(ភ្នំពេញ)៖ ពិតជាភ្ញាក់ផ្អើលមែន សម្រាប់អ្នករស់នៅក្នុងសង្គមសិល្បៈ ដែលធ្លាប់តែឮពាក្យត្អូញត្អែ ខ្វះថវិកាក្នុងផលិតរឿង ដើម្បីដាក់បញ្ចាំងក្នុងទីផ្សារភាពយន្ត រហូតអ្នកខ្លះធ្លាយដំណឹងថា បញ្ចាំផ្ទះបញ្ចាំរថយន្ត ដើម្បីថតរឿងរបស់ខ្លួន ឲ្យបានចប់ចុងចប់ដើមនោះ ស្រាប់តែងាកមកមើលតារាចម្រៀង និងជាម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា ដែលមានអតីតកាល ជាពលករធ្វើការងារនៅក្នុងប្រទេសកូរ៉េឯណេះវិញ ត្រូវបានគេបង្ហើបថា បច្ចុប្បន្ននេះលោកមានទុន ប្រមាណ១លានដុល្លារនៅក្នុងដៃ ដើម្បីផលិតកុន និងចូលរួមទ្រទ្រង់វិស័យភាពយន្ត នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន។

ប្រភពព័ត៌មានជិតស្និទ្ធនឹងម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា បានបង្ហើបទៀតថា កាលពីដំបូងឡើយ លោក ឡេង ណាវ៉ាត់ត្រា គ្រាន់តែជាអតីតពលករខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសកូរ៉េ ដើម្បីសន្សំប្រាក់ជួយផ្គត់ផ្គង់ គ្រួសារដែលកំពុងខ្វះខាត និងត្រូវបានញាតិមិត្តមើលងាយ មិនឲ្យតម្លៃរូបលោកប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីលោកបែកគំនិត ហើយយកប្រាក់ដែលសន្សំបាន ពីញើសឈាម ទៅធ្វើការងារនៅកូរ៉េ យកមកទិញដី ហើយដោះដូរលក់បានចំណេញជាបន្តបន្ទាប់ បានធ្វើឲ្យកម្រិតជីវភាពរបស់លោក ត្រូវប្រែក្លាយ មួយរយប៉ែតសិបឌឺក្រេភ្លាមៗ ដោយបានកែប្រែកម្រិតជីវភាពស្ទុះឡើង គួរឲ្យចាប់អារម្មណ៍។

អតីតពលករធ្វើការ នៅក្នុងប្រទេសកូរ៉េ ប៉ុន្តែមានចិត្តស្រឡាញ់វិស័យសិល្បៈ រហូតហ៊ានបោះទុនផលិតរឿងខ្នាតធំ មានចំណងជើងថា «កំពូលល្ងង់នៅអាស៊ី» រូបនេះ បានថ្លែងទទួលស្គាល់ថា ជាការពិតបច្ចប្បន្ននេះ លោកមានទុនប្រមាណ មិនក្រោម១លានដុល្លារទេ ដើម្បីផលិតកុន និងចូលរួមលើកស្ទួយក្នុងការងារសិល្បៈ ឲ្យកាន់តែរីកចម្រើនទៅមុខ។ ទុនខាងលើនេះ គឺជាញើសឈាម របស់លោកផ្ទាល់ បានមកពីការសន្សំសំចៃ ក្នុងមុខរបររកស៊ី ទិញ លក់ ដីធ្លី ប៉ុន្តែដោយសារការស្រឡាញ់វិស័យសិល្បៈ ទើបលោកងាកមកផលិតរឿង និងបើកផលិតកម្មខ្លួនឯង ដើម្បីថតបទចម្រៀង និងបម្រើដល់ការងារផ្សេងៗក្នុងសិល្បៈ ជាច្រើនទៀត ទោះបីជាលោកមើលឃើញថា មិនសូវបានទទួលប្រាក់ចំណេញមកវិញក្ដី។

លោក ឡេង ណាវ៉ាត់ត្រា បានរំឭកកាលពីគ្រាក្រថា «អតីតកាលខ្ញុំគ្រាន់ជាក្មេងក្រីក្រ ប្រចាំភូមិម្នាក់ផ្ទះ ធ្វើពីចំបើងជាន់ ជាមួយល្បាប់ផុកដំបូលស្លឹកខ្ទម ជាប់នឹងដីចំណេកអាហាកុំថាឡើយ ម្ហូបគ្រប់គ្រាន់សូម្បី តែអង្ករក៏ដាច់ពេលដែ។ បន្ទាប់ពីរៀននៃសាលាបឋមសិក្សារឃ្លាំង ខ្ញុំជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ទី៦ ដែលលោក គ្រូ អាន ជាគ្រូនឹងជាមនុស្សដែលខ្ញុំគោរព ម្ដាយខ្ញុំជាស្ត្រីគ្រប់លក្ខដែលមានសុខភាព មិនសូវមាំទាំ ឪពុកខ្ញុំជាអ្នករែកដីតាមភូមិ មិនចេះផឹកស្រាមិនសូវមានគេរាប់ ដែលអ្នកស្រុកនឹងបងប្អូនមួយចំនួន មើលងាយហើយប្រមាថ លើសពីកាទទួលយកបាន ជាពិសេសមិត្តភក្តិគេនិយាយដៀមដាម នឹងប្រមាថឪពុករបស់ខ្ញុំជាញឹកញាប់ មានពេលមួយនោះ ឪពុកខ្ញុំមិននៅ ទៅរែកដីឆ្ងាយ! មេឃភ្លៀងនៅផ្ទះអត់មានអង្ករនោះទេ ខ្ញុំសំឡឹងទៅម៉ែ ម៉ែកំពុងហូរទឹកភ្នែក មួយសន្ទុះក្រោយមកម្ដាយខ្ញុំចេញ ទៅក្រៅជាមួយបងប្រុសខ្ញុំ ហើយគាត់ឲ្យខ្ញុំចាំផ្ទះ ខ្ញុំពរប្អូនស្រីដែលមាន អាយុប្រហែលពីឆ្នាំជាង ប្អូនប្រុសខ្ញុំយំទាបាយ ខ្ញុំបើកឆ្នាំងបាយ គឺឃើញមានតែ បាយកកមួយដុំប៉ុណ្ណោះ!»។

