ការថែរក្សារូបរាងកាយ មានសារៈសំខាន់ណាស់ សម្រាប់មនុស្សសម័យនេះ មិនថាប្រុស មិនថាស្រីឡើយ។ ទន្ទឹមនឹងនោះដែរ អ្នកទាំងអស់គ្នា ប្រាកដជារើស និងតមចំណីអាហារខ្លាំងណាស់ ដើម្បីចៀសវាង ការទទួលទានខុស រួចឡើងគីឡូ ដោយមិនដឹងខ្លួន។

ហេតុនេះ យើងនឹងលើកឡើងនូវផលិតផលអាហារមួយចំនួន ដែលមិនមិនត្រឹមតែ សំបូរជាតិសរសៃ និងកាឡូរីទាបប៉ុណ្ណោះទេ វាថែមទាំងអាចទទួលទានបានបរិមាណច្រើន ដោយមិនចាំបាច់ភ័យខ្លាច ថាឡើងគីឡូឡើយ ៖

១. ពោតលីង ៖ ទោះបីជាពោតលីង ផ្សំឡើងពីប័រ ស្ករ និងអំបិល ក៏ដោយ ក៏អ្នកអាចទទួលទានបានដោយមិនចាំបាច់ភ័យបារម្ភឡើយ ពីព្រោះ ពោតលីងប្រហែលមួយកំប៉ុង មានផ្ទុកតែ ៣១ គីឡូកាឡូរីប៉ុណ្ណោះ។ 

២. ត្រប់ ៖ ត្រប់ ដែលត្រូវបានគេយកទៅអាំង ទៅដុត សម្រាប់ទទួលទាន ដោយមិនប្រើប្រាស់ប្រេង ឬខ្លាញ់ មួយផ្លែ មានផ្ទុកតែ ២៤ គីឡូកាឡូរីប៉ុណ្ណោះ។ ហេតុនេះ អ្នកអាចទទួលទានប្រភេទបន្លែមួយនេះ ដោយមិនចាំបាច់កំណត់បរិមាណឡើយ។

៣. ក្រូច ឬក្រូចថ្លុង ឬក្រូចឃ្វិច ៖ និយាយរួមគឺផ្លែក្រូច គ្រប់ប្រភេទ! វាសំបូរទៅដោយ សារជាតិវីតាមីន C ជាតិសរសៃ និងមានរសជាតិឆ្ងាញ់ ជាពិសេស វាថែមទាំងជួយដល់ ប្រព័ន្ធរំលាយអាហារ ថ្លើម និងស្បែក ទៀតផង។

៤. ត្រសក់ស្រូវ និងឪឡឹក ៖ បើនិយាយពីផ្លែឈើទាំង ២ ប្រភេទនេះ វាមានផ្ទុកតែ ៦០ ទៅ ៧០ គីឡូកាឡូរីប៉ុណ្ណោះ ក្នុងមួយចំណិត។ វាជាផ្លែឈើ ដែលជួយបញ្ចេញសារធាតុរាវលើសពីក្នុងរាងកាយ និងមានរសជាតិឆ្ងាញ់ពិសារ។

៥. ត្រសក់ ៖ ត្រសក់ ជាប្រភេទបន្លែ ដែលអ្នកមិនខ្វះបានឡើយ ប្រសិនបើអ្នកចង់បានរាងស្អាត។ នេះក៏ដោយសារតែវា ជួយប្រយុទ្ធប្រឆាំងនឹង ការហើម និងជួយឲ្យរាងអ្នកប្រែជាស្លីម ដោយមិនបង្កផលប៉ះពាល់អ្វីទាំងអស់។

៦. ស៊ុត ៖ បើនិយាយអំពី ស៊ុត អ្នកអាចទទួលទានបាន មិនថាថ្ងៃ មិនថាយប់ មិនថាពេលណានោះទេ ហើយថែមទាំងមិនចាំបាច់បារម្ភថាឡើងទម្ងន់ដោយសារវាឡើយ។ ប៉ុន្តែ ត្រូវចងចាំថា ស៊ុតស្ងោរ ជាជម្រើសល្អប្រសើរជាង ស៊ុតចៀន។

៧. ម្នាស់ ៖ ផ្លែឈើមានរសជាតិផ្អែមមួយនេះ គឺជាដៃគូពិសេស បំផុតរបស់អ្នកចង់សម្រកទម្ងន់។ សារធាតុ bromelain ដែលមានផ្ទុកក្នុងម្នាស់ ជួយកម្ចាត់ជាតិខ្លាញ់ និងបំលែងប្រូតេអ៊ីន បានយ៉ាងមានប្រសិទ្ធភាព។

៨. ផ្លែប៉ោម ៖ ផ្លែប៉ោម មួយផ្លែ មានផ្ទុកត្រឹម ៥០ គីឡូកាឡូរីប៉ុណ្ណោះ ហើយមិនត្រឹមតែប៉ុណ្ណោះ វាអាចជួយឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ហើយថែមទាំង ជួយដល់ប្រព័ន្ធរំលាយអាហារ ថែមទៀតផង។

៩. សាឡាដ ៖ បន្លែមួយប្រភេទនេះ គឺជាប្រភពដ៏ចំបង នៃអាស៊ីតហ្វូលិក ហើយជាពិសេសអ្នកអាចបរិភោគ បានច្រើន តាមដែលអ្នកចង់ ពីព្រោះ មួយសន្លឹករបស់សាឡាដ មានផ្ទុកត្រឹម ៣ គីឡូកាឡូរីប៉ុណ្ណោះ។

១០. ពពួកផ្លែប៊ឺរី (Berries) ៖ ផ្លែឈើស្ថិតក្នុងប្រភេទប៊ឺរី (ដូចជា ស្រ្តប៊ឺរី ប្លូប៊ឺរី) សំបូរទៅដោយវីតាមីន C និងអាចបញ្ចេញចោលសារធាតុរាវលើស ពីរាងកាយបានថែមទៀត។ មិនតែប៉ុណ្ណោះ វាជួយដល់ការរំលាយអាហារ និងប្រព័ន្ធសរសៃឈាមបេះដូងថែមទៀត។

១១. ស្ពៃក្ដោប ផ្កាខាត់ណា និងប្រូខូលី ៖ បន្លែទាំង ៣ ប្រភេទនេះ អាចជួយប្រយុទ្ធប្រឆាំង នឹងការឡើងទម្ងន់បាន យ៉ាងល្អ ដោយក្នុងមួយផ្លែៗ ស្ពៃក្តោបផ្ទុកតែ ៧ គីឡូកាឡូរីប៉ុណ្ណោះ។ ប៉ុន្តែអ្នកក៏មិនគួរទទួលទានច្រើនហួសហេតុពេកដែរ ជម្រើសល្អបំផុតគឺ ២ ដង ក្នុងមួយសប្តាហ៍គឺល្មមគ្រប់គ្រាន់ហើយ។

*** គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកចង់បានរាងស្អាត អ្នកគួរទទួលទានអាហារពេលល្ងាច នៅមុនពេលចូលគេង ឲ្យបាន ៣ ទៅ ៤ ម៉ោង។ ប្រសិនបើអ្នកចូលគេងម៉ោង ១១ អ្នកគួរបរិភោគអាហារ នៅម៉ោង ៧ ឬប្រសិនបើអ្នកចូលគេងម៉ោង ១២ អ្នកអាចទទួលទាននៅម៉ោង ៨ ដោយមិនចាំបាច់បារម្ភអ្វីឡើយ៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]