ជប៉ុន៖ នៅថ្ងៃនេះតារាចម្រៀងស្រីស្រស់ស្អាត ប្រចាំនៅក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានធ្វើដំណើរចាកចេញពីមាតុភូមិហើយ ដើម្បីទៅសម្តែងនៅលើទឹកដីរបស់ប្រទេសជប៉ុន រយៈពេល១សប្តាហ៍។

តាមរយៈការប្រកាសដំណឹង របស់កញ្ញា សុខ ពិសី នៅក្នុងហ្វេសប៊ុកនាងកាលពីយប់មិញ តារាចម្រៀងស្រីរូបនេះ ក៏បានទទួលពាក្យជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ហើយភាគច្រើនអ្នកគាំទ្ររបស់នាង ក៏បានហៅពិសីថាម៉ាក់ៗពេញមាត់ថែមទៀតផង។

គួរឱ្យដឹងដែរថា កញ្ញា សុខ ពិសី ជាតារាស្រីមួយដួង ដែលមានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈចម្រៀងមិនចាញ់ តារាចម្រៀងផ្សេងទៀតនៅក្នុងស្រុកប៉ុន្មានឡើយ។

ចំណែកការងារក្នុងសិល្បៈវិញ ក៏មានភាពមមាញឹកយ៉ាងខ្លាំងរហូត ពិសី បដិសេធបុរសដែលចូលមកស្តីដណ្តឹងនាងជាហូរហែផងដែរ ព្រោះតែចិត្តស្រលាញ់ និងជាប់រវល់ជាមួយការងារសិល្បៈជាបន្តបន្ទាប់៕ 

ចុះប្រិយមិត្តវិញមានពាក្យជូនពរអ្វីខ្លះ សម្រាប់កញ្ញា សុខ ពិសី នៅក្នុងដំណើរចាកចេញទៅសម្តែងនៅប្រទេសជប៉ុនរបស់នាងលើកនេះ?

កញ្ញា សុខ ពិសី

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​ បុរស​ទាំងនោះ​ត្រូវបាន បដិសេធ​ស្នេហ៍​ ទាំងអស់​

តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​បុរស​ទាំងនោះ ​ត្រូវបានបដិសេធ​ស្នេហ៍​ទាំងអស់​។ បើតាមការអះអាងរបស់កញ្ញា សុខ ពិសី បាន​ប្រាប់សារព័ត៌មាន ក្នុងស្រុកថា ក្នុង​ពេលនេះ​មាន​បុរសៗ​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​ច្រើន​អ្នក​ បានមក​ចូល​ស្ដីដណ្ដឹង​នាង​។

តែ​គួរ​ឲ្យ​ស្ដាយ​បុរស ​ទាំងនោះ​ត្រូវបាន ពិសី បដិសេធ​ស្នេហ៍​ទាំងអស់​ ។​ តារាចម្រៀងស្រីរូបនេះបន្តថា ​បុរសៗ​ដែល​ចូល​ស្ដីដណ្ដឹង សុខ ពិសី មាន​មន្ត្រីរាជការ​តារា​សម្ដែង និង​ចម្រៀង​ជាដើម​។ មូលហេតុ​ដែល​នាង​មិន​ព្រម​ទទួល យក​បុរស​ទាំងនោះ មិន​បានន័យថា​ស្អប់ខ្ពើម​គិត​មាន​ឬ​ក្រ​ទេ​។ តែ​អ្វីដែល​សំខាន់​មួយរយៈ​នេះ នាង​ជាប់រវល់​ជាមួយ​ការងារ​សិល្បៈ​។

ម្យ៉ាងទៀត មិនទាន់​ ចង់​គិតគូរ​ពី​ស្នេហា​ផង ព្រោះ​ឃើញ​គូស្នេហ៍​នៅក្នុង​រង្វង់​សិល្បៈ​មួយចំនួន​ បែកបាក់​គ្នា​ជា​បន្តបន្ទាប់ ហេតុដូច្នេះ​ហើយ​ទើប​សម្រេចចិត្ត​ទុក​បេះដូង​ឲ្យ​នៅ​ទំនេរ​សិន​ ។ ​កញ្ញា សុខ ពិសី បន្ថែមថា បុរសៗ ដែល​ចង់បាន​នាង​ខ្ញុំ ភាគច្រើន​គាត់​ចូល​មកដល់​ លោកប៉ា​ខ្ញុំ​តែម្ដង​បង ទោះបី​គាត់​ចូល​ស្ដីដណ្ដឹង​ខ្ញុំ​មិនបាន ក៏​គាត់​មិន​ខឹង​ខ្ញុំ​ដែរ ពួកយើង​នៅតែ​រក្សា​ទំនាក់ទំនង​ ដូចដើម​គ្មានអ្វី​ប្រែប្រួល​ទេ​បង ទាំង​អ្នកសិល្បៈ​ដូចគ្នា និង​ក្រៅ​សិល្បៈ តែ​នាង​ខ្ញុំ​សុំ​បញ្ចេញ​ឈ្មោះ​ អ្នក​នៅក្នុង​រង្វង់​សិល្បៈ​ទេ​បង ​​។​

សូមជម្រាបថា ​សម្រាប់​គូ​អនាគត ពិសី មិនទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា យក​អ្នកសិល្បៈ​ដូចគ្នា ឬក៏​មន្ត្រីរាជការ​នោះទេ គ្រប់យ៉ាង​អាស្រ័យទៅលើ​ពេលវេលា និង​ព្រហ្ម​លិខិត​ជា​អ្នកកំណត់​ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី