ភ្នំពេញ​៖ តារា​កំប្លែង​ស្រី​សាច់ ​ទ្រលុកទ្រលន់ល្បី​របស់ ស្ថានីយ៍​ស៊ី​ធី​អិន​ អ្នកនាង​ អ៊ីត មិនទាន់​បើក​បេះដូង​ទទួល​បុរស ណា​ដែល​ចង់​ស្រឡាញ់​នោះឡើយ​ គ្រាន់តែរាប់អាន​លក្ខណៈ​ មិត្តភាព​និង​បងប្អូន​ប៉ុណ្ណោះ មិនអាច​ឈានដល់​ស្នេហា​ឡើយ ពីព្រោះ​នាង​ធ្លាប់មាន​របួសស្នាម​លើ​បេះដូង​ នាង​មិន​បាត់​ឈឺ​ ។ បន្ទាប់ពីបែក បាក់​ជាមួយ​ស្វាមី​ថ្មីៗ ដែល​មិនទាន់​បានប៉ុន្មានផង។

​តារា​កំប្លែងស្រី អ៊ីត បានបង្ហើប​ថា ពិត​ណាស់មាន​បុរស​ជាច្រើន ​តែងតែ​មក​ទំនាក់ទំនង​នាង ប៉ុន្តែ​នាង​អះអាងថា គ្រាន់តែ​ជា​រាប់អាន​លក្ខណៈ​មិត្តភាព​និង​បងប្អូន​ប៉ុណ្ណោះ មិនអាច​ឈានដល់​ស្នេហា​ឡើយ ពីព្រោះ​នាង​ធ្លាប់មាន​របួសស្នាម ​លើ​បេះដូង​នាង​មិន​ទាន់បាត់​ឈឺ​នៅឡើយ​ដូច្នេះ ​នាង​មិនទាន់​ចង់​មាន ស្នេហា​មួយទៀត​នោះទេ ។ អ៊ីត បន្ថែមថា ក្រោយ​បាក់បែក​ជាមួយ​ស្វាមី រួចមក​នាង​សុខចិត្ត​ទទួល​យ​កូនស្រី​ម្នាក់ របស់​នាង​មក​ចិញ្ចឹម​តែម្នាក់ឯង និង​បាន​ព្រមព្រៀង​ចែកទ្រព្យ​សម្បត្តិ ​គ្នា​ជាមួយ​អតីត​ស្វាមី ។​

​នាង អ៊ីត បាន​បញ្ជាក់ថា អតីត ស្វាមី​របស់​នាង ទើប​រៀបការ​ប្រពន្ធ​ថ្មី កាលពី​ប៉ុន្មាន​ខែ​មុននេះ ហើយ​នាង និង​អតីត​ស្វា​មីនោះ គឺ​បានបញ្ចប់​គ្នា​ដោយ​សន្តិវិធី​ ហើយ​ការ​គ្មាន​ការខឹង​សម្បា ដាក់គ្នា​អ្វី​ទៀតឡើយ ដោយ​រាប់អាន​គ្នា​ជាធម្មតា​វិញ ។ ជាមួយគ្នា​នាង​សូម​បដិសេធ​ចំពោះ ព័ត៌មាន​ទាំងឡាយ​កន្លង មក ដែល​ចោទ​នាង​ថា​មាន​ថ្មី ឬ​បែកចិត្ត ពី​អតីត​ស្វាមី គឺ​នោះ​នាង និង​អតីត​ស្វាមី ដោយសារ​មួយរយៈ​ ចុងក្រោយ​មាន ការរស់នៅ​មិន​ចុះសម្រុង​គ្នា ទើប​ឈាន ដល់​ការចែក​ផ្លូវ​គ្នា ។

​តារា​កំប្លែង​ស្រី​សាច់​ទ្រលុកទ្រលន់ រូបនេះ​បាន​ប្រាប់ថា ពេលនេះ​នាង​សូម គិត​រឿង​ការងារ និង​ខំប្រឹង​លុយ​ឱ្យ ច្រើន​ឡើងវិញ​ក្រោយ​បែកបាក់​គ្រួសារ ពីព្រោះ​ការបែកបាក់​គ្នា​ជាមួយ​អតីត ស្វា​មីនេះ​ធ្វើឱ្យ​នាង​មាន​ស្ថានភាព​ សេដ្ឋកិច្ច​លំបាក​ជាង​មុន ។ សម្រាប់​រឿង​គូ អនាគត​ថ្មី​នោះ នាង​មិនដឹង​ច្បាស់​ពេល ណា​នោះទេ ខណៈ​នេះ​នាង​មិនទាន់​រក ឃើញ និង​បើកទទួល​បុរស​ណា ម្នាក់​នៅឡើយ ។

