(ភ្នំពេញ)៖ បើកឆាកការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី៣ របស់ជប៉ុន(J League 3) នារសៀលនេះ ក្រុមម្ចាស់ផ្ទះ Kagoshima United បានបំបាក់ក្រុមខ្ចីជើងកីឡាករ ចាន់ វឌ្ឍនាកា គឺក្រុម Fujieda MYFC យ៉ាងចាស់ដៃជាមួយលទ្ធផល ៥-០ ដើម្បីទទួលបាន ៣ពិន្ទុឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន នៅក្នុងការប្រកួតជើងទី១ ដែលទើបបញ្ចប់ការប្រកួតមុននេះ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុម Kagoshima រកបានដោយកីឡាករ Goryo Junki ២គ្រាប់នៅនាទីទី១៣ និងនាទីទី៤០, Tominari Shinji(នាទីទី១១), Mizumoto katsunari(នាទីទី២០) និងកីឡាករ Noriaki Fujimoto(នាទីទី៧៤) ។ រីឯក្រុម Fujieda MYFC ហាក់មានឱកាសវាយបកច្រើននៅតង់ទី២ ប៉ុន្ដែធ្វើមិនបានសម្រេចឡើយ ក្រោយរារាំងដោយខ្សែការពាររបស់ក្រុមម្ចាស់ផ្ទះ Kagoshima United នោះ ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការប្រកួតទី១ របស់ក្រុម Fujieda MYFC នេះមិនមានវត្តមានខ្សែប្រយុទ្ធជំនាញជើងឆ្វេងកម្ពុជា ចាន់ វឌ្ឍនាកា នោះទេ ខណៈគ្រូបង្វឹកលោក Atsushi Oishi បានអះអាងថា វឌ្ឍនាកា អាចនឹងដាក់ឲ្យលេងនៅសប្ដាហ៍ទី៣ ឬសប្ដាហ៍ទី៤ ខាងមុខឯណោះ ៕

ប្រភព៖ Fresh News

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

បវរកញ្ញាថៃ ទើបគ្រងម្កុដថ្មីៗនេះ ស្អាតញាក់សាច់...ប៉ុន្តែសុំមើលឲ្យច្បាស់សិនណា

ថៃ៖ កម្មវិធីប្រលងបវរកញ្ញាភេទទី៣ដ៏ធំ និងល្បីល្បាញបំផុត ត្រូវបានបញ្ចប់ដោយរលូន បន្ទាប់ពីការប្រកួតត្រូវបានពន្យារពេល ដោយសារតែប្រទេសថៃដែលជាប្រទេសម្ចាស់ផ្ទះនោះ ត្រូវកាន់ទុក្ខមរណភាពរបស់ព្រះមហាក្សត្ររបស់ពួកគេ។

កម្មវិធី Miss International Queen ត្រូវបានប្រព្រឹត្តទៅនៅឯទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ កាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដែលមានបេក្ខនារី ជាម្ចាស់ផ្ទះផ្ទាល់គឺនាង Jiratchaya Sirimongkolnaw ជាម្ចាស់គ្រងម្កុដ Miss International Queen ប្រចាំឆ្នាំ ២០១៦ បេក្ខនារី Nathalie Oliveira មកពីប្រេស៊ីល ទទួលបានចំណាត់ថ្នាក់លេខ២ និងបេក្ខនារី Andrea Collazo មកពី វេណេហ្ស៊ុយអេឡា ទទួលបានចំណាត់ថ្នាក់លេខ៣។

បវរកញ្ញា Sirimongkolnawin គឺជាអតីតនិស្សិតពេទ្យធ្មេញ នៅឯសាកលវិទ្យាល័យ Srinakharinwirot ហើយបច្ចុប្បន្ននេះ នាងជាតារាបង្ហាញម៉ូត និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ផងដែរ។

តាមពិតទៅ កម្មវិធីប្រលងមួយនេះ ត្រូវធ្វើឡើងតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យារពេល ដោយសារតែមរណភាពរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅក្នុងខែតុលា។

គួរឲ្យដឹងដែរថា កម្មវិធី Miss International Queen បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ដែលជារៀងរាល់ឆ្នាំគឺធ្វើឡើងនៅក្នុងប្រទេសថៃ។ លើសពីនេះ សមាសភាពចូលរួម ត្រូវតែជាបេក្ខនារីដែលមានដើមកំណើតជាបុរស និងមានអាយុចាប់ពី ១៨ឆ្នាំដល់៣៥ឆ្នាំ។

ឆ្លងកាត់តាមការប្រកួតកន្លងមក ប្រទេសថៃមានបេក្ខភាពទទួលបានជ័យលាភីច្រើនជាងគេ គឺដល់ទៅ៤រូបឯណោះ។ ចំនែកឯប្រទេស ហ្វីលីពីនមាន២រូប និង ប្រទេស វេណេស៊ុយអេឡា ប្រេស៊ីល កូរ៉េខាងត្បូង ជប៉ុន ម៉ិកស៊ិកកូ អាមេរិក មានម្នាក់១រូប៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា