ភ្នំពេញ៖ នៅក្នុងពិភពសិល្បៈ អ្នកណាក៏ដឹងថា តារាសម្តែង ៣ដួង គឺមានអ្នកនាង សុខ សោម៉ាវត្តី អ្នកនាង សារ៉ាយ សក្ខណា និងកញ្ញា នី មុន្នីនាថ ជាមិត្តសម្លាញ់ដ៏ល្អនឹងគ្នា ហើយពួកគេក៏ស្គាល់គ្នាយូរឆ្នាំមកហើយដែរ។

ចាប់តាំងពីចូលសិល្បៈ រហូតមកទល់ពេលនេះ តារាស្រីទាំង៣ដួង នៅតែមានទំនាក់ទំនងល្អនឹងគ្នារហូត មិនដែលបោះបង់ចោលគ្នានោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។ ប៉ុន្តែសាកបកក្រោយ ងាកមើលរូបសម្រស់របស់ពួកគេ កាលពីមុនបន្តិចមើល ថាតើពួកគេបានផ្លាស់ប្តូរអ្វីខ្លះ។

កាលពីម្សិលមិញ អ្នកនាង សារ៉ាយ សក្ខណា បានShare នូវរូបថតមួយសន្លឹក ដែលអ្នកនាង សុខ សោម៉ាវត្តី បានធ្វើការបង្ហោះ កាលពី២០១១ បើគិតទៅ៦ឆ្នាំទៅហើយ ។

ក្រោយពីបានឃើញរូបថតនោះ អ្នកគាំទ្រភាគច្រើន បានពោលពាក្យថា អ្នកនាង សុខ សោម៉ាវត្តី អ្នកនាង សារ៉ាយ សក្ខណា និងកញ្ញា នី មុន្នីនាថ គឺនៅតែស្រស់ស្អាតដដែល មិនប្រែប្រួលបន្តិចសោះ បើប្រៀបធៀបសម្រស់ កាលពី៦ឆ្នាំមុន និងបច្ចុប្បន្ន៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

អ្នកនាង សារ៉ាយ សក្ខណា
អ្នកនាង សុខ សោម៉ាវត្តី
កញ្ញា នី មុន្នីនាថ
រូបថតកាលពី៦ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា