ថៃ៖ កម្មវិធីប្រលងបវរកញ្ញាភេទទី៣ដ៏ធំ និងល្បីល្បាញបំផុត ត្រូវបានបញ្ចប់ដោយរលូន បន្ទាប់ពីការប្រកួតត្រូវបានពន្យារពេល ដោយសារតែប្រទេសថៃដែលជាប្រទេសម្ចាស់ផ្ទះនោះ ត្រូវកាន់ទុក្ខមរណភាពរបស់ព្រះមហាក្សត្ររបស់ពួកគេ។

កម្មវិធី Miss International Queen ត្រូវបានប្រព្រឹត្តទៅនៅឯទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ កាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដែលមានបេក្ខនារី ជាម្ចាស់ផ្ទះផ្ទាល់គឺនាង Jiratchaya Sirimongkolnaw ជាម្ចាស់គ្រងម្កុដ Miss International Queen ប្រចាំឆ្នាំ ២០១៦ បេក្ខនារី Nathalie Oliveira មកពីប្រេស៊ីល ទទួលបានចំណាត់ថ្នាក់លេខ២ និងបេក្ខនារី Andrea Collazo មកពី វេណេហ្ស៊ុយអេឡា ទទួលបានចំណាត់ថ្នាក់លេខ៣។

បវរកញ្ញា Sirimongkolnawin គឺជាអតីតនិស្សិតពេទ្យធ្មេញ នៅឯសាកលវិទ្យាល័យ Srinakharinwirot ហើយបច្ចុប្បន្ននេះ នាងជាតារាបង្ហាញម៉ូត និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ផងដែរ។

តាមពិតទៅ កម្មវិធីប្រលងមួយនេះ ត្រូវធ្វើឡើងតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យារពេល ដោយសារតែមរណភាពរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅក្នុងខែតុលា។

គួរឲ្យដឹងដែរថា កម្មវិធី Miss International Queen បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ដែលជារៀងរាល់ឆ្នាំគឺធ្វើឡើងនៅក្នុងប្រទេសថៃ។ លើសពីនេះ សមាសភាពចូលរួម ត្រូវតែជាបេក្ខនារីដែលមានដើមកំណើតជាបុរស និងមានអាយុចាប់ពី ១៨ឆ្នាំដល់៣៥ឆ្នាំ។

ឆ្លងកាត់តាមការប្រកួតកន្លងមក ប្រទេសថៃមានបេក្ខភាពទទួលបានជ័យលាភីច្រើនជាងគេ គឺដល់ទៅ៤រូបឯណោះ។ ចំនែកឯប្រទេស ហ្វីលីពីនមាន២រូប និង ប្រទេស វេណេស៊ុយអេឡា ប្រេស៊ីល កូរ៉េខាងត្បូង ជប៉ុន ម៉ិកស៊ិកកូ អាមេរិក មានម្នាក់១រូប ។

ចង់ដឹងថា Miss International Queen ២០១៦ ស្អាតខ្លាំងបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្រភព៖  Dailymail

ដោយឡែករំលឹកព័ត៌មានគួរ​​​​ឱ្យចាប់អារម្មណ៍មួយផ្សេងទៀតវិញគឺ កូនខ្មែរដ៏ស្រស់ស្អាត! ក្លាហានទៅប្រលង ដើម្បីក្លាយជាតារា K-Pop ក្នុងផលិតកម្ម SM Entertainment ដ៏ល្បីរបស់ប្រទេសកូរ៉េ!

ថៃ៖ យុវតីវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះនៅក្នុងហ្វេសប៊ុកថា ចាន់ ធីតា (Chan Tida) កាលពីថ្ងៃម្សិលមិញនេះ តាមរយៈផេក K-Pop World បានប្រាប់ឱ្យដឹងថា នាងគឺជាកូនខ្មែរម្នាក់ដ៏ក្លាហានដែលបានដាក់ពាក្យប្រលង ក្នុងគោលបំណងដើម្បីក្លាយជាតារា K-Pop មួយដួង របស់ប្រទេសកូរ៉េ។

គណនីហ្វេសប៊ុក K-Pop World បានបង្ហាញរូបថតមួយសន្លឹកដ៏ស្រស់ស្អាត និងគួរឱ្យស្រលាញ់ របស់យុវតី ចាន់ ធីតា ព្រមទាំងប្រាប់ទាំងស្រុងយ៉ាងដូច្នេះថា៖

«នេះជាកូនខ្មែរដ៏ក្លាហាន Chan Thida ដែលគាត់នឹងចូលប្រលង Audition ដើម្បីក្លាយជាតារា K-Pop ក្នុងផលិតកម្មដ៏ល្បីរបស់ប្រទេសកូរ៉េ SM Entertainment។ គាត់ស្អាតណាស់ត្រូវអត់? តោះជូនពរគាត់អោយជាប់ជាតារា K-Pop នៅការប្រលងថ្ងៃស្អែកនេះនៅប្រទេសថៃ។ រំភើបជំនួសគាត់ បើសិនជាជាប់មែនប្រទេសខ្មែរយើងនឹងកាន់តែល្បីជាមិនខាន»។

គួរឱ្យដឹងដែរថា យុវតី ចាន់ ធីតា នឹងត្រូវចេញទៅប្រលងក្នុងវគ្គជម្រុះជាលើកដំបូង ដែលប្រព្រឹត្តិទៅនៅប្រទេសថៃ នៅថ្ងៃនេះហើយ។

ហើយពេលនេះនាងក៏បានធ្វើដំណើរទៅដល់ប្រទេសថៃផងដែរ ដើម្បីត្រៀមលក្ខណៈនៅក្នុងការចូលរួមប្រលងប្រជែង។

ចុះប្រិយមិត្តមានពាក្យអ្វីចង់ជូនពរនាងដែរ ឬយ៉ាងណា? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]