ភ្នំពេញ៖ បទចម្រៀង «គ្រលែង» ដែលច្រៀងដោយលោក TO និងលោក Tempo ត្រូវបានកក្រើក និងទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន។

ដោយសារតែមានការសំណូមពរច្រើនពេក ពីអ្នកគាំទ្រ ឲ្យឆាប់ចេញវីដេអូចម្រៀង កាលពីថ្មីៗនេះ តារាចម្រៀងប្រុសទាំងពីរ ក៏បានសម្រេចចិត្ត ចាប់ផ្តើមថត MV ផងដែរ។

សម្រាប់តួស្រីក្នុងបទនេះ ពួកគេ ក៏បានជ្រើសរើសតារាស្រីម្នាក់ដែលមានរាងស្អាត ហើយប៉ិនគ្រលែងចង្កេះខ្លាំង គឺ កញ្ញា ដួង ម៉ានិច ។ ភាគច្រើន ឲ្យតែបទបែបញាក់កន្រ្តាក់អារម្មណ៍ គឺគេមិនដែលភ្លេច កញ្ញា នោះទេ ព្រោះថា នាងពូកែរាំ ទោះក្បាច់បែបណា ក៏នាងអាចធ្វើបានយ៉ាងល្អ ដោយមិនឲ្យខាងផលិតករ អាក់អន់ស្រពន់ចិត្តនោះទេ។

ចំពោះបទ «គ្រលែង» នេះដែរ តារាស្រីរូបនេះ បានលេងមួយអស់ដៃតែម្តង ជាមួយនឹងស្ទាយរាំ បែបស៊ីអារម្មណ៍ និងស៊ិចស៊ីបំផុត ដែលធ្វើឲ្យបុរសមើលហើយ អាចភ្លឹកស្មារតីបាន។

ដូច្នេះរង់ចាំមើល Full MV ដែលចេញក្នុងពេលខាងមុខទាំងអស់គ្នា ថាកញ្ញា ដួង ម៉ានិច ពិតជារាំគ្រលែងឡូយប៉ុណ្ណា៕

តោះទស្សនាសកម្មភាពថតបទ«គ្រលែង» បន្តិចមើល៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  វីដេអូអោបថើប ក្នុងរឿង «ពស់កេងកង» រវាង កញ្ញា ដួងម៉ានិច និង លោក ទេព រិនដារ៉ូ ត្រូវគេទម្លាយ។

ពិតជាមានភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម Facebook នៅពេលដែលតារាសម្ដែងសិចស៊ី កញ្ញា ដួង ម៉ានិច បានទម្លាយវីដេអូ ត្រង់ឈុតឱបថើបគ្នានៅក្នុងទឹកអូរ យ៉ាងស្រើបស្រាល ជាមួយនឹងតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ ដែលជាឈុតឆាកមួយ ក្នុងរឿង «ពស់កេងកង» ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បន្ទាប់ពីបានទម្លាយរឿងនេះនូវ វីដេអូស្រើបស្រាលនេះ កញ្ញា ដួង ម៉ានិច ក៏បានសរសេរក្នុង Facebook ផ្ទាល់របស់នាងថា «រឿង ពស់កេងកង បានថតចប់ហើយណាមិត្តភក្តិទាំងអស់គ្នា ជាមួយផលិតកម្ម ភូមិពេជ្រ នៃរឿង ពស់កេងកង ពួកយើងបានមកផ្តិតយកទេសភាព ដ៏ល្អប្រណិតនៅខេត្តកំពតបន្ថែមទៀត ដើម្បីឲ្យខ្សែរឿងនេះ កាន់តែស្រស់បំព្រង សង្ឃឹមថា នឹងផ្តល់រសជាតិកាន់តែពិសេស ដល់ទស្សនិកជនថែមទៀត ដែលនឹងត្រូវចាក់ផ្សាយ ក្នុងកញ្ចក់ទូរទស្សន៍ ភីអិនអិន ឆាប់ៗនេះ។ សូមអរគុណចំពោះការគាំទ្ររបស់លោកអ្នកជារៀងរហូតមក។ រីករាយថ្ងែចុងសប្តាហ៍ទាំងអស់គ្នា សូមមានសុខភាពល្អ និង មានសុវត្ថិភាពក្នុងពេលបើកបរ.!»។

ស្រីស្រស់ចូលចិត្តលេងខ្លួនសិចស៊ី មិនសំចៃដៃ ដួង ម៉ានិច បានសរសេរបន្ថែមទៀតថា «ថតជិតចប់ហើយ ចង់ប្រាប់ថាអរគុណ idol ទេព រិនដារ៉ូ សូមបងប្អូនទាំងអស់គ្នាជួយគាំទ្រនាងខ្ញុំ ដួង ម៉ានិច បងប្រុស ទេពរិនដារ៉ូ ផង នៅក្នុងរឿង (ពស់កេងកង) ជាពិសេសជួយគាំទ្រខ្សែភាពយន្តខ្មែរ និងជួយលើកស្ទួយ វិស័យសិល្បៈខ្មែរផង ខ្ញុំរំភើបចិត្ត ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានសម្ដែងជាមួយ idol me !»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច