តៃវ៉ាន់៖ មនុស្សគ្រប់ៗរូបតែងស្រមៃចង់ធ្វើអ្វីមួយ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឲ្យជីវិតរស់នៅកាន់តែមានន័យ។ ជាពិសេសនារីៗតែម្តង តែងតែមានក្តីស្រមៃ ចង់រៀបមង្គលការដ៏អស្ចារ្យមួយ ដូចក្នុងរឿងព្រេងនិទាន គ្រងនូវឈុតអាពាហ៍ពិពាហ៍ ជាមួយនឹងម្កុដរាជនីដ៏ស្រស់ស្អាត។

មិនខុសគ្នាប៉ុន្មានពីនារីអភ័ព្វម្នាក់ រស់នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានសម្រេចចិត្តធ្វើរឿងមួយ ដែលនាងប្រាថ្នាចង់បាន មុនពេលដែលនាងលាចាកលោកផងដែរ។

នាង Q May Chen មានអាយុ២៧ឆ្នាំ បានសម្រេចចិត្ត ថតរូបក្នុងឈុតអាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាតជាសន្លឹក បន្ទាប់ពីរូបនាងបានដឹងខ្លួនឯងយ៉ាងច្បាស់ថា នាងប្រហែលជារស់មិនយូរទៀតឡើយ។

អស់រយៈពេល៤ឆ្នាំកន្លងមកនេះ Chen បានធ្វើរោគវិនិច្ឆ័យ ដោយរកឃើញថា នាងបានកើតជំងឺមហារីកសុដន់ ប៉ុន្តែជំងឺមួយនេះវាមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ វាអាចធ្វើឲ្យនាងអាចរស់នៅជាបន្តបាន។ ជាហេតុធ្វើឲ្យ Chen បានគិតថា នាងប្រហែលជាអាច នឹងរួចជីវិតពីសេចក្តីស្លាប់ផងដែរ។

ប៉ុន្តែផ្ទុយទៅវិញ ក្រោយពីខាងគ្រូពេទ្យបានប្រាប់នាងថា ជំងឺមហារីកសុដន់របស់នាង នឹងធ្វើទុក្ខបុកម្នេញលើរូបនាង នៅថ្ងៃណាមួយជាមិនខាន ដែលជារឿងមួយធ្វើឲ្យ Chen ខូចចិត្តយ៉ាងខ្លាំង ក្រោយពីបានឮដំណឹងនេះ។

លើសពីនេះ គ្រូពេទ្យបាននិយាយប្រាប់ Chen ទៀតថា ពួកគេអស់លទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតរបស់នាងហើយ។

ក្រោយមក Cheng បានគិតខ្លួនឯងថា នាងត្រូវតែធ្វើរឿងមួយជាដាច់ខាត ដើម្បីបំពេញនូវក្តីសុបិនរបស់នាង មុនពេលដែលនាងស្លាប់   ដែលនោះគឺជាការថតរូបអាពាហ៍ពិពាហ៍  ស្លៀកនូវរ៉ូបដ៏ស្រស់ស្អាត ថ្វីបើនាងគ្មានមិត្តប្រុសក្តី។

Cheng បានពន្យល់ប្រាប់ថា «ពណ៌ក្រហម (រ៉ូប) តំណាងឲ្យ ចរិយាសម្បត្តិ រីឯពណ៌ផ្កាឈូក តំណាងឲ្យភាពផ្អែមល្ហែម ចំណែករ៉ូបសរសៃសូត្រពណ៌.សវិញ គឺតំណាងឲ្យ ម្ចាស់ក្សត្រី ឬព្រះនាងតូច។ ដោយឡែក ស្បៃវិញគឺតំណាងឲ្យ ភាពស្រស់ស្អាតស៊ិចស៊ី»

នាងបានបន្ថែមទៀតថា «ពេលវេលាគឺពិតជាមានតម្លៃខ្លាំងណាស់ រាល់អ្វីៗដែលកើតឡើង វាមិនមែនជារឿងឥតប្រយោជន៍ទេ។ ខ្ញុំមិនអាចរង់ចាំបានទៀតទេ ខ្ញុំត្រូវតែបំពេញក្តីសុបិនចុងក្រោយរបស់ខ្ញុំ ឲ្យទាល់តែបាន»

គួរឲ្យដឹងដែរថា រូបភាពជាច្រើនប៉ុស្តិ៍ គ្រងនូវឈុតរ៉ូបអាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាតរបស់ Chen ត្រូវបានថតឡើង នៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភមួយ ដែលមានទីធ្លា វាលស្មៅ និងសួនច្បារដ៏ធំព័ទ្ធជុំវិញ នៅលើកំពូលភ្នំ Yangming Mountain (សួនឧទ្យាន Yangming) នៃកោះតៃវ៉ាន់ ដែលមើលទៅគឺពិតជាស្រស់ប្លែក ប្រៀបបីដូចនៅក្នុងរឿងព្រេងនិទានផងដែរ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?    

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ចប់បាត់! ប៉ូលិសប្រាប់ថា Pat Napapa ពាក់ព័ន្ធរឿងលុយ ដែលបានមកដោយខុសច្បាប់ជាង៣០លានបាត!

ថៃ៖ នៅថ្ងៃនេះខាងប៉ូលិសថៃបានប្រាប់ឱ្យដឹងថា តារាសម្តែងស្រីនាង Pat Napapa និងលោក Benz Racing ជាស្វាមី មានរឿងពាក់ព័ន្ធជាមួយនឹងលុយកខ្វក់ (លុយដែលបានមកដោយខុសច្បាស់) ក្រោយប៉ូលិសបានរកឃើញថា នៅក្នុងបញ្ជីគណនីធនាគាររបស់នាង Pat Napapa មានផ្ទុកលុយសុទ្ធជាង៣០លានបាត ជាង៨សែនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ និងឡានស៊េរីទំនើបតម្លៃរាប់លានបាតរបស់នាងផងដែរ។

ទាក់ទិននឹងករណីនេះត្រូវប៉ូលិសប្រាប់ថានឹងបើកការសើុបអង្កេត ព្រមទាំងកោះហៅសាមីខ្លួនទៅសាកសួរនៅព្រឹកថ្ងៃច័ន្ទ ទី១៣ខែមីនា ខាងមុខនេះហើយ។

មិនតែប៉ុណ្ណោះខាងប៉ូលិស ក៏បានហៅសមាជិកគ្រួសារអ្នកទាំងពីរ ទៅសួរនាំផងដែរ ដើម្បីបំភ្លឹរឿងចំណាយចំណូលផ្សេងៗរបស់ពួកគឹ ដោយរកឃើញថា មានលុយកខ្វក់ ៣០លានបាតនៅក្នុងបញ្ជីរបស់នាង Pat Napapa និងមានលុយខុសច្បាប់ដល់ទៅ១០០លានបាតទៀត ដែលមានជាប់ពាក់ព័ន្ធ ជាមួយមនុស្សមួយក្រុមធំផ្សេងទៀតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]