ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ នាង អ៊ុន អាលីហ្សា នៅពេលថ្មីៗនេះបាន ធ្វើឲ្យមហាជនមាន ការភ្ញាក់ផ្អើល ខណៈដែលនាងបានប្រកាសក្តែងៗថា នាងមានកូនស្រីម្នាក់ ដែលធ្វើឲ្យមហាជន មានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលដោយនៅសុខៗ នាងស្រាប់តែប្រកាសថា ខ្លួនមានកូនទាំងដែលនាងមិន ដែលទម្លាយប្រាប់មហាជនថា នាងមានគូស្នេហ៍ ។

តារាស្រីនាង អាលីហ្សា បានបង្ហាញរូបថតក្មេងស្រីម្នាក់ ដែលមានអាយុប្រហែល១ខួប ដោយភ្ជាប់មកនៅសារថា «ព្រះនាងតូចរបស់ម៉ាក់ ម៉ាក់ស្រលាញ់កូនណាស់» ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមបាន Comment សួរនាងគ្រប់គ្នាថា កូនស្រីនេះ ជាកូននាងឫយ៉ាងណា ? ដោយនាងបានសរសេរឆ្លើយតប ដោយទទួលស្គាល់ថា កូនស្រីនោះជាកូនរបស់នាង ខណៈដែលនាងបន្តលាក់បាំងមុខ គូស្នេហ៍ មិនបង្ហាញឲ្យមហាជនបានឃើញ ៕  

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ឆយី បាន បានទៅ Surprise កញ្ញា អ៊ុន អាលីហ្សា ដល់បន្ទប់គេងតែម្តង នៅក្នុងថ្ងៃកំណើត។

ចំពោះទំនាក់ទំនងរបស់តារាស្រីពីរដួងនេះ ត្រូវបានគេដឹងលឺគ្រប់គ្នាថា ជាមិត្តល្អជាមួយគ្នាជាយូរណាស់មកហើយ ដែលបានចាត់ទុកគ្នា ដូចជាបងប្អូនបង្កើត ហើយភាគច្រើន ពួកគេតែងដើរទៅណា ជាមួយគ្នាស្ទើរតែគ្រប់ពេល។

អ្នកនាង ឆយី បានធ្វើឲ្យ កញ្ញា អាលីហ្សា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបនាង បានកាន់នំខេកមួយ ឡើងទៅដល់បន្ទប់គេង កញ្ញា អាលីហ្សាតែម្តង។ ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ កញ្ញា អាលីហ្សា បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបជាពន់ពេក ពេលមានមិត្តភក្តិល្អ ដូចជាអ្នកនាង ឆយី រៀបចំធ្វើពិធីខួបកំណើតឲ្យយ៉ាងដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]