សូមជម្រាបថា អ្នក​កំប្លែង​នាង អ៊ីត លែង​លះ​ស្វាមី​គ្រូ​បង្រៀន ​នៅ​ស្រុក​កំណើត ដែល​កន្លង​មក​ពុំ​ដែល​មាន​ លេច​ឮ​ពី​ការ​ប្រចណ្ឌ​នាង ហើយ​មក​ដើរ​តាម​ឃ្វាល​ ប្រពន្ធ​នៅ​គ្រប់​ជំហាន​សិល្បៈ​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​ ចោទ​ភ្លាមៗ​ថា ​ទំនង​មក​ពី​នាង អ៊ីត ​បែក​គំនិត​​មាន​ថ្មី រស់​ឆ្ងាយ​ប្តី ក្រោម​ភ្លើង​ពណ៌ ឈ្លក់​ទឹក​ម៉ាស៊ីន ក៏​ភ្លេច​ប្តី​កម្សត់​កាល​គ្រា​ក្រក្រី​ ។ ការលែង​លះ​គ្នា​ ដែល​ផ្តិត​មេ​ដៃ​បញ្ចប់​សង្វាស​ជា​ប្តី​ប្រពន្ធ​ ១៣​ឆ្នាំ​មក​នោះ ធ្វើ​ឡើង​ត្រឹម​ភូមិ​ឃុំ និង​ប្រគល់​​របស់​ទ្រព្យ​ឲ្យ​ទៅ​គាត់​​ច្រើន​ណាស់ ដែល​សល់​តែ​កូន​ស្រី​មួយ​ ៕

ប្រភព៖ LookingToday

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ដេវីតថា ម្សិលមិញនេះ មានគេ Hackហ្វេសប៊ុកខ្លួន យកទៅផុសអ្វីផ្តេសផ្តាស!

កាលពីម្សិលមិញនេះ បានផ្ទុះនូវរឿងចម្រូងចម្រាសយ៉ាងខ្លាំង ទាក់ទងទៅនឹងរូបភាពមួយសន្លឹកដែលលោក ដេវីតបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ជាមួយនឹងអត្ថន័យបែបឌឺដងផ្លែផ្កា និងឆ្លើយតបជាមួយនឹងមតិរិះគន់របស់មហាជនយ៉ាងចាស់ដៃ ដែលធ្វើឲ្យមហាជនសម្តែងការ មិនពេញចិត្តចំពោះទង្វើរបស់លោក ជាខ្លាំង។

ប៉ុន្តែមិនថាយ៉ាងណា កាលពីជាងមួយម៉ោងមុននេះ លោកដេវីត បានបង្ហោះសារមួយយ៉ាងខ្លី នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយថា៖ «បើភ្នែកភ្លាម ស្រាប់តែ your account was Hack .... ធ្វើចឹងធ្វើអី ? ហើយដើម្បីអី ? គោលបំណងអី ? ចោលម្សៀតមែនកូននេះខូចណាស់» ។

ដោយចង់មានន័យថា អ្វីដែលលោកដេវីត បង្ហោះនិងឆ្លើយតបបែបឌឺដងយ៉ាងចាស់ដៃ ជាមួយនឹងអ្នកគាំទ្រ កាលពីម្សិលមិញនេះ គឺតាមពិតទៅមានគេHackចូលគណនីហ្វេសប៊ុក របស់លោក និងយកទៅប្រព្រឹត្តអំពើមិនសមគួរ ដែលមិននឹកស្មានដល់បែបនេះ។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានអ្នកគាំទ្រមួយចំនួនតូច ពួកគេនៅតែមិនជឿពីការលើកឡើង របស់លោកដេវីត ដោយពួកគេជឿថា ការលើកឡើងរបស់ដេវីតនេះ ត្រឹមតែជាការដោះស្រាយខ្លួន ពីការខឹងសម្បាររបស់មហាជនកាលពីម្សិលមិញតែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត