ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងល្បីល្បាញ កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញគេឲ្យ បាច់ផ្កាដ៏ស្រស់មួយបាច់ ទៅកាន់នាង ក្នុងទិវាសិទ្ធិនារី។

តារាស្រីរូបនេះ បានធ្វើការបង្ហោះ និងសរសេរថា «មិនយឺតពេលទេ សម្រាប់បាច់ផ្កា និងពាក្យជូនពរ ទោះជារវល់យ៉ាងណាក៏ដោយ អរគុណណាស់»

ក្រោយពីរូបភាពនេះ ត្រូវបានល្បីសាយភាយពេញបណ្តាញសង្គមរួចមក ក៏មានអ្នកគាំទ្រ បាននាំគ្នាសាកសួរគ្រប់គ្នា ដើម្បីចង់ដឹងថា តើម្ចាស់បាច់ផ្កានោះ ជាអ្នកណា។ ជាពិសេស ក៏មានមនុស្សជាច្រើន បានគិតថា ជាលោក ឆន សុវណ្ណារាជ ព្រោះចាប់អារម្មណ៍ ត្រង់មួយចំណុច គឺខ្សែដែលចងបាច់ផ្កា គឺពណ៌ខៀវ ជាពណ៌ដែល លោកស្រលាញ់ខ្លាំងបំផុត​។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏កញ្ញា សុគន្ធកញ្ញា មិនបង្ហើបប្រាប់អ្នកគាំទ្រ ឲ្យអស់មន្ទិលសង្ស័យនោះឡើយ ថាម្ចាស់បាច់ផ្កាដ៏ស្រស់ស្អាត តើរូបគេ ជាអ្នកណា។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ កម្រទម្លាយ ពីរឿងជីវិតឯកជនរបស់នាងណាស់ ឬក៏បង្ហាញមុខគូស្នេហ៍ពិត ភាគច្រើននាង តែងតែបង្ហោះសារបែបន័យស្នេហា បែបប្រយោលៗតែប៉ុណ្ណោះ ដែលទង្វើរបស់នាងបែបនេះ កាន់តែធ្វើឲ្យមហាជន ចង់ដឹងពីរឿងស្នេហារបស់នាង កាន់តែខ្លាំងឡើង៕

ចុះប្រិយមិត្តដឹងអត់ថា តើអ្នកណាទៅ ជាម្ចាស់បាច់ផ្កាដ៏ស្រស់ស្អាតនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា