អ្នកនឹងទទួលបានរូបមន្តព្យាបាលស្នាមអុជខ្មៅដ៏ងាយស្រួល និងមិនចំណាយថវិកាច្រើន ប្រសិនបើអ្នកបានអានអត្ថបទមួយនេះ!

ស្នាមអុជខ្មៅកើតឡើងដោយសារ melanin ខ្មៅផលិតចេញច្រើនហួសប្រមាណ បង្កើតស្រទាបខ្មៅនៅលើមុខ និងទម្លាប់មួយចំនួនដូចជា៖ គេងមិនគ្រប់គ្រាន់ គេងយឺតម៉ោង ពិសាគ្រឿងស្រវឹង ញ៉ាំអាហារសម្រន់ច្រើនពេកធ្វើឲ្យ ស្បែកចាស់ជរាឆាប់រហ័ស ដូច្នេះស្នាមអុជខ្មៅបានកើតឡើង។

ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងទេថាក្នុងផ្លែល្ហុងខ្ចីមានជាតិ enzym ជួយស្ដារឡើងភាពចាស់នៃស្បែក និងវីតាមីន C, E សារធាតុប្រឆាំងអុកស៊ីតកម្មមានស្រាប់ក្នុងផ្លែល្ហុងជួយកាត់បន្ថយការចាស់ទៅនៃស្បែក ព្យាបាលអស់ស្នាមអុជខ្មៅ

វិធីទី១៖ ទឹកសម្រិតផ្លែល្ហុង

- ផ្លែល្ហុងលាងឲ្យជ្រះ ចិតសំបក ចោលគ្រាប់ ចិតចំណិតតូចៗ រួចដាក់ចូលម៉ាស៊ីនក្រឡុក។

- សម្រិតយកទឹក ចោលកាក។

- លាងមុខឲ្យជ្រះជាមួយទឹកក្ដៅឧណ្ហៗ យកសំលីជ្រលក់ទឹកល្ហុងរួចលាបលើមុខ។

- ម៉ាស្សាស្រាលៗប្រហែល៥នាទី ដើម្បីសារជាតិសន្សឹមៗជ្រាបចូលកោសិកាស្បែក។

- ទុកល្បាយនោះប្រហែល ៣០នាទី ហើយលាងជម្រះជាមួយទឹកក្ដៅឧណ្ហៗ។

អនុវត្តមួយថ្ងៃ៣ដងដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុត។

វិធីទី២៖ យកជ័រផ្លែល្ហុង

- លាងមុខឲ្យជ្រះ ជាពិសេសកន្លែងមានស្នាមអុជខ្មៅជាមួយទឹកក្ដៅឧណ្ហៗ។

- កាត់កន្លែងក្បាលផ្លែល្ហុងឲ្យវាចេញជ័រ។ 

- យកសំលីជក់យកជ័រល្ហុងរួចលាបលើមុខកន្លែងមានស្នាមអុជខ្មៅ។

- ទុកជ័រល្ហុងលើមុខប្រហែល ២០នាទី ហើយលាងវិញជាមួយទឹកក្ដៅឧណ្ហៗ។

អនុវត្តបែបនេះ១ថ្ងៃ២ដងដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុត។ 

កត់ចំណាំ៖ គ្រាន់តែលាបជ័រល្ហុងនៅលើកន្លែងដែលមានស្នាមអុជខ្មៅ ព្រោះជ័រល្ហុងមានសារជាតិប្រឆាំងបាក់តេរីខ្ពស់ អាចធ្វើឲ្យស្បែកត្រូវរមាស់និងងាយប្រតិកម្មអាឡែហ្ស៊ី។

លទ្ធផលក្រោយ២សប្ដាហ៍នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាមិនខាន។

Kami Skin ជាប្រភេទឡេលាប បំបាត់ស្នាមខ្មៅ ស្នាមមុន ជាំ អាចម៍រុយ មានប្រសិទ្ធភាពខ្ពស់ ផ្សំចេញពីសមាសធាតុធម្មជាតិដូចជា ផ្សិតលិង្សី យិនស៊ិន សារជាតិរមៀត ទឹកឃ្មុំ ប្រទាលកន្ទុយក្រពើ ជាតិរំអិលរបស់ខ្យង... និងគ្រាប់គុជខ្យង។ ជួយបង្កើនការបត់បែននៃស្បែក បង្កើតកោសិកាថ្មី ជំរុះកោសិកាចាស់ៗចេញពីផ្ទៃមុខ ការពារបានភាពចាស់នៃស្បែក ធ្វើឲ្យមុខ សស្អាត ម៉ដ្ឋរលោងបែបធម្មជាតិ។ ធានាមិនប៉ះពាល់ដល់ស្បែកមុខ ជាពិសេស គឺគ្មានសារជាតិធ្វើឲ្យខាត់ស្បែករបស់អ្នកឡើយ។

អាស័យដ្ឋាន៖ ផ្ទះលេខ១៣​គ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Hotline: 09 6887 6887- 011 808189/090 668999/069 396989

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]