ភ្នំពេញ៖ ថ្ងៃដំបូងសម្រាប់ការប្រកួតវគ្គជម្រុះក្នុងមណ្ឌលរាជធានីភ្នំពេញនៃពានរង្វាន់ Tiger Street Football Festival 2017 នៅមុខមជ្ឈមណ្ឌលកោះពេជ្រ បានបញ្ចប់ថ្ងៃទីមួយដោយធ្វើការប្រកួតអស់ជាង៣០ប្រកួត ហើយនឹងធ្វើការប្រកួតចំនួន ៣ ថ្ងៃដោយគិតចាប់ពីថ្ងៃទី៩ ដល់ ១១ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកចំនួន ១២ ក្រុមទៅធ្វើការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកអ្នកឈ្នះទឹកប្រាក់ ១៥០០០ដុល្លា។

មណ្ឌលភ្នំពេញដែលជាមណ្ឌលចុងក្រោយនេះ គឺពិតជាស្វិតស្វាញជាងមណ្ឌលផ្សេងៗទៀត ព្រោះចំនួនក្រុមបាល់ទាត់ដែលដាក់ពាក្យចូលរួមមានចំនួនច្រើនរហូតដល់ទៅ ១២០ ក្រុម។​ ដូចនេះ ធ្វើឲ្យកីឡាករទាំងអស់ខិតខំប្រើបច្ចេកទេសយកឈ្នះលើដៃគូ ដោយមិនបន្លាយពេលវេលាឡើយ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]