ជាការពិត ការតស៊ូរបស់ជីវិតមនុស្សម្នាក់ៗ តែងតែមានសណ្ឋាន និងការរស់នៅខុសៗគ្នា ហើយការតស៊ូក្នុងជីវិត បានធ្វើឲ្យមនុស្សស្គាល់នូវរសជាតិ ដ៏លំបាកលំបិន ហើយ ដើម្បីស្វែងរកពន្លឺនៃជីវិតឲ្យល្អប្រសើរ ចាំបាច់ត្រូវតែតស៊ូក្រាញននាល ជំនះនូវឧបសគ្គរាប់ម៉ឺនជំពូក ទើបជីវិតមានថ្ងៃត្រចះត្រចង់។ យ៉ាងណាមិញ តារាចម្រៀង និងជាថៅកែផលិតកម្ម Galasy លោក ឡេង ណាវ៉ាត់ត្រា ខាងលើនេះ ដែលមានទាំងមុខជំនួញពុះដីឡូតិ៍លក់ លោកមានទ្រព្យរាប់សែនដុល្លារដុល្លារ នៅក្នុងដៃផងនោះ លោកក៏ធ្លាប់ឆ្លងកាត់នូវគ្រាក្រ ដែលក្រុមគ្រួសាររបស់លោកធ្លាប់ជួបប្រទះ ពោលគឺរកតែអង្ករច្រកឆ្នាំងគ្មានផង៕

ប្រភព៖ Khmertalking

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត កាលពីម្សិលមិញ៖

អស់ទាស់! ប្រពន្ធដើមមកអុកឡុកពិធីមង្គលការ វាយដំកូនកំលោះ ដូចក្នុងឈុតរឿងភាគឥណ្ឌា

ឥណ្ឌា៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងពិធីមង្គលការ ព្រោះស្ត្រីជាប្រពន្ធដើម បានមកអុកឡុក ប្រើអំពើហិង្សាមកលើកូនកំលោះ ហើយបានអះអាងថាកូនកំលោះជាប្តីរបស់ខ្លួន មិនទាន់លែងលះគ្នានៅឡើយទេ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កូនកំលោះឈ្មោះ Vishal Kumar Sonu អាយុ៤២ឆ្នាំ ត្រូវបានស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធ មកអុកឡុកពិធីមង្គលការ ហើយប្រកាសក្តែងៗថា កូនកំលោះជាប្តីរបស់ខ្លួន ហើយថែមទាំងមានកូនប្រុសអាយុ១៣ឆ្នាំជាមួយគ្នាទៀតផង។

ស្ត្រីដែលមកបង្ករឿងអុកឡុងកម្មវិធីមង្គការនេះ មានឈ្នោះថា Rakhi នាងបាននិយាយថា នាងនិងកូនកំលោះបានរៀបការជាមួយគ្នាអស់រយៈពេល ១៤ឆ្នាំមកហើយ ហេតុអ្វីបានជាប្តីរបស់ខ្លួនមកផិតក្បត់ មករៀបការជាមួយស្រីអាយុក្មេងជាងខ្លួន១៨ឆ្នាំទៅវិញ។ 

ចំពោះមូលហេតុដែលធ្វើឲ្យខាងស្រីបង្កអំពើហិង្សានេះ ដោយសារតែកូនកំលោះនិយាយថា ខ្លួនមិនបានស្គាល់នាង ដែលមកអះអាងថាជាប្រពន្ធរបស់ខ្លួនទេ ហើយកូនកំលោះបន្ថែមទៀតថា ខ្លួនក៏បានលែងលះជាមួយប្រពន្ធដើមដាច់ស្រេចអស់ហើយ ដោយមានលិខិតបញ្ជាក់ត្រឹមត្រូវទៀតផង។

ដោយសារតែការបង្កជម្លោះហិង្សានេះកាន់តែខ្លាំងឡើងទៅៗ ទីបំផុតម្ចាស់ហាងដែលជាអ្នកទទួលរៀបចំពិធីមង្គលការ ក៏សម្រេចចិត្តប្តឹងប៉ូលិសឲ្យចុះមកអន្តរាគមន៍ និងឃាត់ខ្លូនភាគីទាំងសងខាង ដើម្បីឲ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍ប៉ូលិសវិញម្តង។

បើស្តាប់តាមសម្តីសារភាព ប្អូនប្រុសរបស់ស្រ្តីបង្កហេតុ ឈ្មោះ Puwan បានប្រាប់ប៉ូលិសឲ្យដឹងថា តាមពិតកូនកំលោះ និងបងស្រីរបស់ខ្លូនពិតជាលែងលះគ្នាមែន ប៉ុន្តែដោយសារតែបងស្រីបានឃើញធៀបការ និងដឹងថាអតីតប្តីរៀបការថ្មី ក៏ខឹងមកបង្ករឿងដល់ពិធីមង្គលការតែម្តងទៅ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡេង ណាវ៉ាត់ត្រា