ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងវ័យក្មេង ដែលកំពុងទាញបានប្រជាប្រិយភាពយ៉ាងច្រើនលើសលប់ ពីសំណាក់ទស្សនិកជន ក៏ដូចជាមហាជនគ្រប់ទិសទី នៅទូទាំងប្រទេស លោក ងួន ចាន់ដេវីត បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យមួយកន្លែង ដើម្បីសួរសុខទុក្ខអ្នកគាំទ្រមួយរូបរបស់ខ្លួន ដែលបានរងគ្រោះថ្នាក់ដោយសារតែផ្ទុះកំប៉ុងហ្គាស។

បន្ថែមលើសពីនេះទៅទៀត លោក ងួន ចាន់ដេវីត ក៏បានប្រគល់ជាថវិកាលើកទឹកចិត្តបន្តិចបន្ទួចផងដែរ ទៅដល់អ្នកគាំទ្រដែលបានរងគ្រោះថ្នាក់អាក្រក់នេះ។

«ថ្ងៃនេះខ្ញុំបានមកជួបសួរសុខទុក fan របស់ខ្ញុំម្នាក់ ដែលគាត់បានរងគ្រោះដោយសារផ្ទុះកំប៉ុងហ្គាស ហើយនេះក៏ជាមេរៀនមួយដល់បងប្អូនដ៏ទៃទៀតសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហាមួយនេះ.... ហើយការមកជួបលើកទឹកចិត្ត និងទឹកចិត្តបន្តិចបន្តួច ដែលបងជូនប្អូនសង្ឃឹមថាប្អូននឹងរឹងមាំ និងមានកម្លាំងចិត្ត កុំបាក់ទឹកចិត្តមបន្តិចទៀត ប្អូននឹងដូចដើមវិញហើយ បងឱ្យកម្លាំងប្អូន រឹងមាំឡើង stay strong stay cool DIT-WAY group ដោយក្តីគោរពពីខ្ញុំ: ងួន ចាន់ ដេវីត»។ នេះជាសារដែល ដេវីត បានប្រាប់នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន កាលពីល្ងាចម្សិលមិញ។

គួរឱ្យដឹងដែរថា បច្ចុប្បន្នតារាចម្រៀងរូបនេះ កំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងជាមួយនឹងដៃគូថ្មី គឺកញ្ញា ទេព បូព្រឹក្ស។  

ងួន ចាន់ដេវីត

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀត៖ បើដេវីត និងទេព បូព្រឹក្ស ស្និទ្ធគ្នាម្លឹងៗ អ្នកណាជឿ ថាមិនមែនជាគូស្នេហ៍នឹងគ្នានោះ

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មហាជនកំពុងតែតាមដានខ្លាំងពីរឿង របស់ តារាចម្រៀងប្រុស ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលពេលនេះ ពួកគេបានចាប់ដៃគ្នាច្រៀងចម្រៀងរួមគ្នា ដោយបោះបង់ដៃគូចាស់ អ្នកនាង ពេជ្រ សោភា ចោលតែម្តង។

ជាពិសេស អ្នកគាំទ្រចាប់អារម្មណ៍ថា ពួកគេមិនត្រឹមតែ តែច្រៀងចម្រៀងរួមគ្នាប៉ុណ្ណោះទេ តែហាក់ដូចជា ស្និទ្ធស្នាលនឹងគ្នាលើសពីមិត្តរួមអាជីពទៅទៀត ជាមួយនឹងកាយវិការផ្អែមល្ហែម ដូចជាគូស្នេហ៍ថ្មីថ្មោង។

ដោយកាលពីពេលកន្លងទៅ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានបង្ហោះរូបថតជាមួយ លោក ដេវីត នៅក្នុងទំព័រហ្វេសប៊ុកជាផ្លូវការរបស់នាង ដោយឃើញពួកគេ អង្គុយកៀកកើយគ្នា យ៉ាងស្និទ្ធស្នាលបំផុត។

នៅក្នុងនោះ ក៏មានអ្នកគាំទ្រភាគច្រើន បានបញ្ចេញមតិខុសៗគ្នា លើរូបថតទាំងនោះ ដោយអ្នកខ្លះ បានគិតថា ជាទីផ្សាររបស់ពួកគេនោះទេ ដើម្បីព្យាយាមឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន កាន់តែល្បីល្បាញ តែក៏មានអ្នកខ្លះ គិតថា ដេវីត និងទេព បូព្រឹក្ស អាចស្រលាញ់គ្នាមែនទែន ដោយសង្កេតមើលកាយវិការ និងការនិយាយស្តី ជាមួយគ្នា។

ប៉ុន្តែមិនថាយ៉ាងណា អ្នកទាំងពីរ នៅតែមិនទាន់បង្ហើបយ៉ាងច្បាស់ ពីទំនាក់ទំនងរបស់ពួកគេ ថាត្រឹមតែជាមិត្តរួមក្រុម ឬក៏ជាគូស្នេហ៍នឹងគ្នា ដូចគេនិយាយមែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត