ភ្នំពេញៈ ក្រោយពី កញ្ញា ឆៃលី ដាឡែន បញ្ចេញរូបស៊ិចស៊ី ដែលធ្វើឲ្យមហាជនជាច្រើន មិនពេញចិត្ត និងធ្វើការរិះគន់ទៅលើ នាងយ៉ាងចាស់ ដៃនោះ បានធ្វើតារាស៊ិចស៊ី កញ្ញាដាឡែន ចេញមុខបកស្រាយ និងសុំទោសដល់បងប្អូនទស្សនិកជន ដោយសន្យាថា នាងលែងហ៊ាន ស្លៀកស៊ិចស៊ី បែបនេះទៀតហើយ ប្រសិនបើនាងស្លៀកពាក់ស៊ិចស៊ី ហួសកម្រិតទៀតនោះ នាងនឹងដើរចេញពីសិល្បៈដោយខ្លួនឯង។

បន្ទាប់ពីមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ចេញផ្សាយនូវព័ត៌មាន ពីការអំពាវនាវរបស់សមាគម សិល្បករខ្មែរ កុំឲ្យសិល្បការិនីខ្មែរស៊ិចស៊ីពេក ដែលក្នុងនោះនិយាយផងដែរ អំពីការស្លៀកពាក់ ស៊ិចស៊ីរបស់ ឆៃលីដាឡែន ផងនោះ នៅថ្ងៃទី២៤ ខែធ្នូ នេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានប្រាប់មជ្ឈមណ្ឌល ដើមអម្ពិលថា កញ្ញា ឆៃលីដាឡែន បានទួរស័ព្ទមក លោកហើយបានសន្យាជាមួយ ប្រជាពលរដ្ឋខ្មែរ និងសមាគមថា ខ្លួនមិនឲ្យមានបញ្ហានេះ កើនមានម្តងទៀតនោះទេ ។

លោក សុះ ម៉ាច ប្រាប់ទៀត ថាកញ្ញា ឆៃលី ដាឡែន បានទូស័ព្ទមកពីប្រទេសអាមេរិក ដើម្បីសុំទោសដល់សមាគមសិល្បករ ខ្មែរក៏ដូចជាបងប្អូនខ្មែរ ទាំងអស់ចំពោះការស្លៀកពាក់របស់នាង។ លោកបន្តថា នាងនិយាយថា ”ខ្ញុំសូមសន្យាថា នឹងមិនស្លៀកពាក់បញ្ចេញ ភាពស៊ិចស៊ី ដែលធ្វើឲ្យ ប៉ះពាល់ ដល់ប្រពៃណីខ្មែរទៀតទេ ហើយប្រសិនបើមានទៀតនោះ នាងសុខចិត្តចាកចេញពីសិល្បៈដោយខ្លួនឯង” ។

តាម លោក សុះ ម៉ាច នៅពេលដែលលេចចេញរូបស៊ិចស៊ីរបស់ ដាឡែនលោកក៏មានហួសចិត្ត ហើយក៏មិននឹកស្មានថា នាងហ៊ានស្លៀកពាក់ បែបនេះដែរ ប៉ុន្តែពេលនេះដាឡែន ក៏បានធ្វើការសន្យាថា នាងនឹងមិនឲ្យរឿងបែបនេះ កើតឡើងទៀតទេ មនុស្សម្នាក់គ្មានអ្នកណា មិនមានកំហុសទេ សំខាន់ គឺការខុសចេះកែ ។

ប្រធានសមាគមរូបនេះ លើកឡើងទៀតថាតារាៗខ្មែរ ដែលមានឱកាសបានចេញទៅសម្តែង នៅក្រៅប្រទេសគួរណាស់តែ ជួយផ្សព្វផ្សាយបង្ហាញ ឲ្យបរទេស ស្គាល់ពីប្រពៃណីវប្បធម៌ខ្មែរ ព្រោះថាបើយើងជាខ្មែរស្លៀកពាក់ បញ្ចេញភាពស៊ិចស៊ីគឺ បរទេសគាត់ធ្លាប់បាន ឃើញច្រើនហើយម្យ៉ាងខ្មែរ ត្រូវស្លៀកពាក់របៀបខ្មែរ ។

លោក សុះ ម៉ាច ក៏បានបន្តទៀតថា ”បច្ចុប្បន្នខ្ញុំសង្កេតឃើញថា ភាពស៊ិចស៊ីមិនមែនមានតែ ដាឡែន ម្នាក់ទេ គឺមានតារាស្រីមួយចំនួនទៀត ដែលគាត់យកភាពស៊ិចស៊ី ធ្វើឲ្យខ្លួនល្បីខ្ញុំក៏មានការសោកស្តាយ និងខកចិត្តណាស់ ដែលធ្វើឲ្យតារាស្រីខ្មែរ មានការយល់ច្រឡំបែបនេះ តាមការពិតភាពស៊ិចស៊ីមិនមែន ជួយឲ្យខ្លួនយើងល្បីទេ តែវាបែរជាធ្វើឲ្យវប្បធម៌របស់ខ្មែរ កាន់តែធ្លាក់ចុះទៅវិញទេ អញ្ចឹងខ្ញុំក៏សូមអង្វរ ដល់សិល្បៈការិនីទាំងអស់ មុនធ្វើអ្វីត្រូវគិតពីប្រពៃណីខ្មែរ ហើយត្រូវចូលរួមលើកស្ទួយ ប្រពៃណីវប្បធម៌ខ្មែរ កុំយកការស្លៀកពាក់បែបវប្បធម៌ អឺរ៉ុបខ្លាំងពេក” ។

ជាចុងក្រោយ លោក សុះ ម៉ាច ក៏បានធ្វើការអំពាវនាវ ឲ្យតារាដែលចូលចិត្ត យកភាពស៊ិចស៊ី របស់ខ្លួនដើម្បីបង្កើនប្រជាប្រិយភាពនោះថា គួរតែមើលគំរូសិល្បៈការិនី ដែលគាត់មានភាពល្បីល្បាញ ដោយមិនចាំបាច់បញ្ចេញភាពស៊ិចស៊ី តែគាត់ពឹងផ្អែកលើសមត្ថភាព របស់គាត់ ដូចជាអ្នកនាង ម៉េង កែវពេជ្រចិន្តា,កញ្ញា សុគន្ធ នីសា,កញ្ញា ឱក សុគន្ធកញ្ញា ជាដើម ៕

 

ដក​ស្រង់​ពី​គេហទំព័រ​ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា