននី​​​​ ក្វាន់រហូត ហាសហាមានអីខ្ញុំចាយស្រួលដៃម៉ង»

ម្យ៉ាងដែរ កើតមកមានមុខដូចគ្នា ក៏មានប្រយោជន៍ បានទទួលលុយស្រាប់ៗ នៅពេលត្រូវគេសងលុយបងស្រី បែរជាគេច្រឡំ ឲ្យកញ្ញា ដេននី ក្វាន់ទៅវិញ៕

កញ្ញា ដេននីក្វាន់ និង បងស្រីនាង

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រីស៊ិចស៊ី កញ្ញា ដេននី ក្វាន់ បាននិមន្តព្រះសង្ឃមកសូត្រមន្តឡើងផ្ទះយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលជាហាងសាឡនថែរក្សាសម្រស់ទីតាំងថ្មី។

ផ្ទះថ្មីនេះមានទីតាំងស្ថិតនៅក្នុងបុរីវិមានភ្នំពេញ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយដូរពីទីតាំងចាស់ ដែលមានស្ថានភាពមិនអំណោយផល ថែមទាំងមានដីហុយទ្រលោមជាប្រចាំផងដែរ។

ក្រៅពីអាជីពជាអ្នកសិល្បៈ កញ្ញា ដេននី ក្វាន់ ក៏ជាអ្នកជំនួញវ័យក្មេងម្នាក់ ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននៅក្នុងស្រុក ទៅលើសេវាកម្មនៃការរក្សាសម្ផស្សរបស់តារារូបនេះ។

សម្រាប់ការងារសិល្បៈ ដេននី ក្វាន់ ដូចជាមិនសូវមានភាពមមាញឹកប៉ុន្មាននោះទេ ប៉ុន្តែនាងក៏ធ្លាប់បានអះអាងថា ទោះយ៉ាងណាក៏មិនដើរចេញពីវិស័យសិល្បៈដែរ ព្រោះនាងពិតជាស្រលាញ់សិល្បៈយ៉ាងខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់